វ៉ាក់សាំងកូវីដ-១៩ វៀតណាម

វៀតណាម នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងខែមីនា


ប្រទេសវៀតណាមនឹងចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ជាលើកដំបូង នៅក្នុងខែមីនាខាងមុខនេះ ដោយការចាក់នេះ នឹងចាប់ផ្ដើមដំបូងជាមួយនឹងបុគ្គលិកសុខាភិបាល និងក្រុមអ្នកស្ថិតនៅជួរមុខផ្សេងទៀត ខណៈដែលប្រទេសនេះក៏កំពុងមានផ្ទុះរលកឆ្លងថ្មីផងដែរ។ នេះបើតាមការចុះផ្សាយដោយបណ្ដាញសារព័ត៌មានរដ្ឋរបស់វៀតណាម។
វៀតណាម នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងខែមីនា
ដោយ

វៀតណាម​រំពឹងថា​នៅឆ្នាំនេះ នឹងទទួលបាន​វ៉ាក់សាំងកូវីដ-១៩ ចំនួន​៦០លាន​ដូស ដោយក្នុងនោះ​រួមបញ្ចូលទាំង​៣០លាន​ដូស​ស្ថិត​ក្រោម​យន្ដការ​កូវ៉ាក់​របស់​អង្គការ​សុខភាពពិភពលោក​ផងដែរ និងមាន​ប្រមាណ​ជាង​២០ម៉ឺនដូស​ ដែលជា​វ៉ាក់សាំង​ AstraZeneca ពីអង់គ្លេស​នឹងដឹក​មកដល់​វៀតណាម​នៅថ្ងៃទី ២៨​ខែកុម្ភៈនេះ។

កាសែត​ក្នុងស្រុក​វៀតណាម​បាន​ផ្សាយដែរថា ការចាក់វ៉ាក់សាំង​ដំបូង​នឹង​ធ្វើឡើង​សម្រាប់​បុគ្គលិក​ផ្នែកសុខាភិបាល​ជួរមុខ និង​ក្រុមហ៊ុន​ដែលប្រឈម​នឹងហានិភ័យឆ្លង​ខ្ពស់ ដែលនឹងចាប់ផ្ដើម​ចាក់ជូន​នៅក្នុង​ខែមីនា បន្ទាប់ពី​វ៉ាក់សាំង​ AstraZeneca របស់អង់គ្លេស​ត្រូវបាន​ត្រួតពិនិត្យ​គុណភាពរួចរាល់។

រដ្ឋាភិបាល​វៀតណាម​ថ្មីៗនេះ បានលើកឡើងដែរថា ខ្លួន​ក៏កំពុង​ចរចាជាមួយនឹង​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង របស់​ប្រទេស​រុស្ស៊ី និងអាមេរិក អំពីកិច្ច​ព្រមព្រៀងផ្គត់ផ្គត់​វ៉ាក់សាំងនេះដែរ​ ដែលរៀតណាម​ក៏រំពឹងថា វ៉ាក់សាំង​ដែលផលិត​ក្នុងស្រុក​របស់ខ្លួន​ក៏អាចនឹង​រួចរាល់​សម្រាប់​ចាក់​នៅក្នុងខែ​ឧសភា​ខាងមុខផងដែរ។

វៀតណាម​បច្ចុប្បន្ន​មានប្រជាជន​ប្រមាណ​ជិត​ ១០០លាននាក់​ និងមានករណី​ឆ្លង​កូវីដ-១៩ សរុប​ជាង​២ពាន់នាក់ និងមានអ្នកជាសះស្បើយ​ជាង​១ពាន់៧រយនាក់ ខណៈអ្នកស្លាប់​មាន​៣៥នាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនផ្តល់ថវិកា ២លានដុល្លារដល់កម្មវិធីស្បៀងអាហារពិភពលោក

ព័ត៌មាន
រាជរដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយជាថវិកាចំនួន២លានដុល្លារអាមេរិកដល់កម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ ដើម្បីកាត់បន្ថយផលប៉ះពាល…

កូវីដ-១៩ បានប្រល័យជីវិតពលរដ្ឋអាមេរិកជាងកន្លះលាននាក់ហើយ!

ព័ត៌មាន
ចំនួនអ្នកស្លាប់បាត់បង់ជីវិតដោយសារតែមេរោគដ៏កាចសាហាវកូវីដ-១៩ នៅសហរដ្ឋអាមេរិកបានកើនឡើងដល់កន្លះលាននាក់ហើយ គិតមកទល់នឹងថ្ងៃទី ២២ ខែកុម្ភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ