វិបត្តិ​ចរាចរណ៍​

ស្ទះ​ចរាចរណ៍​ពេក ក្រុងហាណូយ​គ្រោង​ហាម​ការ​ជិះ​ម៉ូតូ​នៅ​លើ​ផ្លូវ​កណ្ដាល​ក្រុង


បញ្ហា​កក​ស្ទះ​ចរាចរណ៍​កំពុង​តែ​ក្ដៅ​គគុក​នៅ​ទីក្រុង​ធំៗ​នៃ​ប្រទេស​វៀតណាម​ជិត​ខាង​កម្ពុជា ដោយ​ទាំង​ទីក្រុង​ហាណូយ និង​ទីក្រុង​ហូជីមីញ កំពុងរិះរក​វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។
នៅវៀតណាម ម៉ូតូ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដ៏ពេញ​និយម​បំផុត​របស់​ប្រជាជន។ រូបភាព៖ pixabay.com
ដោយ

ក្រុម​អ្នកធ្វើ​ច្បាប់​នៃ​ទីក្រុង​ហាណូយ បាន​ផ្ដួចផ្ដើម​នូវ​សំណើ​ហាមប្រាម​ការជិះ​ម៉ូតូ​នៅ​កណ្ដាល​ទីក្រុង ដើម្បី​ស្ទាបស្ទង់​មតិ​មហាជន នា​ដើម​ខែ​នេះ និងថា គេ​គ្រោង​នឹងធ្វើ​សេចក្ដី​សម្រេចចិត្ត​ នៅ​ខែ​កក្កដា​ខាង​មុខនេះ។ 

យោង​តាម​សារព័ត៌មាន VN Express នៅ​ក្រោម​ផែនការនេះ ពីឆ្នាំ​២០៣០​ទៅ នៅតាម​ដង​ផ្លូវ​នានា​កណ្ដាល​ទីក្រុង​ហាណូយ​ នឹង​គ្មាន​ការ​បើក​បរ​ម៉ូតូ​ទៀត​ឡើយ។ 

ប៉ុន្តែ គម្រោងនេះ​ត្រូវបាន​​អ្នកជំនាញ​ច្បាប់​និង​វិស័យ​ដឹក​ជញ្ជូន បង្ហាញ​ភាព​មន្ទិល​ខាង​ផ្លូវ​ច្បាប់។ និង​ថា ផែនការ​នេះ​ទំនង​មិន​អាច​អនុវត្ត​ទៅ​រួច​ហើយ។

ទិដ្ឋភាព​កក​ស្ទះ​ចរាចរណ៍​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម

ក្រុម​អ្នក​រិះគន់​​និយាយថា អាជ្ញាធរក្រុង​ហាក់​ផ្ដោត​ទៅ​លើ​ការ​ហាម​ម៉ូតូ ជាជាង​ស្វែងរក​ដំណោះស្រាយ​ពិត​ប្រាកដ។ 

តួលេខ​ឆ្នាំ​ទៅ​មិញ​ពី​ប៉ូលិស​​បង្ហាញថា ក្រុងហាណូយ​ដែលមាន​ប្រជាជន​រស់នៅ​ ៧,៦​លាន​នាក់ មាន​ម៉ូតូ​ជាង ៥លាន​គ្រឿង និង​រថយន្ត​ ៥សែន ៥ម៉ឺន​គ្រឿង។ 

ទិន្នន័យ​បង្ហាញថា ចំនួន​រថយន្ត​ផ្ទាល់​ខ្លួន​កើន​ឡើង ៤,៦​ភាគរយ​រៀងរាល់​ឆ្នាំ ចំណែក​ឯ​ដី​ធ្វើ​ចរាចរណ៍​នៅ​ក្នុង​ទីក្រុង​ហាណូយ​ត្រូវ​បាន​ពង្រី​​តែ ០,៤ភាគរយ​ ក្នុង​មួយឆ្នាំ។

ទីក្រុង​មួយទៀត​របស់​វៀតណាម គឺ​ទីក្រុង​ហូជីមិញ ក៏កំពុង​គិតគូរ​ផែនការប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ។ ទីក្រុង​ហូជីមិញ សព្វ​ថ្ងៃ មាន​រថយន្ត​ចំនួន ៦២​ម៉ឺន​គ្រឿង និង​ម៉ូតូ ៧លាន ២សែន​គ្រឿង៕ 




អត្ថបទបន្ទាប់


ទីប្រឹក្សារដ្ឋាភិបាល​ខ្មែរ​ទទួលពានរង្វាន់​ជា​មេធាវី​​ដែល​មាន​នវានុវត្តន៍​នៅ​អាស៊ី-ប៉ាស៊ីហ្វិក

ព័ត៌មាន
ទស្សនាវដ្ដី​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ពិភព​លោក​ដ៏​ល្បី​ឈ្មោះ The Financial Times បាន​ចុះ​ផ្សាយ​របាយការណ៍​ពិសេស អំពី​ជ័យ​លាភី​ពាន​រង្…

មិនដែលដឹងសោះថា​ មាន​ផ្សារ​ខ្មែរ​នៅ​វៀតណាម...

ព័ត៌មាន
គេ​ដឹង​ជាទូទៅ​អំពី​រឿង​ផ្សារ​ រ៉ុងក្លឿ នៅ​ក្នុងទឹក​ដី​ថៃ ជាប់​ព្រំដែន​ខ្មែរនៅ​ច្រក​ប៉ោយប៉ែត។ ផ្សារ​នេះ​ គេចាត់​ទុកដូច​ជាផ្សារ​ខ្មែរ​ក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ