អតិរេកពាណិជ្ជកម្មវៀតណាម

វៀតណាមមានអតិរេកពាណិជ្ជកម្មជិត ២ពាន់លានដុល្លារអាមេរិក នៅ៧ខែ ឆ្នាំនេះ


នៅរយៈពេល ៧ខែ ឆ្នាំ២០១៩នេះ អតិរេកពាណិជ្ជកម្មរបស់វៀតណាម ឬហៅថាការនាំចេញមានលើសការនាំចូលនោះ សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណជិត ២ពាន់លានដុល្លារអាមេរិក។ ទោះយ៉ាងណាតួលេខអតិរេកពាណិជ្ជកម្មនេះ មានការថយចុះពី២.៦០០លានដុល្លារអាមេរិក កាលពីឆមាសទី១ នៅឆ្នាំ២០១៨។ នេះបើតាមរបាយការណ៍ពីការិយាល័យស្ថិតិទូទៅរបស់វៀតណាម។
វៀតណាម រំពឹងនាំចេញគ្រឿងសមុទ្រតម្លៃជាង ៣.៥00 លានដុល្លារ ក្នុងឆ្នាំ ២០១៩នេះ (www.vietnamnet.vn)
ដោយ

អតិរេក​ពាណិជ្ជកម្ម​នៅ៧ខែ ឆ្នាំ២០១៩ របស់វៀតណាមនេះ គឺ​ត្រូវបាន​ជំរុញ​ដោយ​ចំណូល​នៃការនាំចេញ​ក្នុងស្រុក ដែលបាន​កើនឡើង​១២ភាគរយ ជាមួយនឹង​ទំហំទឹកប្រាក់​សរុប ៤៤ ពាន់លាន​ដុល្លារអាមេរិក ស្មើនឹង​ប្រមាណ ​៣០ % នៃការនាំចេញ​សរុប ​និងមានកំណើន​ខ្ពស់ជាង​អត្រាកំណើន​ជាង ៥ភាគរយ​នៃការវិនិយោគ​បរទេស ដែលមានតម្លៃជា​ទឹកប្រាក់​ប្រមាណ​ ១០០​ពាន់លាន​ដុល្លារអាមេរិក។

ទោះបីជា​វៀតណាម​មានការជំរុញ​ដល់​ការនាំចេញ​ក៏ពិតមែន​ប៉ុន្ដែ វិស័យ​ក្នុងស្រុក​នៅតែ​ជួប​នឹង​ឱនភាព​ពាណិជ្ជកម្ម​ប្រមាណជិត​ ១៧​ពាន់​លាន​ដុល្លារអាមេរិក ខណៈដែល​ការវិនិយោគ​បរទេស​មាន​អតិរេក​ពាណិជ្ជកម្ម​ប្រមាណ​ជាង ១៨​ពាន់​លាន​ដុល្លារអាមេរិក។ 

ផលិតផល​នាំចេញ​សំខាន់ៗ​របស់វៀតណាម​មានដូចជា ផលិតផល​កសិកម្ម វាយនភណ្ឌសម្លៀកបំពាក់ និងស្បែកជើង គ្រឿងអេឡិចត្រូនិក និងផលិតផល​ជាច្រើនមុខ​ផ្សេងទៀត។

បើតាម​ការិយាល័យស្ថិតិ​របស់វៀតណាម សហរដ្ឋអាមេរិក ត្រូវបាន​ដឹងថា គឺជាអ្នកនាំចូល​ផលិតផល​របស់​វៀតណាម​ធំជាងគេបង្អស់ ដោយ៧ខែមកនេះ អាមេរិក​នាំចូលទំនិញពីវៀតណាម​មានប្រមាណជាង ​៣២​ពាន់​លាន​ដុល្លារអាមេរិក កើនឡើង​២៥% ធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន។ បន្ទាប់មក គឺសហភាពអឺរ៉ុប និងប្រទេសចិន គឺឈនៅលំដាប់ទី២ និងទី៣ ដោយសហភាពអឺរ៉ុប​នាំចូលទំនីញពីវៀតណាម ជាង​២៤ពាន់លាន​ដុល្លារ និងចិន​នាំចូលទំនិញ​ពីវៀតណាម​២០​ពាន់លាន​ដុល្លារអាមេរិក។ 

បើនិយាយពីប្រទេស​នាំចូលទៅវៀតណាមវិញ ឃើញថា ចិន​នៅតែ​ជា​អ្នកនាំចូល​ធំជាងគេបង្អស់​ទៅកាន់ទីផ្សារ​វៀតណាម ដោយរយៈ​ពេល​៧ ខែ​ដូចគ្នានេះ ចិន​នាំចូលទៅវៀតណាម​មាន​ជាង ៤២​ពាន់លាន​ដុល្លារ កើនឡើង​១៧% ពោលគឺវៀតណាម​មានឱនភាព​ពាណិជ្ជកម្ម​ជាមួយចិន​ប្រមាណ​២២ ពាន់លាន​ដុល្លារអាមេរិក។ ហើយអ្នកជំនាញ​សេដ្ឋកិច្ច​របស់វៀតណាម​ជាច្រើន ​ក៏​មានការព្រួយបារម្ភ​ណាស់ដែរ ចំពោះឱនភាព​ពាណិជ្ជកម្ម​ ជាមួយនឹង​ប្រទេស​ជិតខាង​របស់ខ្លួនមួយនេះ។ បន្ទាប់ពីនេះ គឺប្រទេស​កូរ៉េខាងត្បូង គឺជា​អ្នកនាំចូល​ទៅវៀតណាម​ធំទី២ ដោយមានទំហំ​ជាទឹកប្រាក់​ប្រមាណ​ជាង​២៦​ពាន់លានដុល្លារ​ ធ្លាក់ចុះ​១% ខណៈដែលប្រទេស​ក្នុងតំបន់​អាស៊ានវិញ​មានការនាំ​ចូលទៅ​វៀតណាម ជិត​១៩ ពាន់​លាន​ដុល្លារ កើនឡើង​៥%៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ផៃ ស៊ីផាន៖ មន្រ្តី​ទូត​អាមេរិក​វេច​អីវ៉ាន់​ចេញ​ទៅ បើ​មិន​ពេញ​ចិត្ត​ស្រុក​ខ្មែរ

ព័ត៌មាន
រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១ ខែ​សីហា​នេះ បាន​សំណូមពរ​ឲ្យ​មន្រ្តី​ស្ថានទូត​អាមេរិក​គួរតែ​វេច​បង្វេច ចាក​ចេញ​ទៅ បើ​សិន​ជា​ម…

ថៃ ទម្លាក់ចោលការព្យាករនាំចេញអង្ករ​មកនៅ​ត្រឹម ៩លានតោន ដោយសារគ្រោះរាំងស្ងួត

ព័ត៌មាន
សមាគមអ្នកនាំចេញអង្ករថៃ បានទម្លាក់ការព្យាករ សម្រាប់ការនាំចេញអង្ករប្រចាំឆ្នាំ ២០១៩មកនៅត្រឹម ៩លានតោនប៉ុណ្ណោះ ដែលថយចុះប្រមាណ ១៧ភាគរយ ធៀបនឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ