Advertisement
Advertisement
Advertisement
តម្រូវការម៉ាស់-វីរុសកូរ៉ូណា

វៀតណាមគ្រោងលុបចោលពន្ធនាំចូលម៉ាស់ ខណៈការផ្គត់ផ្គង់ម៉ាស់នៅក្នុងស្រុកកំពុងខ្វះខាត


ក្រសួងហិរញ្ញវត្ថុ វៀតណាម បានដាក់សំណើដល់រដ្ឋាភិបាលឲ្យពិចារណាលុបចោលពន្ធនាំចូលលើទំនិញម៉ាស់ ដើម្បីបង្កើនការផ្គត់ផ្គង់ម៉ាស់ ដែលកំពុងមានការខ្វះខាតនាពេលបច្ចុប្បន្ន ស្របពេលដែលប្រទេសវៀតណាមកំពុងប្រយុទ្ធប្រឆាំងការរីករាលដាលនៃវីរុសកូរ៉ូណា ខណៈដែលករណីឆ្លងវីរុសដ៏កាចសាហាវមួយនេះ បានកើនឡើងដល់ ១០ករណីហើយ នៅក្នុងប្រទេសវៀតណាមគិតមកទល់ថ្ងៃទី០៦ កុម្ភៈនេះ។
វៀតណាមគ្រោងលុបចោលពន្ធនាំចូលម៉ាស់ ខណៈការផ្គត់ផ្គង់ម៉ាស់នៅក្នុងស្រុកកំពុងខ្វះខាត (រូបភាព៖http://hanoitimes.vn)
ដោយ
Advertisement

សារព័ត៌មាន Vietnam Express ដែល​បាន​ស្រង់​សម្ដី​របស់ អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម លោកស្រី Vu Thi Mai បាន​និយាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា នៅ​ក្នុង​សំណើ​របស់​ក្រសួង​នោះ គឺ​មាន​ស្នើ​ឲ្យ​មានការ​ដក​ចេញ​នូវ​ពន្ធ​នាំ​ចូល​លើ​ទំនិញ​ម៉ាស់ និង​ទឹក​លាងដៃ ដែល​បច្ចុប្បន្ន​ការ​ផ្គត់ផ្គង់​ទំនិញ​ទាំងនេះ​កំពុង​មានការ​ខ្វះខាត​ខ្លាំង​។

លោកស្រី Vu Thi Mai បាន​និយាយ​ទៀត​ថា ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម និង​ក្រសួងសុខាភិបាល នឹង​បញ្ចូល​ឈ្មោះ​ទំនិញ​ទាំងនេះ នៅ​ក្នុង​ប​ញ្ចី​ពន្ធ​នាំ​ចូល​ដែល​នឹង​ត្រូវ​បាន​កាត់​ចេញ ដើម្បី​ដាក់​បញ្ជូន​បន្ត​ទៅ​កាន់​រដ្ឋាភិបាល សម្រាប់​អនុម័ត​។

ប្រ​ភ​ព័ត៌មាន​ក្នុងស្រុក​វៀតណាម​បាន​ឲ្យ​ដឹង​ទៀត​ថា តម្លៃ​ម៉ាស់ បាន​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​វៀតណាម ហើយ​ហាង​លក់​ឱសថ​នានា​បាន​លក់​ម៉ាស់​អស់ពី​ស្តុក ខណៈ​ដែល​មនុស្ស​ម្នា​ជា​ច្រើន​ស្វែងរក​ការ​ការពារ​ពី​ការ​ឆ្លង​នៃ​វីរុស​កូ​រ៉ូ​ណា ដោយ​ការ​ពាក់​ម៉ាស់​នេះ​។ បច្ចុប្បន្ន​នេះ វីរុស​កូ​រ៉ូ​ណា ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​ឆ្លង​ដល់​មនុស្ស​ចំនួន ១០​នាក់​ហើយ នៅ​ក្នុង​ប្រទេស​វៀតណាម​។

រោងចក្រ​ផលិត​ម៉ាស់​នៅ​វៀតណាម គឺ​កំពុង​ដំណើរការ​ពេញ​សមត្ថភាព ប៉ុន្ដែ​ក៏​កំពុង​ជួប​នូវ​បញ្ហា​ប្រភព​ធនធាន​សម្រាប់​ការ​ផលិត ដោយសារ​តែ​ប្រទេស​ចិន បាន​បិទ​ការ​នាំ​ចេញ ដោយសារ​តែ​ចិន​កំពុង​ខិតខំ​ទប់ទល់​នឹង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​នេះ​ដូច​គ្នា​ដែរ​។

មាន​អ្នក​ផលិត​ម៉ាស់​ខ្លះ បាន​សម្រេចចិត្ត​នាំ​ចូល​ម៉ាស់​ពី​ប្រទេស​ផ្សេង​ទៀត ដូច​ជា ឥណ្ឌា ដែល​តម្លៃ​ម៉ាស់​គឺ​មាន​ខ្ពស់​ជាង​នាំ​ចូល​ពី​ប្រទេស​ចិន​ទៅ​ទៀត​។ 

សូម​បញ្ជាក់​ថា តម្លៃ​ម៉ាស់​បាន​កើនឡើង​យ៉ាង​ខ្លាំង​មិន​ថា​តែ​នៅ​ប្រទេស​វៀតណាម នោះ​ទេ សូ​ម្បី​តែ​នៅ ប្រទេស​ថៃ ចិន រួម​ទាំង​កម្ពុជា​យើង​ផង​ដែរ ក៏​មានការ​កើនឡើង​ថ្លៃ​ម៉ាស់​នេះ​ដែរ​។

គិត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី ០៦ កុម្ភៈ​នេះ តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​ដោយ​វីរុស​កូ​រ៉ូ​ណា​បាន​កើនឡើង​ដល់​ទៅ ៥៦៥​នាក់​ហើយ និង​បាន​ឆ្លង​ទៅ​កាន់​មនុស្ស​ចំនួន​ជាង ២​ម៉ឺន​៨​ពាន់​នាក់ ក្នុង​នោះ​ដែរ ក៏​មាន​អ្នក​ដែល​ត្រូវ​បាន​ព្យាបាល​ធូរស្បើយ​ឡើង​វិញ ប្រមាណ​ជាង ១២០០ នាក់​៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនប្រកាសកាត់បន្ថយពន្ធគយលើទំនិញពីអាមេរិក ស្របពេលវីរុសកូរ៉ូណាកំពុងគំរាមកំហែងសេដ្ឋកិច្ច

ព័ត៌មាន
ប្រទេសចិន បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី០៦ កុម្ភៈនេះថា ខ្លួននឹងកាត់បន្ថយពន្ធគយពាក់កណ្ដាលលើទំនិញមួយចំនួនដែលបាននាំចូលពីអាមេរិក ក្នុងវិធាន...

សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា ថា នឹង​មាន​«ផល​ប៉ះពាល់​ខូចខាត» បើ​សិន​អឺរ៉ុប​ដក EBA ពីកម្ពុជា

ព័ត៌មាន
ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា (AmCham) គឺ​លោក អេឡែន ឌីតាន់ បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៦ ខែ​កុម្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ