វៀតណាម-កម្ពុជា

វៀតណាម​នឹង​ឈប់​នាំចូល​'អេតចាយ​'ផ្លា​ស្ទិ​ក ពី​កម្ពុជា​ ចាប់ពី​ឆ្នាំ២០២៥ទៅ​!


រដ្ឋាភិបាល​វៀតណាម​បាន​ប្រកាស​បញ្ឈប់​ការនាំចូល​សំណល់​អេ​តចាយ​ផ្លា​ស្ទិ​ក ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​ក្បែរ​ខាង​ ដូចជា​ កម្ពុជា​ ឡាវ​ ចាប់ពី​ឆ្នាំ២០២៥​ តទៅ​ ដោយសារតែ​ការ​ដឹកជញ្ជូន​សំណល់​អេតចាយ​ មាន​ចំនួន​ច្រើនលើស​លប់​ ដែល​កំពុងតែ​ជាប់​គាំង​នៅ​ច្រក​កំពង់ផែ​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​អន​ឡា​ញក្នុង​ស្រុក​វៀតណាម​។
វៀតណាម​នឹង​ឈប់​នាំចូល​``អេតចាយ​``ផ្លា​ស្ទិ​ក ពី​កម្ពុជា​ ចាប់ពី​ឆ្នាំ២០២៥ទៅ​!
ដោយ

រដ្ឋាភិបាល​វៀតណាម​ បាន​ចាត់​ឱ្យ​ក្រសួង​ធនធាន​ធម្មជាតិ​និង​បរិស្ថាន​ សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ ដោះស្រាយ​បញ្ហា​ជាប់​គំាង​ទូ​កុងតឺន័រ​ជាង​ ២ម៉ឺន​ទូ​ ដែល​មិនទាន់​រៀបចំ​ឯកសារ​ និង​ដឹកជញ្ជូន​ចេញ​ យូរ​ជាង​ ៣ខែ​ទៅ​ហើយ​ តាំងពី​នាំចូល​មកដល់​វៀតណាម​។

ប្រមុខ​រដ្ឋាភិបាល​វៀតណាម​ បាន​ធ្វើការ​ណែនាំ​ ដល់​ក្រសួងបរិស្ថាន​ ឱ្យ​ចេញ​នូវ​ លិខិតបញ្ជាក់​សុវត្ថិភាព​បរិស្ថាន​ សម្រាប់​ទូ​កុងតឺន័រ​ ដែល​អ្នកនាំ​ចូល​ អាចយ​កទៅ​ប្រើប្រាស់​ជា​វត្ថុធាតុដើម​ សម្រាប់​ផលិត​ទំនិញ​បាន​ ក៏ប៉ុន្តែ​ ការនាំចូល​សំណល់​អេតចាយ​នេះ​ នឹង​ត្រូវ​បញ្ឈប់​ចាប់ពី​ ឆ្នាំ​ ២០២៥តទៅ​។

បញ្ហា​កកស្ទះ​ទូ​កុងតឺន័រ​នេះ​ កើតឡើង​ក្រោយពេល​ដែល​ លោក​ ង្វៀន​ សួន​ហ្វ៊​ក នាយក​រដ្ឋមន្រ្តី​វៀតណាម​ បាន​មានប្រសាសន៍​ថា​ ប្រទេស​វៀតណាម​ មិនមែន​ជាទី​លាន​ចាក់សំរាម​ សម្រាប់​ទទួល​សំណល់​អេតចាយ​ពី​ ប្រទេស​ដទៃ​នោះ​ទេ​ ដោយសារតែ​វា​ប៉ះពាល់​ដល់​ បរិស្ថាន​ និង​ អាយុជីវិត​ប្រជាពលរដ្ឋ​។

បញ្ហា​សំណល់​អេតចាយ​នេះ​ ក៏​ទាក់ទង​ទៅ​នឹង​ប្រទេស​ចិន​ផង​ដែរ​ ដោយ​ចិន​ បាន​ដាក់ចេញ​គោលនយោបាយ​រឹត​បន្តឹង​ការនាំចូល​សំណង់​រឹង​ ធ្វើ​ឱ្យ​បណ្តា​ប្រទេស​ជាច្រើន​ បែរជា​រុញច្រាន​សំណល់​ទាំងនោះ​ មក​ប្រទេស​វៀតណាម​វិញ​។

បើ​ទោះបីជា​ វិស័យ​ឧស្សាហកម្ម​ផលិត​ដែក​ ក្រដាស​ នឹង​ប្លាស្ទិក​ ត្រូវការ​នាំចូល​សំណល់​ទាំងនោះ​ មក​ធ្វើជា​វត្ថុធាតុដើម​ក៏ដោយ​ បញ្ហា​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​គឺ​ សំណល់​ដែល​នាំចូល​មក​នោះ​ គឺ​លើស​ពី​ កា​រកម្ម៉ង់​ទិញ​ទៅទៀត​ ដែល​គ្មាន​ម្ចាស់​កុងតឺន័រ​ណា​ ទៅ​ទទួល​នោះ​ឡើយ​ មានន័យថា​ គេ​មក​សំរាម​មក​ចាក់ចោល​តែម្តង​។

គួរ​ជម្រាប​ដែរ​ថា​ ប្រទេស​វៀតណាម​ នាំចូល​សំណល់​អេតចាយ​ជាង​ ៩លាន​តោន​ កាលពី​ឆ្នាំ​ ២០១៨កន្លងទៅ​ ដែល​កើនឡើង​ជាង​ ១៤ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៧​។

បើ​យោង​តាម​ក្រុម​អ្នកស្រាវជ្រាវ​ នៅ​សកលវិទ្យាល័យ​ ចច​ជា​ (Georgia​) បាន​ប៉ាន់ប្រមាណ​ថា​ នៅ​ឆ្នាំ​ ២០៣០ខាងមុខនេះ​ សំណល់រឹង​ជាង​ ១១១លាន​តោន​ទូទាំង​សកលលោក​ នឹង​នៅ​សេសសល់​រាយប៉ាយ​ ដោយសារតែ​ ប្រទេស​ ចិន​ ដែល​ធ្លាប់តែ​ជា​ប្រទេស​នាំចូល​សំណង់​រឹង​សម្រាប់​កែច្នៃ​ ធំជាង​គេ​បង្អស់​លើ​ពិភពលោក​ បាន​បង្កើត​គោលនយោបាយ​ថ្មី​ ហាមឃាត់​ការនាំចូល​សំណង់​រឹង២៤មុខ​ រួមមាន​ ប្រភេទ​ផ្លាស្ទិក​ ក្រដាស​ និង​សសៃ​ក្រណាត់​មួយចំនួន​ ដែល​បាន​អនុវត្ត​កាលពីដើម​ឆ្នាំ​ ២០១៨នេះ​ បាន​ធ្វើ​ឱ្យ​ ក្រុមហ៊ុន​ជាច្រើន​ ក្នុង​សហភាព​អឺរ៉ុប​ ជប៉ុន​ អាល្លឺម៉ង់​ និង​សហរដ្ឋអាមេរិក​ ជួប​បញ្ហា​ទាក់ទង​នឹង​កន្លែង​ស្តុក​កាកសំណល់​៕




អត្ថបទបន្ទាប់


ប្រទេស​ចិន​នឹង​ក្លាយ​ជា​ទីផ្សារ​បច្ចេកវិទ្យា 5G ធំ​ជាង​គេ​បំផុត​លើ​ពិភពលោក

ព័ត៌មាន
ប្រទេស​ចិន​នឹង​ក្លាយ​ជា​ទីផ្សារ​បច្ចេកវិទ្យា 5G ធំ​ជាង​គេ​បំផុត​លើ​ពិភពលោក ដែល​មាន​អ្នក​ប្រើប្រាស់​រហូត​ដល់​ទៅ ៤៦០​លាន​នាក់ គិត​ត្រឹម…

ជំនួញ​កម្ពុជា-ថៃ សម្រេច​បាន​​ជាង ៨៥០​លាន​ដុល្លារ ក្នុង​រយៈពេល ២​ខែ​ដើម​ឆ្នាំ​២០១៩

ព័ត៌មាន
ទំហំ​ពាណិជ្ជកម្ម​រវាង​ កម្ពុជា​ និង​ ថៃ​ នៅក្នុង​រយៈពេល​ ២ខែ​ដំបូង​ ឆ្នាំ​ ២០១៩នេះ​ សម្រេច​បាន​ទឹកប្រាក់​សរុប​ប្រមាណ​ ៨៥០លាន​ដុល្លារ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ