វៀតណាមប្រើប្រាស់​បផ្លាស្ទិក

វៀតណាម ប្រកាសឈប់ប្រើ ផលិតផលផ្លាស្ទិកដែលប្រើបានតែម្តង ត្រឹមឆ្នាំ ២០២៥


លោក ង្វៀន សួនហ្វ៊ក នាយករដ្ឋមន្រ្តីវៀតណាម បានប្រកាសថា នៅត្រឹមឆ្នាំ ២០២៥ខាងមុខ ប្រទេសវៀតណាម នឹងឈប់ប្រើប្រាស់ ផលិតផលផ្លាស្ទិកដែលប្រើបានតែម្តង ដើម្បីចូលរួមចំណែកដល់ ការជួយថែរក្សាការពារ បរិស្ថានសកលលោក។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
វៀតណាមគ្រោង​ធ្វើ​ផ្លូវ​ដោយ​ប្រើ​សំណល់​ផ្លាស្ទិក​កែច្នៃ​ជាលើកដំបូង​។ រូបភាពឯកសារ គេហទំព័ VN Express
ដោយ

នាយករដ្ឋមន្រ្តីវៀតណាម បានឲ្យដឹងថា ក្នុងមួយឆ្នាំៗ កាកសំណល់ផ្លាស្ទិក ដែលផលិតដោយ មនុស្ស​ជុំវិញ​សកលលោក គឺអាចគ្រប​ដណ្តប់លើ ផ្ទៃដីគោក របស់​ពិភពលោក បាន ៤ជាន់​ឯណោះ ហើយសំណល់​ផ្លាស្ទិកជាង ១៣លានតោន ត្រូវបានគេ​ចាក់ចូល សមុទ្រ ជារៀង​រាល់ឆ្នាំទៀត។

លោក បន្តថា បើទោះបីជា វៀតណាម មានផែនការ និងកិច្ចសហប្រតិបត្តិការ​ជាច្រើន ប្រឆាំងនឹង​ការប្រើប្រាស់​ផ្លាស្ទិក ក៏ប៉ុន្តែ ការងារនេះ ត្រូវការ​អនុវត្ត​ជាមួយនឹង ការប្តេជ្ញាខ្ពស់ ជាមួយ​នឹងដំណោះស្រាយ​ដ៏មានប្រសិទ្ធភាព។

លោក បញ្ជាក់ថា ប្រទេសវៀតណាម នឹងចាប់ផ្តើម​ឈប់ប្រើប្រាស់ ផលិតផល​ផ្លាស្ទិក ដែលអាច​ប្រើបានតែម្តង ចាប់ពីឆ្នាំ ២០២១ខាងមុខ ដោយចាប់​ផ្តើមពី ហាងលក់ទំនិញ និងផ្សារទំនើប ហើយនៅ​ឆ្នាំ ២០២៥ នឹងឈប់​ប្រើប្រាស់​ទូទាំង​ប្រទេសតែម្តង។

បើយោងតាម​របាយការណ៍​ផ្លូវការមួយ របស់ កម្មវិធី​បរិស្ថាន​នៃអង្គការ​សហប្រជាជាតិ បានបង្ហាញ​ឲ្យដឹងថា វៀតណាម បង្កើតសំណល់​ផ្លាស្ទិកប្រមាណ ២,៥ ពាន់តោន ជារៀងរាល់ថ្ងៃ ហើយជាប់​ចំណាត់​ថ្នាក់លេខ ៤ នៅក្នុងបញ្ជីប្រទេស ដែលចោល​សម្រាម​ចូល​សមុទ្រ។

គួររម្លឹកថា រដ្ឋាភិបាលវៀតណាម​ ក៏បានប្រកាស​បញ្ឈប់ការនាំចូល សំណល់អេតចាយ ចាប់ពីឆ្នាំ​ ២០២៥តទៅ ដោយសារតែ ការដឹកជញ្ជូន​សំណល់​អេតចាយ មានចំនួនច្រើន​លើសលប់ ដែលជាប់​គាំងនៅ​ច្រកកំពង់ផែ ពោលគឺមាន ទូកុងតឺន័រជាង ២ម៉ឺនទូ ​ដែលមិនទាន់​រៀបចំ​ឯកសារ និងដឹក​ជញ្ជូនចេញ​ យូរជាង ៣ខែទៅហើយ តាំងពីនាំចូល​មកដល់ វៀតណាម។

បញ្ហាកកស្ទះទូកុងតឺន័រនេះ កើតឡើងក្រោយ​ពេលដែល លោក ង្វៀន សួនហ្វ៊ក នាយករដ្ឋមន្រ្តី​វៀតណាម បានមាន​ប្រសាសន៍ថា ប្រទេសវៀតណាម មិនមែន​ជាទីលាន​ចាក់សំរាម សម្រាប់​ទទួលសំណល់​អេតចាយពី ប្រទេស​ដទៃនោះទេ ដោយសារតែ​វាប៉ះពាល់ដល់ បរិស្ថាន និងអាយុជីវិត​ប្រជាពលរដ្ឋ។

បើទោះបីជា វិស័យ​ឧស្សាហកម្ម​ផលិតដែក ក្រដាស នឹងផ្លាស្ទិក ត្រូវការនាំ​ចូល​សំណល់​ទាំងនោះ មកធ្វើជា​វត្ថុធាតុដើម​ក៏ដោយ បញ្ហាដែល​គួរឲ្យព្រួយបារម្ភគឺ សំណល់ដែល​នាំចូល​មកនោះ គឺលើសពី ការកម្ម៉ង់​ទិញទៅទៀត ដែលគ្មាន​ម្ចាស់កុងតឺន័រណា ទៅទទួល​នោះឡើយ មានន័យថា គេយកសំរាម​មកចាក់​ចោលតែម្តង។

គួរជម្រាបដែរថា ប្រទេសវៀតណាម នាំចូលសំណល់​អេតចាយជាង ៩លានតោន កាលពីឆ្នាំ ២០១៨​កន្លងទៅ ដែលកើនឡើង​ជាង ១៤ភាគរយ ធៀបនឹង​ឆ្នាំ ២០១៧៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលជាប់ឆ្នោតថ្មីរបស់ថៃ នឹងចូលតុចរចាជាមួយ អឺរ៉ុបទាក់ទងនឹង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ព័ត៌មាន
អស់រយៈពេល៥ ឆ្នាំមកហើយ ដែលការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងថៃ និងសហភាពអឺរ៉ុបត្រូវបានផ្អាក ដោយសារតែប្រទេសថៃមានរដ្ឋប្រហារយោធាកាលពីឆ្…

ចិន ត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីចែករំលែកបច្ចេកវិទ្យា 5G ដល់ប្រទេសដទៃ

ព័ត៌មាន
ប្រធានាធិបតីប្រទេសចិន បានប្រកាសថា ចិន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែកជំនាញ និងបច្ចេកវិទ្យា 5G ទៅឲ្យបណ្តាប្រទេសដទៃទៀត ហើយលោកប្រធា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ