វិស័យទេសចរណ៍វៀតណាម

ការផ្ទុះរាលដាលជាថ្មីនៃកូវីដ-១៩ ធ្វើឲ្យវិស័យ​ទេសចរណ៍​វៀតណាម​កំពុង​រង​ទុក្ខ​ម្ដងទៀត


ភ្នាក់ងារទេសចរណ៍វៀតណាមជាច្រើន ដែលបានចំណាយទុនវិនិយោគទៅលើ វិស័យទេសចរណ៍ក្នុងស្រុក ដើម្បីជួយស្រោចស្រង់ស្ថានការណ៍ដ៏លំបាកនោះ នាពេលនេះ ត្រូវបានរងគ្រោះជាថ្មីម្តងទៀតហើយ ដោយសារតែការវិលត្រលប់នៃមេរោគកូវីដ-១៩ ទាំងករណីឆ្លង និងករណីស្លាប់ដោយជំងឺនេះ បានបន្តកើនឡើង។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកវៀតណាមនៅថ្ងៃនេះ។
ភ្ញៀវទេសចរកំពុងធ្វើដំណើរកម្សាន្ដ នៅប្រទេសវៀតណាម
ដោយ

បើតាម​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍​មួយ​របស់​វៀតណាម​បង្ហាញថា អតិថិជន​របស់​គាត់ជិត ១ម៉ឺននាក់ បាន​លុបចោល និងពន្យារ​ពេល​គម្រោង​ធ្វើដំណើរ​របស់​ពួកគេ ពេញមួយ​ឆ្នាំ​នេះ​តែម្តង បន្ទាប់ពី​ករណី​ឆ្លងមេរោគ​នៅក្នុង​ប្រទេស​វៀតណាម បន្តកើន​ឡើង​ជាលំដាប់ ក្នុងខែ​សីហានេះ។

រលកទី ២នៃ​មេរោគ​កូវីដ-១៩គឺជះឥទ្ធិពល​អាក្រក់​ដល់​វិស័យ​ទេសចរណ៍ បន្ទាប់ពី ពួកគេ​ខកខាន​ប្រកប​របរ​អាជីវកម្ម​ជាង​កន្លះឆ្នាំ​ទៅហើយ។

ជាក់ស្តែង កាលពី​ខែឧសភា ដល់​ខែកក្កដា ក្រុមហ៊ុន​ទេសចរណ៍​ជាច្រើន រកបាន​ប្រាក់​ចំណូល​កើន​ឡើងវិញ ដោយសារតែ​ការធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ស្រុក​ផ្ទុះឡើងវិញ ហើយ​ក៏រំពឹងថា នៅក្នុង​ខែ​សីហានេះ នឹងធ្វើបាន​ល្អ​ជាង​នេះទៅ​ទៀត។

ផ្ទុយទៅវិញ ក្រោយពីមាន​ការផ្ទុះ​ឡើងនូវ ករណី​ឆ្លង​ដោយ​ពុំដឹងមូល​ហេតុ​ច្បាស់លាស់ ក្នុងគោលដៅ​ទេសចរណ៍ នៅទីក្រុង​ដាណាង បានធ្វើឲ្យ​ចំនួន​ករណី​ឆ្លង​កើនឡើង និងរីករាល​ដាល​ដល់ ១៥ខេត្ត ក្រុងផ្សេងៗ​ទៀត​ហើយករណី​ស្លាប់​ដោយ​សារ​ជំងឺ​ក៏កើន​ឡើងដូចគ្នាដែរ។

បញ្ហាប្រឈមនេះ ក៏កើតមាន​ឡើង​ចំពោះ​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍​ដទៃទៀត បើក្នុង​ករណី​ល្អបំផុត ដែលរដ្ឋាភិបាល​វៀតណាម សម្រេច​បិទទី​ក្រុង​ម្តងទៀតនោះ សកម្មភាព​ទេសចរណ៍ នឹងត្រូវផ្អាក​ដំណាច់​ខែតុលា​ខាងមុខ។

សូមជម្រាបដែរថា បើតាម​របាយការណ៍​ពី​ការិយាល័យ​ស្ថិតិ​ទូទៅ​វៀតណាម បង្ហាញថា ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ ២០២០នេះ ប្រាក់ចំណូល​បានមកពី​វិស័យ​ទេសចរណ៍​វៀតណាម សម្រេចបាន ៤៨០​លាន​ដុល្លារ​អាមេរិក​ធ្លាក់ចុះ ៥៥% ធៀបនឹង​ពេលដូច​គ្នា​កាលពីឆ្នាំមុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងរោងចក្រសម្លៀកបំពាក់តម្លៃ ១០លានដុល្លារថ្មីមួយទៀត​នៅខេត្តកំពង់ស្ពឺ ត្រូវបានអនុម័ត

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅខែសីហានេះបានអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រសម្លៀកបំពាក់ថ្មីមួយទៀតតម្លៃជាង ១០ លានដុល្លារអាមេរិក ដែលមានទី…

គម្រោង​អភិវឌ្ឍន៍​ដ៏​មាន​សក្តានុពល​របស់​បុរី ប៉េង ហួត បង្អួត​ខ្លួន​នៅ​តំបន់​ភាគ​ខាងត្បូង​រាជ​ធានី​ភ្នំពេញ

ព័ត៌មាន
បើក្រលេកមើលមកភាគខាងត្បូងនៃរាជធានីភ្នំពេញ ធ្វើអោយយើងប្រាកដជានឹកឃើញ ពីមហាវិថីសម្តេចតេជោ ដែលតែងនិយមហៅថាផ្លូវ៦០ ម៉ែត្រ និងផ្លូវក្រវ៉ាត់ក្រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ