វៀតណាម​ផលិត​ឡាន​ដោយ​ខ្លួន​ឯង!

ក្រុមហ៊ុន​អចលនទ្រព្យ​វៀតណាម​បើក​រោងចក្រ​ផលិត​រថយន្ត​នៅ​ក្នុងស្រុក!


ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​មួយ​របស់​វៀតណាម គឺ​ Vingroup JSC បាន​បើក​ការ​សាងសង់​អគារ​រោងចក្រ​ផលិត​រថយន្ត​ថ្មី​មួយ​ កាល​ពីចុងសប្ដាហ៍​កន្លងទៅ នៅ​ទីក្រុង​កំពង់ផែ ហៃផុង (Hai Phong) ភាគ​ខាង​ជើង​វៀតណាម។
វៀតណាម​នឹង​ចាប់​ផ្ដើម​ផលិត​រថយន្ត​ដោយ​ខ្លួន​ឯង​ក្នុង​ពេលឆាប់ៗ​ខាង​មុខ។
ដោយ

រោងចក្រ​ដែល​សង់​លើ​ផ្ទៃ​ដី​ ៣៣៥ហិកតា​នេះ នឹង​ចាប់​ផ្ដើម​ផលិត​​ម៉ូតូ​កូនទា​ប្រើ​អាគុយ ក្នុង​រយៈពេល ១ឆ្នាំ​ទៀត ផលិត​រថយន្ត​ធុនតូច និង​រថយន្ត​ SUV ក្នុង​រយៈពេល ២៤ខែ​ខាង​មុខ ព្រមទាំង​ផលិត​រថយន្ត​ប្រើ​អគ្គិសនី​ ក្នុង​រយៈពេល ៣ឆ្នាំ​ខាង​មុខ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ VN Express។

ក្រុមហ៊ុន​ផលិត​រថយន្ត​ ឈ្មោះ VINFAST ដែល​ជា​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​អចលនទ្រព្យ Vingroup JSC ខាង​លើ គ្រោង​នឹង​ផលិត​រថយន្ត​ឲ្យ​បាន ៥សែន​គ្រឿង​ក្នុង​មួយ​ឆ្នាំ នៅឆ្នាំ​២០២៥ ដែល​នាំ​ឲ្យ​ក្រុមហ៊ុន​នេះ​ឈាន​មុខ​គេ​ក្នុង​ការ​ផលិត​រថយន្ត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ 

ក្រុមហ៊ុន VINFAST បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ធនាគារ​វិនិយោគ​ស្វ៊ីស​មួយ សម្រាប់​កម្ចី​ប្រហែល ៨០០លានដុល្លារ​អាមេរិក ប៉ុន្តែ យ៉ាង​ណា​ក៏​ដោយ ក្រុមហ៊ុននេះ​អះអាងថា នឹង​វិនិយោគ​ថវិកា​ខ្លួន​ឯង​ផ្ទាល់​ភាគច្រើន​បំផុត។ 

រោងចក្រ​ថ្មី​នេះ​ ដែលជា​​ការ​វិនិយោគ​ទឹកប្រាក់​ប្រមាណចន្លោះ​ពី ១ពាន់ ទៅ ១ពាន់​៥រយ​លានដុល្លារ​អាមេរិក ក៏​នឹង​បង្កើត​ការងារ​ថ្មី​ដល់​ប្រជាជន ប្រមាណ ២ម៉ឺន​៥ពាន់​កន្លែង​ដែរ៕




អត្ថបទបន្ទាប់


ខំ​អភិរក្ស​ណាស់​ដែរ តែ​ត្មាត​នៅ​កម្ពុជា​កាន់​តែ​ថយ​ចុះ​។ តើ​ហេតុអ្វី?

ព័ត៌មាន
ទោះបី​មាន​កិច្ច​ប្រឹងប្រែង​អភិរក្ស​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ក្ដី ចំនួន​សត្វ​ត្មាត​នៅ​កម្ពុជា​ហាក់​នៅ​តែ​ធ្លាក់ចុះ ដែលនាំ​ឲ្យ​មាន​ការប…

ផ្ទះ​គំរូ​តម្លៃ​ថោក​និង​មធ្យម​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ធ្វើ​រួច​រាល់​ហើយ!

ព័ត៌មាន
អស់​រយៈ​ពេល​ជិត​៩​ខែ​កន្លង​មក​ហើយ បន្ទាប់​ពី​គម្រោង​សាងសង់​លំនៅដ្ឋាន​សាធារណៈ​ដែល​មាន​តម្លៃ​សមរម្យ​លើក​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា បាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ