ការនាំចេញនាំចូលវៀតណាម

វៀតណាម នៅតែបំបែកកំណត់ត្រាថ្មី សម្រេចបានអតិរេកពាណិជ្ជកម្មជិត ១៩ពាន់លានដុល្លារ នៅ១០ខែឆ្នាំនេះ ទោះបីមានកូវីដ-១៩


អតិរេកពាណិជ្ជកម្មរបស់វៀតណាម នៅរយៈពេល ១០ខែ ដំបូងឆ្នាំ២០២០នេះ នៅតែអាចបំបែកកំណត់ត្រាថ្មី ដោយបានកើនឡើងដល់ទៅជិត ១៩ពាន់លានដុល្លារអាមេរិក ស្របពេលដែលការនាំចូលមានការថមថយចុះ នៅចំពេលនៃវិបត្តិកូវីដ-១៩ កំពុងវាយប្រហារទូទាំងពិភពលោក។ នេះបើយោងតាមទិន្នន័យផ្លូវការដែលបង្ហាញដោយការិយាល័យស្ថិតិទូទៅវៀតណាម។
ចូលដល់ឆ្នាំ២០២០ភ្លាម! វៀតណាមដាក់មហិច្ឆតានាំចេញ៣០០ ពាន់លានដុល្លារ! (រូបភាព៖ www.china-briefing.com)

ទិន្នន័យ​ពីការិយាល័យ​ស្ថិតិវៀតណាមបាន​បង្ហាញទៀតថា ការនាំចេញ របស់វៀតណាម នៅរយៈពេល ១០ ខែ​ដំបូង​នៃឆ្នាំ២០២០នេះ មានទំហំ​ជាទឹកប្រាក់​នាំចេញ​សរុប​ប្រមាណ ២៣០ពាន់លាន​ដុល្លារ បានកើនឡើង៤,៧% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន ដោយក្នុងនោះ មុខផលិតផល​ ដែលមានការនាំចេញ​មិនក្រោម​១០​ពាន់​លាន​ដុល្លារអាមេរិក ក្នុងមួយមុខៗ​នោះ រួមមាន ទូរស័ព្ទ​ Smartphone, កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិក, ផលិតផលវាយនភណ្ឌ​កាត់ដេរ, សម្ភារគ្រឿងម៉ាស៊ីន និងស្បែកជើងជាដើម។ ក្នុងនោះដែរ ចំពោះ​ផលិតផលវាយនភ័ណ្ឌ និងស្បែកជើង មានការនាំចេញ​ធ្លាក់ចុះ ៩% ដោយសារតែ​ ប្រទេស​អ្នក​បញ្ជាទិញ​ធំៗ​ដូចជា អាមេរិក និងអឺរ៉ុប បានពន្យារពេល និងមានការលុបចោល​ការបញ្ជាទិញ នៅពេលមានមេរោគ​រាតត្បាត​​កូវីដ-១៩។

សហរដ្ឋអាមេរិក នៅតែ​ជាទីផ្សារនាំចេញ​ធំជាងគេ​បំផុត​របស់​វៀតណាម ដោយ​មានការ​នាំចេញ​កើនឡើង ២៤% ក្នុងទំហំទឹកប្រាក់នាំចេញ​សរុបជាង ៦២ពាន់លាន​ដុល្លារ តាមពីក្រោយ​ដោយ​ប្រទេសចិន និងអឺរ៉ុប។

ដោយឡែក ការនាំចូល​របស់វៀតណាម នៅរយៈពេល ១០ ខែ​មកនេះ គឺំមានការ​កើនឡើង​ត្រឹមតែ ០,៤% ប៉ុណ្ណោះ ខណៈដែល​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​មានការកើនឡើងដល់ទៅ ៧,៨%។ ទំហំនៃការនាំចូល​របស់វៀតណាម នៅ១០ខែ​មកនេះ មានជាង ​២១០ ពាន់លាន​ដុល្លារ ដោយការ​នាំចូល​ផលិតផល​ដូចជា កាត់ដេរ ដែក និងដែកថែប និងផ្លាស្ទិក ​សុទ្ធតែមាន​ការធ្លាក់ចុះ​ក្នុង​អត្រា​តួលេខ​២ខ្ទង់។

ប្រទេសចិន នៅតែជាទីផ្សារ​នាំចូល​ធំ​ជាងគេ​បំផុត​​របស់វៀតណាម ដោយ​រយៈពេល ១០ ខែមកនេះ វៀតណាម​​នាំចូលពី​ចិន​មានការកើនឡើង​ដល់ទៅ ជាង ​៦% ក្នុងទំហំ​ទឹកប្រាក់សរុប ជិត​ ៦៦ពាន់លាន​ដុល្លារ និងតាមពីក្រោយដោយ​ប្រទេស​កូរ៉េខាងត្បូង និង​អាស៊ាន។

ការិយាល័យ​ស្ថិតិទូទៅវៀតណាម បាន​បញ្ជាក់ថា តាំងពីការីករាលដាល​នៃមេរោគ​ត្រូវបាន​គ្រប់គ្រង​បាន​យ៉ាងល្អនៅក្នុងប្រទេសវៀតណាម វិស័យសំខាន់ៗភាគច្រើន គឺំមានការងើបឡើងវិញ ដូចជា វិស័យ​ផលិត​កម្ម ត្រូវបានគេ​វាស់វែង​ឃើញថា បានសម្រេចបាន​កំណើន​ប្រចាំឆ្នាំជាង ៨% នៅក្នុង​ខែតុលា​កន្លងទៅនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក​ចែកជំនួយ​ស្បៀង​​ដល់​ជន​រងគ្រោះ​ដោយ​ទឹកជំនន់ ជាង ២៥០០​គ្រួសារ នៅ​ខេត្ត​ពោធិ៍សាត់

ព័ត៌មាន
គ្រួសារចំនួនជាង ២៥០០ នៅខេត្តពោធិសាត់ ដែលរងគ្រោះដោយសារទឹកជំនន់ បានទទួលជំនួយជាស្បៀងអាហារ កាលពីសប្តាហ៍មុន ក្រោមការគាំទ្រថវិកាពី ទីភ្នាក…

ខេត្តសៀមរាប ស្រូបទាញបានទេសចរច្រើនជាងគេបង្អស់ នៅអំឡុងថ្ងៃឈប់សម្រាកបុណ្យអុំទូក

ព័ត៌មាន
អំឡុងពេលថ្ងៃឈប់សម្រាកពិធីបុណ្យអុំទូក រយៈពេល ៤ថ្ងៃ ចំនួនភ្ញៀវទេសចរ ដែលបានធ្វើដំណើរកម្សាន្ត ទូទាំងប្រទេសកម្ពុជា បានកើនឡើងដល់ជាង ៦៤ម៉ឺននា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ