នាំចេញវៀតណាម

ការនាំចេញវៀតណាមកើន ៥០% តែ FDI ធ្លាក់ចុះដល់ទៅជាង ៦០% នៅខែមករា


នៅខែមករាឆ្នាំ២០២១ កន្លងទៅនេះ វៀតណាមសម្រេចបានការនាំចេញដល់ទៅជិត២៨ពាន់លានដុល្លារ កើនដល់ទៅ៥០% ដោយក្នុងនោះការនាំចេញទូរស័ព្ទស្មាតហ្វូន និងគ្រឿងម៉ាស៊ីនមានអត្រាកំណើនតួលេខដល់ទៅ ៣ខ្ទង់។ ក៏ប៉ុន្ដែ ក្នុងពេលជាមួយគ្នានេះ បើមើលទៅលើ ការវិនិយោគផ្ទាល់ពីបរទេសដែលវៀតណាមទទួលបានវិញ គឺមានការធ្លាក់ចុះដល់ទៅជាង ៦០% ឯណោះ។ នេះបើតាមតួលេខដែលបង្ហាញដោយរដ្ឋាភិបាលវៀតណាម។
ការនាំចេញវៀតណាមកើន ៥០% តែ FDI ធ្លាក់ចុះដល់ទៅជាង ៦០% នៅខែមករា
ដោយ

ការវិនិយោគផ្ទាល់ពីក្រៅប្រទេសដែលវៀតណាមទទួលបាននៅក្នុងមួយខែមករាកន្លងទៅនេះសម្រេចបានត្រឹមប្រមាណ ២ពាន់លានដុល្លារ ធ្លាក់ចុះជាង៦២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ គឺមានទុនវិនិយោគប្រមាណ១ពាន់៣រយលានដុល្លារ គឺបានចាក់បញ្ជូលទៅក្នុងគម្រោងថ្មីៗចំនួន៤៧គម្រោង។

ការវិនិយោគគឺមាននៅក្នុងវិស័យចំនួន១៤ ក្នុងនោះវិស័យនាំមុខមានដូចជា ឧស្សាហកម្ម ផលិត និងកែច្នៃ, អចលទ្រព្យ, ការដឹកជញ្ជូន និងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

ឆ្នាំ២០២០ ការវិនិយោគផ្ទាល់ ពីបរទេសរបស់វៀតណាមធ្លាក់ចុះ២៥% ដែលមានតម្លៃជាទឹកប្រាក់សរុបជាង២៨ពាន់លានដុល្លារ ដោយសារតែរងផលប៉ះពាល់ដោយសារតែកូវីដ-១៩។

ដោយឡែកទាក់ទងនឹងការនាំចេញរបស់វៀតណាមវិញ នៅខែមករាឆ្នាំ២០២១ គឺសម្រេចបានកំណើនខ្ពស់កើនដល់ទៅ៥០%។ ទីផ្សារនាំចេញធំៗរបស់វៀតណាមរួមមាន ចិន អឺរ៉ុប អាស៊ាន និងកូរ៉េខាងត្បូង។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថា កម្ពុជាមិនទាន់ពឹងផ្អែកលើវិស័យប្រេងបានទេ

ព័ត៌មាន
ការទទួលបានប្រេងក្នុងដែនសមុទ្រកម្ពុជាក្នុងពេលបច្ចុប្បន្នមិនទាន់ជះឥទ្ធិពល ដល់សេដ្ឋកិច្ចកម្ពុជានោះទេ ហើយកម្ពុជាក៏មិនទាន់អាចពឹងផ្អែកលើវិស័យនេះ…

រដ្ឋមន្រ្តីកសិកម្ម៖ខេត្តមណ្ឌលគិរីនឹងមានមុខដំណាំបន្លែសម្គាល់ភូមិសាស្ត្រឆាប់ៗនេះ

ព័ត៌មាន
នាពេលអនាគត ដ៏ខ្លីខាងមុខនេះ ខេត្តមណ្ឌលគិរីនឹងមានមុខដំណាំបន្លែមួយ អាចនឹងក្លាយជាដំណាំសម្គាល់ភូមិសាស្រ្តសម្រាប់ខេត្តនេះ ខណៈដែលមណ្ឌលគិរីត្រូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ