Advertisement
វិស័យការងារវៀតណាម

ការស្ទង់មតិ៖ កម្មករវៀតណាម ៨១ ភាគរយ ចង់ឲ្យកាត់បន្ថយម៉ោងធ្វើការតិចជាងមុន


កម្មករចំនួន ៨១ ភាគរយ នៃចំនួនកម្មករដែលត្រូវបានស្ទង់មតិ បានបោះឆ្នោតឲ្យមានការកាត់បន្ថយម៉ោងការងារពី ៤៨ ម៉ោង មកនៅត្រឹម៤៤ម៉ោងក្នុងមួយសប្ដាហ៍។ នេះបើយោងតាមការស្រង់មតិរបស់ សហព័ន្ធការងារទូទៅវៀតណាម។
វៀតណាម រំពឹងការនាំចេញសម្លៀកបំពាក់កើនឡើងដល់ ៣៥ ពាន់លានដុល្លារ នៅឆ្នាំនេះ (https://e.vnexpress.net)
ដោយ
Advertisement

តាមរយៈការ​ស្ទង់មតិ​នេះ បាន​ឲ្យដឹងថា មានកម្មករ​ប្រមាណ​១៣០០ នាក់​បាន​បោះឆ្នោត ដែល​ការបោះឆ្នោតនេះ បានធ្វើឡើង​កាលពីថ្ងៃអង្គារទី១០ ដោយមានពេលវេលា​កំណត់​យក​ត្រឹម​តែ៤ ម៉ោង​ប៉ុណ្ណោះ។ ក្នុងនោះ មាន​៨១% នៃអ្នកបោះឆ្នោត​បាន​ឲ្យដឹងថា​ពួកគេ​ចង់​ឲ្យមានការ​កាត់បន្ថយ​ម៉ោងការងារ មកនៅត្រឹម​៤៤ម៉ោង​ក្នុងមួយសប្ដាហ៍ ខណៈដែល មាន​១៩% ទៀត ពួកគេ​បាន​ជ្រើសរើស​រក្សា​ម៉ោងការងារ​ធ្វើការងារ​បច្ចុប្បន្នដដែល ដែលមាន​៤៨ម៉ោង​ក្នុងមួយសប្ដាហ៍ ឬ​ធ្វើការ៦ថ្ងៃ ក្នុងមួយសប្ដាហ៍។ 

អ្នកបោះឆ្នោតភាគច្រើនចង់បាន​ការធ្វើការងារ​៥ថ្ងៃកន្លះ ហើយ​ឈប់សម្រាក​១ថ្ងៃកន្លះ​ក្នុងមួយសប្ដាហ៍។

ការស្ទង់មតិនេះ ត្រូវបានធ្វើឡើង​បន្ទាប់ពីមាន​សំណើរបស់​សហព័ន្ធការងារ​ ដើម្បី​ផ្ដល់ការឈប់សម្រាក​បន្ថែម​ដល់កម្មករ​នៅថ្ងៃទី ៣១ ខែធ្នូ​ឆ្នាំនេះ ដោយសារតែ​កម្មករវៀតណាម គឺស្ថិតនៅក្នុង​ចំណោម​កម្មករ​ដែលធ្វើការងារ​ច្រើនម៉ោង​បំផុត នៅក្នុងពិភពលោក និងមានចំនួន​ថ្ងៃឈប់សម្រាក​តិចថ្ងៃបំផុត​ក្នុងចំណោម​ប្រទេស​ជិតខាង។ 

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថានទូតអឺរ៉ុបប្រចាំប្រទេសថៃ មាន «សុទិដ្ឋិនិយម» ថានឹងមានកិច្ចចរចា FTA អឺរ៉ុប-ថៃ ឡើងវិញនៅពេលខាងមុខ

ព័ត៌មាន
ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំប្រទេសថៃ កាលពីពេលថ្មីៗនេះ អះអាងថា លោក មានសុទិដ្ឋិនិយម ថាការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងអឺរ៉ុ...

កម្ពុជា​ថា កឹម សុខា រស់​ក្នុង​ផ្ទះ​«យ៉ាង​សុខ​ស្រួល» ខណៈ​​អាមេរិក​ទាមទារ​ទម្លាក់​ការ​ចោទ​ប្រកាន់

ព័ត៌មាន
អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​ឆ្លើយ​តប​ទៅនឹង​ការ​ទាមទារ​របស់​សហរដ្ឋ​អាមេរិក ឲ្យ​ដោះលែង​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ