កង្វះការផ្គត់ផ្គង់វ៉ាក់សាំងនៅវៀតណាម

ថ្នាក់ដឹកនាំក្រុមហ៊ុនធំៗនៅវៀតណាមទទូចឲ្យប្រធានាធិបតីអាមេរិកផ្ដល់វ៉ាក់សាំងឲ្យវៀតណាមឲ្យបានឆាប់


ប្រធានក្រុមហ៊ុន និង នាយកប្រតិបត្តិក្រុមហ៊ុនអាមេរិកដែលរកស៊ីនៅវៀតណាមប្រមាណ៩០ក្រុមហ៊ុន បានទទូចស្នើទៅកាន់ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន ឲ្យពន្លឿនបរិច្ចាគវ៉ាក់សាំងទៅឲ្យប្រទេសវៀតណាម ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ដែលបច្ចុប្បន្នកំពុងផ្ទុះរីគរាលដាលកាន់តែខ្លាំងឡើង ខណៈពេលនេះក៏កំពុងខ្វះវ៉ាក់សាំងចាក់ជូនពលរដ្ឋ ពិសេសកម្មករនៅតាមរោងចក្រធំៗតែម្តង។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានវៀតណាម VN Express។
ក្រុមហ៊ុនធំៗនៅវៀតណាមទទូចឲ្យអាមេរិកពន្លឿនការផ្ដល់វ៉ាក់សាំងឲ្យវៀតណាម

នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​ទៅ​កាន់​ប្រធានាធិបតី​អា​មេ​រិ​ក ប្រធាន​ក្រុមហ៊ុន និង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធំ​ៗ​ដូច​ជា Adidas, ខច (Coach), ហ្គែ​ប (Gap), (​ហេ​ន​ស៍​ប្រេ​ន​) Hanesbrand, និង ណៃ​គី (Nike) ជាដើម បាន​លើក​ឡើង​ថា វៀតណាម​គឺជា​ប្រទេស​ដៃគូ​សេដ្ឋកិច្ច និង ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ដ៏​សំខាន់​របស់​អា​មេ​រិ​ក​។

ក្រុមហ៊ុន​ធំ​ៗ​របស់​អា​មេ​រិ​ក​ទាំង​អស់នោះ បាន​បញ្ជាក់​ទៀត​ថា  វៀតណាម​គឺជា​អ្នក​ផ្គត់ផ្គង់​ធំ​បំផុត​ទី​២ សម្រាប់​ទីផ្សារ​អា​មេ​រិ​ក​ទាក់ទង​នឹង​ផលិតផល​សម្លៀក​បំពាក់ ស្បែកជើង និង​សម្ភារ​សម្រាប់​ការ​ធ្វើ​ដំណើរ​ជាដើម​។ ទំនាក់ទំនង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​រវាង​អា​មេ​រិ​ក និង​វៀតណាម ក៏​មាន​ជាប់​ទាក់ទង​នឹង​ការងារ​ប្រមាណ​៣​លាន​នាក់​នៅ​អា​មេ​រិ​ក​ដែរ​។ ក្នុង​ន័យ​នេះ ប្រសិនបើ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ជួប​បញ្ហា នោះ​មិន​ត្រឹមតែ​វៀតណាម​ទេ​ដែល​ប៉ះពាល់ អា​មេ​រិ​ក​ក៏​ត្រូវ​ប៉ះពាល់​ដូច​តែ​គ្នា​ដែរ​។

ក្រុម​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធំ​ៗ​របស់​អា​មេ​រិ​ក​ដែល​រកស៊ី​នៅ​វៀតណាម បាន​ស្នើ​ទៅ​លោក​ប្រធានាធិបតី ចូ​បៃ​ឌិន ឲ្យ​ព​ន្លឿ​ន​ការ​បរិច្ចាគ​វ៉ាក់សាំង និង សម្ភារ​ផ្សេង​ៗ​ទៀត ដើម្បី​ជួយ​ឲ្យ​វៀតណាម​មាន​ជំហរ​ក្នុង​ការ​ស្ដារ​ស្ថាន​ការ​ឲ្យ​ប្រសើរ​ឡើង​វិញ កាន់តែ​ឆាប់​កាន់តែ​ល្អ​។ 

កាលពី​ខែ​មុន​នេះ សមាគម​វាយ​ន​ភណ្ឌ និង​ស្បែកជើង​របស់​អា​មេ​រិ​ក ក៏​បាន​ស្នើ​ទៅ​រដ្ឋាភិបាល អា​មេ​រិ​ក និង វៀតណាម ឲ្យ​ព​ន្លឿ​ន​ការ​បែងចែក​វ៉ាក់សាំង​ដើម្បី​ចាក់​ជូន​ដល់​កម្មករ​នៅ​ក្នុង​រោងចក្រ​ក្រុមហ៊ុន​ធំ​ៗ ដូច​ជា Adidas, Gap និង ក្រុមហ៊ុន​ម៉ាក​ល្បី​ៗ​ផ្សេង​ៗ​ទៀត​ផង​ដែរ​។

សូម​បញ្ជាក់​ថា មក​ទល់​ពេល​នេះ អា​មេ​រិ​កបាន​ផ្ដល់​វ៉ាក់សាំង Moderna ចំនួន ៥​លាន​ដូ​ស​ហើយ​ទៅ​ឲ្យ​វៀតណាម តាម​រយៈ​យន្ដការ​សកល​កូ​វ៉ា​ក់ ។ ខណៈ​មក​ទល់​ពេល​នេះ វៀតណាម​ទទួល​បាន​វ៉ាក់សាំង​សរុប​ទាំងអស់ ១៩​លាន​ដូ​ស ដែល​បាន​មក​ពី​យន្ដការ​កូ​វ៉ា​ក់​របស់​អង្គការ​សុខភាព​ពិភពលោក​ផង និង ការ​គាំទ្រ​ពី​ប្រទេស​ដៃគូរ​ផ្សេង​ៗ​ទៀត​។

គិត​មក​ទល់​ពេល​នេះ វៀតណាម មាន​អ្នក​បាន​ចាក់​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់​១​ដូ​ស មាន​ជាង​១២​លាន​៥​សែន​នាក់ ខណៈ​ដែល អ្នក​បាន​ចាក់​ពីរ​ដូ​ស​វិញ មាន​ជាង​១​លាន​៣​សែន​នាក់​ប៉ុណ្ណោះ​។ ដោយឡែក ស្ថាន​ការ​ឆ្លង​រីក​រាលដាល​នៅ​វៀតណាម​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ ក្នុង​មួយ​ថ្ងៃ​វៀតណាម​មាន​ករណី​ឆ្លង​ថ្មី ប្រមាណ​ជិត​១​ម៉ឺន​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថានទូតចិន និងរុស្សីមិនមានផែនការជម្លៀសពលរដ្ឋខ្លួនចេញពីអាហ្វហ្កានីស្ថានទេ

ព័ត៌មាន
ស្របពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបាននិងកំពុងព្យាយាមជម្លៀសប្រជាជនខ្លួន រួមទាំង បុគ្គលិក និង មន្ត្រីទូតចេញពីប្រទេសអាហ្វហ្គានីស្…

កំពង់ផែកុងតឺន័រចិនធំបំផុតទី៣ក្នុងពិភពលោកបន្ដបិទទ្វារ កំពុងបង្កក្ដីបារម្ភខ្លាំងដល់ការដឹកជញ្ជូន

ព័ត៌មាន
កំពង់ផែកុងតឺន័រចិនធំបំផុតលំដាប់ទី៣ របស់ពិភពលោកបន្ដបិទទ្វារ កំពុងបង្កក្ដីបារម្ភកាន់តែខ្លាំងចំពោះការដឹកជញ្ជូនទំនិញពិភពលោក។ កំពង់ផែកុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ