ការនាំចេញ-កសិកម្ម-វៀតណាម-ចិន

ការនាំ​ចេញ​កសិផល​វៀតណាម​ទៅកាន់​ទីផ្សារ​ចិនធ្លាក់ចុះជាង ៩%


ការនាំចេញ​ផលិតផល​កសិកម្ម​របស់​វៀតណាម ទៅកាន់​ប្រទេស​ចិន ចន្លោះពីខែមករា ដល់ខែ​កក្កដា ឆ្នាំ​២០១៩ បានធ្លាក់ចុះ​ជាង ៩% បើធៀបនឹងរយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​ទៅមិញ ហើយ​ការធ្លាក់ចុះ​នេះ គឺដោយសារតែ​ប្រទេស​ចិន​បាន​រឹតបន្តឹង​បទដ្ឋាន​គុណភាព​និង​សុវត្ថិភាពទំនិញ។
ការនាំ​ចេញ​កសិផល​វៀតណាម​ទៅកាន់​ទីផ្សារ​ចិនធ្លាក់ចុះ​ជាង ៩% ក្នុង​នោះ​ ការនាំចេញ​អង្ករ​ធ្លាក់ចុះ​ខ្លាំង​ជាង​គេ។
ដោយ

បើតាមការចុះ​ផ្សាយ​របស់​សារព័ត៌មាន​វៀតណាម ដោយ​ស្រង់​ប្រភព​ពី​នាយកដ្ឋាន​នាំចេញ-នាំចូល នៃ​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម ក្នុងចំណោម​មុខ​ផលិត​ផល​កសិកម្ម​នាំ​ចេញទៅចិន អង្ករ​មានការ​ធ្លាក់​ចុះ​ខ្លាំង​ជាង​គេ គឺ​ធ្លាក់​ចុះ​ដល់​ទៅជាង ៦៧% ដោយ​ឡែក​បន្លែ​និងផ្លែឈើ​ ធ្លាក់ចុះ​ជាង ៨% ។ 

ការថមថយចុះ​នៃការនាំចេញ​នេះ កើតឡើង​បន្ទាប់ពី​ចិន​បាន​ចាប់ផ្ដើម​រឹតបន្តឹង​បទដ្ឋាន​គុណភាព​និង​សុវត្ថិភាព​សម្រាប់​ការនាំចូល ចាប់តាំងពីដើម​ឆ្នាំ​នេះមក ។ ឧទាហរណ៍ ចេក​ត្រូវតែ​វេចខ្ចប់​ដោយ​បិទ​ស្លាក​សរសេរ​ជា​អក្សរ​ចិន ឬ​ឪឡឹក​ត្រូវតែ​បិទ​កូដ​សម្រាប់​ស្រាវជ្រាវ​ប្រភព​ដើម ។ល។ ហើយ​​ផ្លែឈើ​ខ្លះ​ អនុញ្ញាត​ឲ្យ​នាំ​ចូល​ប្រទេស​ចិន​ តែតាម​ច្រក​ព្រំដែន​ជាក់លាក់​មួយចំនួន​ប៉ុណ្ណោះ។ 

រដ្ឋមន្ត្រី​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម បានបន្ទោស​អ្នកនាំចេញ​ផលិត​ផល​កសិកម្ម​​វៀតណាមទៅកាន់​ប្រទេស​ចិន​ ថា គ្មាន​វិជ្ជាជីវៈ និង​ពឹង​ផ្អែក​តែទៅ​លើ​ច្រក​មិន​ផ្លូវការ។ លោក​រដ្ឋមន្ត្រី បន្តថា ភាគច្រើន​នៃ​អ្នកនាំចេញ គឺ​ជា​សហគ្រាស​ខ្នាត​តូច ដែល​ខ្វះ​បច្ចុប្បន្នភាពព័ត៌មាន និង​ប្រភព​ផ្គត់ផ្គង់​គ្មានស្ថិរភាព ជាដើម។ 

ប្រធាន​នាយកដ្ឋាន​ទីផ្សារ​អាស៊ី-អាហ្វ្រិក នៃ​ក្រសួង​ពាណិជ្ជកម្មវៀតណាម លោក Le Hoang Oanh និយាយថា អ្នកនាំចេញគួរតែបោះបង់ចោល​នូវ​ផ្នត់​គំនិត​ដែល​យល់​ឃើញថា ចិន​ជាទីផ្សារ​ស្រួលសម្រាប់​ការនាំចេញ ដោយ​ត្រូវ​កែប្រែ​ពីការនាំ​ចេញ​មិន​ផ្លូវការទៅជាផ្លូវការ ពង្រឹង​គុណភាព​ផ្លែឈើ និង​សម្របសម្រួល​ការស្រាវជ្រាវ​ប្រភព​ដើម​ផលិតផល។ 

បច្ចុប្បន្ន ផ្លែឈើ​ចំនួន ៩មុខ របស់​វៀតណាម ដែលត្រូវបានអនុញ្ញាត​ឲ្យ​នាំចូល​ប្រទេសចិន តាមច្រក​ផ្លូវការ រួមមាន ផ្លែ​ស្រការ​នាគ, ស្វាយ, មៀន, គូលែន, សាវម៉ាវ, ចេក, ឪឡឹក, ខ្នុរ និង​មង្ឃុត៕




អត្ថបទបន្ទាប់


ទំនាក់ទំនងកម្ពុជា និង អាមេរិក លើវិស័យថាមពលឃ្លាតឆ្ងាយដាច់ដូចជើងមេឃ

ព័ត៌មាន
បើនិយាយពីទំនងរវាងប្រទេសកម្ពុជា និង សហរដ្ឋអាមេរិក ទៅលើការវិនិយោគនៅក្នុងវិស័យថាមពលប្រេងឥន្ធនៈកម្ពុជា ហាក់បីដូចជានៅឆ្ងាយដាច់ពីគ្នាដូចជើង…

ចំណូលពន្ធដារ ប្រមូលបានជិត ២ពាន់លានដុល្លារ កើនឡើងប្រមាណ ៣០% នៅ៨ខែ ឆ្នាំ២០១៩

ព័ត៌មាន
ចំណូលពន្ធដារ ដែលជាប្រភពចំណូលដ៏សំខាន់មួយ របស់រដ្ឋ បានបន្តការកើនឡើងពីមួយខែទៅមួយខែ មួយឆ្នាំទៅ មួយឆ្នាំ។ ជាក់ស្ដែង នៅ៨ខែ ឆ្នាំ ២០១៩នេះ ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ