វិស័យអាកាសចរណ៍វៀតណាម

ឧស្សហកម្មអាកាសចរណ៍​វៀតណាម​​នឹង​រង​ការ​ខាត​បង់​​៦៥០​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០២១​


ក្រុមហ៊ុនអាកាសចរណ៍វៀតណាមអាចនឹងរងការខាតបង់ប្រមាណ៦៥០លានដុល្លារ នៅឆ្នាំ២០២១នេះ ដោយសារតែការផ្អាកជើងហោះហើរអន្តរជាតិនៅតែបន្ដកើតមាននៅឡើយ។ សមាគមអាជីវកម្មអាកាសចរណ៍វៀតណាមបាននិយាយនៅក្នុងរបាយការណ៍មួយ ដែលបានផ្ញើទៅកាន់ក្រសួងផែនការនិងវិនិយោគថា កាលពីឆ្នាំ២០២០ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក បានប្រកាសពីការខាតបង់ជាង៧៨០លានដុល្លារ ខណៈដែលប្រាក់ចំណូលមានការធ្លាក់ចុះប្រមាណជាង ៤ពាន់៣រយលានដុល្លារ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន VN Express។
ក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាមបង្ហាញពីការខាងបង់ប្រាក់រាប់រយលានដុល្លារនៅឆ្នាំ២០២០
ដោយ

នៅពីខែដំបូងនៅឆ្នាំ២០២១នេះ ការដឹកជញ្ជូនតាមផ្លូវការអាកាសក្នុងស្រុកវៀតណាមទទួលបានអ្នកដំណើរអន្តរជាតិជាង៦ម៉ឺននាក់ មានការធ្លាក់ចុះដល់ជិត៩៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខាងសមាគមអាជីវកម្មអាកាសចរណ៍វៀតណាម ក៏បានស្នើទៅកាន់រដ្ឋាភិបាលឲ្យមានការផ្ដល់ឥណទានអនុគ្រោះសម្រាប់អាជីវកម្មអាកាសចរណ៍ និងការបន្ធូបន្ធយផ្នែកពន្ធមួយចំនួនទៀតផងដែរ។

វិស័យឧស្សាហកម្មអាកាសចរណ៍វៀតណាម គឺស្ថិតនៅក្នុងចំណោមវិស័យដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅឆ្នាំ២០២០ ដោយសារតែឥទ្ធិពលកូវីដ-១៩។ ជាក់ស្ដែង នៅឆ្នាំ២០២០ ចំនួនអ្នកដំណើរបានធ្លាក់ចុះ៤៣% មកនៅត្រឹម៦៦លាននាក់ ខណៈដែលការដឹកជញ្ជូនទំនិញវិញបានធ្លាក់ចុះ១៥% មកនៅត្រឹម១លាន៣សែនតោន។

បើតាមការព្យាករពីអ្នកជំនាញបានឲ្យដឹងថា វិស័យឧស្សហកម្មអាកាសចរណ៍វៀតណាមយ៉ាងហោចណាស់ត្រូវការពេលរហូតដល់ឆ្នាំ២០២៣ ទើបអាចវិលមករកស្ថានភាពធម្មតាដូចមុនពេលមានមេរោគរាតត្បាតវិញ៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃត្រៀមបើកខេត្តគោលដៅទេសចរណ៍៦ខេត្ត សម្រាប់ភ្ញៀវទេសចរចាប់ពីខែមេសានេះ

ព័ត៌មាន
ទេសចរបរទេសដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩រួច នឹងត្រូវបានអនុញ្ញាតឱ្យទៅលេងកម្សាន្តនៅតាមខេត្តគោលដៅទេសចរណ៍ចំនួន៦ខេត្ត ដែលរដ្ឋាភិបាលថៃប…

ចិនដាក់ពន្ធជាង២០០%លើស្រានាំចូលពីអូស្ត្រាលីរយៈពេល៥ឆ្នាំ

ព័ត៌មាន
ទំនាក់ទំនងរវាងចិន និងអូស្ត្រាលីកាន់តែយ៉ាប់យ៉ឺនទៅៗហើយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ នៅចំពេលដែលប្រទេសចិន និងលោកខាងលិចក៏កំពុងប្រជែងឥទ្ធិពលគ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ