វិស័យដឹកជញ្ជួនវៀតណាម

វិស័យដឹកជញ្ជួនវៀតណាមរងទុក្ខកាន់តែខ្លាំង ខណៈតម្លៃប្រេងឥន្ធនៈបន្ដកើនខ្ពស់


ក្រុមហ៊ុនដឹកជញ្ជួនវៀតណាមកំពុងជួបវិបត្តិធ្ងន់ធ្ងរ ដោយសារតម្លៃប្រេងឥន្ធនៈកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែមេសាមក។ នាយកប្រតិបត្តិក្រុមហ៊ុនដឹកជញ្ជូនវៀតណាម Nhat Tin Logistics ដែលមានដំណើរការរថយន្តដឹកទំនិញចំនួន ៤៥០ គ្រឿងនោះ បានអះអាងថា ការកើនឡើងតម្លៃប្រេងសាំងបានធ្វើឱ្យមានសម្ពាធយ៉ាងខ្លាំងលើអាជីវកម្មផ្សេងៗ ជាពិសេសក្នុងវិស័យដឹកជញ្ជូន ខណៈតម្លៃប្រេងឥន្ធនៈស្មើនឹងការចំណាយជាង ៤០% នៃសេវាដឹកជញ្ជូនទៅហើយ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន VN Express។
វិស័យដឹកជញ្ជួនវៀតណាមរងទុក្ខកាន់តែខ្លាំង ខណៈតម្លៃប្រេងឥន្ធនៈបន្ដកើនខ្ពស់

ក្រុមហ៊ុន​ដឹក​ជ​ញ្ជួ​ន​កំពុង​ចរចា​ជាមួយ​អតិថិជន​របស់​ខ្លួន​ក្នុង​ការ​បង្កើន​តម្លៃ​សេវា​ដឹក​ជញ្ជូន ៥% បន្ថែម​ទៀត​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​នៃ​ថ្លៃ​ប្រេងឥន្ធនៈ​ដ៏​ច្រើន​លើសលុប​របស់​ខ្លួន​។

អាជីវកម្ម​វៀតណាម​ជា​ច្រើន​កំពុង​រង​គ្រោះ​ដោយសារ​ការ​កើនឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ ដែល​គំរាមកំហែង​ដល់​អតិផរណា នៅ​ចំ​ពេល​សេដ្ឋកិច្ច​ទើបតែ​ងើបឡើង​វិញ​ពី​ផល​ប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ ១៩ ដែល​បាន​អូស​បន្លា​យមក​មក​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​មក​ហើយ​នោះ​។

នៅ​អំឡុង​ពេល​ស្ថាន​ការ​ពិភពលោក​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់​ដោយសារ​កូ​វី​ដ​១៩ និង​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ផង​ដែរ បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រេងសាំង​នៅ​វៀតណាម​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ដល់ ១ ដុល្លារ ៣៩ សេន ក្នុង ១ លី​ត្រ គិត​ត្រឹម​ពាក់កណ្ដាល​ខ​មិថុនា ហើយ​បើ​គិត​បើ​គិត​ចាប់តាំងពី​ដើមឆ្នាំ​មក​ឃើញ​ថា បាន​កើនឡើង​ជិត ៣៩%​ឯណោះ​។

ក្រុមហ៊ុន​ដឹក​ជ​ញ្ចួ​ន​ជា​ច្រើន​បាន​បង្កើន​តម្លៃ​សេវាកម្ម ប៉ុន្តែ​ម្ចាស់​អាជីវកម្ម​មានការ​ព្រួយបារម្ភ​អំពី​ឥទ្ធិពល​ធ្លាក់​ចុះ​នៃ​តម្រូវការ​។ ក្រុមហ៊ុន​រថយន្តក្រុង Viet Tan Phat​របស់​វៀតណាម​នៅ​ស​ប្តា​ហ៍​នេះ បាន​ដំឡើង​ថ្លៃ​សំបុត្រ​ធ្វើ​ដំណើរ​ជាង ២៩% បើ​ធៀប​នឹង​តម្លៃ​ពី​មុន ខណៈ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​ផ្សេង​ទៀត​គឺ Vintrans បាន​ព្យាយាម​លក់​ឡានក្រុង​មួយ​ចំនួន​របស់​ខ្លួន​ដែល​ស៊ីប្រេង​ច្រើន​ជា​បណ្ដើរ​ៗ ហើយ​ទិញ​រថយន្ត​ថ្មី​ដែល​សន្សំ​សំចៃ​ប្រេង​វិញ​។

លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន​អាកាសចរណ៍​ក៏​កំពុង​ប្រឈម​មុខ​នឹង​ការ​លំបាក​បន្ត​ដោយសារ​ការ​កើនឡើង​តម្លៃ​ប្រេងឥន្ធនៈ​នេះ​ផង​ដែរ​។ ប្រធាន​ផ្នែក​ទំនាក់ទំនង​របស់​ក្រុមហ៊ុន Vietnam Airlines បាន​និយាយ​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ថ្មី​ៗ​នេះ​ថា តម្លៃ​ប្រេង​ពិភពលោក​បាន​កើនឡើង​ដល់ ១២០ ដុល្លារ ទៅ ១៦០ ដុល្លារ​ក្នុង​មួយ​បារ៉ែល ធៀប​នឹង​កាលពីមុន​មាន​តម្លៃ​ត្រឹម ៨០ ដុល្លារ ប៉ុណ្ណោះ ខណៈ​ពេល​នេះ​ក្រុមហ៊ុន​កំពុង​ខិតខំ​ប្រឹងប្រែង​រក​វិធីសាស្ត្រ ដើម្បី​ធានា​បាន​នូវ​ប្រតិបត្តិការ​រលូន​ចំ​ពេល​មាន​សម្ពាធ​អតិផរណា​។

គួរ​កត់​សម្គាល់ថា អ្នក​វិនិយោគ​វិស័យ​ឧស្សាហកម្ម​ដឹក​ជញ្ជូន​កំពុង​ស្វែងរក​ការ​កាត់​បន្ថយពន្ធ​បន្ថែម​ទៀត ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពួក​គេ​។ អនុប្រធាន​សមាគម​ដឹក​ជញ្ជូន​ទីក្រុង​ហាណូយ បាន​និយាយ​ថា នៅ​ពេល​ដែល​តម្លៃ​ប្រង​ឥន្ធនៈ​កើនឡើង​ខ្ពស់​ដល់​ជិត ៥០% នៃ​ការ​ចំណាយ​នោះ ម្ចាស់​អាជីវកម្ម​ដឹក​ជ​ញ្ជួ​ន​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​ការ​ឡើងថ្លៃ​សេវាកម្ម​នោះ​ទេ ប៉ុន្តែ​ជម្រើស​នេះ ចង់​ឬ​មិន​ចង់ វា​នឹង​ធ្វើ​ឲ្យ​បាត់បង់​អ្នកដំណើរ​។ អនុប្រធាន​សមាគម​ដឹក​ជញ្ជូន​រូប​នេះ​បាន​ទ​ទួ​ច​ឱ្យ​រដ្ឋាភិបាល​វៀតណាម​គួរ​កាត់​បន្ថយពន្ធ​បន្ថែម​ទៀត ដូច​ជា​ពន្ធ​លើ​ការ​នាំ​ចូល​ជាដើម ដើម្បី​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ធ្លាក់​ចុះ​។ ទន្ទឹម​នឹង​នោះ នាយករង​នៃ​មជ្ឈមណ្ឌល​គាំទ្រ​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​សមាគម​ធុរកិច្ច វៀតណាម បាន​ស្នើ​ឱ្យ​មានការ​បន្ធូរ​បន្ថយពន្ធ​លើ​ប្រេងសាំង​រយៈពេល​ពី ៣ ទៅ ៦ ខែ​ផង​ដែរ​។

ក៏​ប៉ុន្តែ រដ្ឋាភិបាល​ប្រទេស​វៀតណាម​បាន​និយាយ​ថា ការ​កើនឡើង​នៃ​តម្លៃ​សាំង​នៅ​ប្រទេស​វៀតណាម​គឺ​ទាប​ជាង​ប្រទេស​ដទៃ​ទៀត ដែល​អាច​កើនឡើង​ត្រឹមតែ ២៤% ដល់ ៦២ % ប៉ុណ្ណោះ ចាប់តាំងពី​ដើមឆ្នាំ​នេះ ខណៈ​ដែល​នៅ​ប្រទេស​សិង្ហ​បុរី​បាន​ឡើងថ្លៃ​ពី ៤១% ដល់ ៨៤%​ឯណោះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីការចុះបញ្ជីក្រុមហ៊ុនថ្មីនៅ CSX មានភាពយឺតយ៉ាវខុសពីការរំពឹងទុក?

ព័ត៌មាន
ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា(CSX)បានបង្ហាញហេតុផលមួយចំនួន ដែលធ្វើឲ្យការចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុនរបស់ក្រុមហ៊ុនថ្មីៗហាក់មានភាពយឺតយ៉ាវជ…

ស្រីលង្កា បិទសាលារៀន និងផ្អាកការផ្គត់ផ្គង់ឥន្ទនៈដល់សេវាមិនចាំបាច់ ខណៈដែលវិបត្តិខ្វះប្រេងកាន់តែអាក្រក់ទៅៗ

ព័ត៌មាន
ប្រទេសស្រីលង្កានឹងបិទសាលារៀនរយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃអង្គារសប្តាហ៍នេះ ហើយអនុញ្ញាតឱ្យផ្គត់ផ្គង់តែប្រេងឥន្ធនៈដល់សេវាកម្មដែលសំខាន់ៗដូចជា សេវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ