ពាណិជ្ជកម្មវៀតណាម

ពីរខែដំបូងឆ្នាំនេះ វៀតណាម​មាន​អតិរេក​ពាណិជ្ជកម្ម ១,៣ពាន់លានដុល្លារ


វៀតណាមសម្រេចបានអតិរេកពាណិជ្ជកម្ម ឬហៅថាការនាំចេញមានខ្ពស់ជាងការនាំចូល នៅរយៈពេល២ខែដំបូងនៅឆ្នាំ២០២១នេះ មានដល់ទៅជាង១ពាន់៣រយលានដុល្លារអាមេរិក ដោយក្នុងនោះ ការនាំចេញ និងការនាំចូលសុទ្ធតែរក្សាបានកំណើនគួរឲ្យកត់សម្គាល់។ នេះបើតាមរបាយការណ៍ពីការិយាល័យស្ថិតិទូទៅវៀតណាម។
ការនាំចេញគ្រឿងអេឡិចត្រូនិកវៀតណាមកំពុងកញ្ជ្រោលផ្ទុះឡើងកាន់តែខ្លាំង
ដោយ

នៅ២ខែដំបូង​នៃឆ្នាំ២០២១ ការនាំចេញ​របស់វៀតណាម​សម្រេចបាន​ដល់ទៅ ២៣% មានទំហំទឹកប្រាក់​សរុប​ជាង​៤៨ពាន់លាន​ដុល្លារអាមេរិក ក្នុងនោះ ការនាំចេញ​មានដល់ទៅ ជាង៧៦% គឺបានមកពី​ក្រុមហ៊ុន​បរទេស។

ការនាំចេញ​ផលិតផល​ឧស្សាហកម្ម​ធុនធ្ងន់ និងរ៉ែ​មាន​តម្លៃជាទឹកប្រាក់​ជាង​២៦ពាន់លាន​ដុល្លារ កើនជិត​២៩% ខណៈដែល​ឧស្សាកម្ម​ធុនស្រាល និងសប្បិកម្មវិញ​មាន​មានទំហំទឹកប្រាក់​នាំចេញជាង​១៧ពាន់លាន​ដុល្លារកើនជិត​១៩%។

ផលិតផល​កសិកម្ម និងព្រៃឈើ​សម្រេចបាន​កំណើន​នាំចេញ​ជាង​២២% មានតម្លៃ​ជាទឹកប្រាក់​ជាង៣ពាន់៦រយលាន​ដុល្លារ ទីផ្សារធំៗមានដូចជា​អាមេរិក ចិន អឺរ៉ុប អាស៊ាន កូរ៉េ និងជប៉ុនជាដើម។

បើមើលទៅលើ​ការនាំចូលមកវិញ​វៀតណាម​ក៏សម្រេចបាន​កំណើន​២៦%ដែរ ដែលមាន​តម្លៃជាទឹកប្រាក់​ជាង​៤៧ពាន់លាន​ដុល្លារ ដោយក្នុងនោះ មានជិត​៦៧% គឺបានមកពី​តម្រូវការ​របស់​ក្រុមហ៊ុន​បរទេស​ដែលមានតម្លៃ​ទឹកប្រាក់​នាំចូល​ជិត​៣ពាន់លាន​ដុល្លារ។

ប្រទេសចិន គឺជាទីផ្សារ​នាំចូល​ធំបំផុត​របស់វៀតណាម​ ដែលមាន​តម្លៃជាទឹកប្រាក់​ជាង​១៧ពាន់លាន​ដុល្លារ តាមពីក្រោយ​ដោយ​កូរ៉េខាត្បូង អាស៊ាន ជប៉ុន អឺរ៉ុប និអាមេរិក។

ឆ្នាំ២០២០ វៀតណាម​នាំចេញ​សរុប​មានតម្លៃទឹកប្រាក់​ជាង​២៨០ពាន់លាន​ដុល្លារ កើន​៦,៥% ខណៈ​ការនាំចូល​មាន​ជាង​២៦០ពាន់លាន កើនជាង៣%៕​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគាររដ្ឋនិង ឯកជនកំពុងពង្រីកការផ្ដល់កម្ចីមកគាំទ្រវិស័យកសិកម្មកាន់តែច្រើន

ព័ត៌មាន
ចូលមកដល់ ឆ្នាំ២០២១នេះ ទាំងធនាគាររដ្ឋ និង ឯកជន បានពង្រីកទំហំប្រាក់កម្ចី បន្ថែមដើម្បីគាំទ្រដល់វិស័យកសិកម្មកាន់តែច្រើន។ ជាក់ស្ដែង ធនាគារអភ…

ឥណ្ឌាតាមចែចូវក្រុមហ៊ុនយក្សអាមេរិក Tesla ដោយសន្យាថាផ្ដល់តម្លៃផលិតកម្មឲ្យមានទាបជាងចិន

ព័ត៌មាន
ប្រទេសឥណ្ឌាបានតាមចែចូវ ក្រុមហ៊ុនយក្សផលិតរថយន្ដអគ្គិសនីរបស់អាមេរិក Tesla ដោយបានអួតក្ដែងៗថា ខ្លួនបានត្រៀមរួចរាល់ហើយក្នុងការផ្ដល់ជូនការលើក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ