វៀតណាម-អំពើ​ពុករលួយ

អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន​វៀតណាម​ត្រូវ​ចាប់ខ្លួនពាក់ព័ន្ធ​នឹង​ការដេញថ្លៃ​ផ្លូវ​លឿន


អតីត​រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូនវៀតណាម​ លោក ង្វៀន ហុង ទ្រួង (Nguyen Hong Truong) ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ចោទប្រកាន់ថា បានប្រព្រឹត្ត​កំហុស​ឆ្គង​ទាក់ទិននឹង​ការដេញថ្លៃ និងការ​ប្រមូល​ថ្លៃ​ផ្លូវ​លឿនមួយ​ខ្សែ​ដែល​មាន​ឈ្មោះ​ថា ផ្លូវ​លឿន​ហូជីមិញ និង Trung Luong ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​នៅវៀតណាម។
លោក ង្វៀន ហុង ទ្រួង (Nguyen Hong Truong) អតីត​រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​វៀតណាម។
ដោយ

ការចាប់ខ្លួន​អនុរដ្ឋមន្ត្រី​ក្រសួងដឹក​ជញ្ជូននេះ បានធ្វើឡើង​កាលពីថ្ងៃពុធ ដោយ​ក្រុម​អ្នក​ស៊ើ​បអង្កេត​មកពី​ក្រសួង​សន្តិសុខ​សាធារណៈ ។ 

នៅថ្ងៃជាមួយគ្នានេះ​ដែរ មន្ត្រី​ពីរនាក់​ផ្សេង​ទៀត ក៏ត្រូវ​បាន​ចាប់ខ្លួន​ផង​ដែរ គឺ​ម្នាក់​ជា​​ប្រធានស្ដីទី​នាយកដ្ឋាន​ហិរញ្ញវត្ថុ​ដែលស្ថិត​ក្រោម​ចំណុះ​ក្រសួងដឹកជញ្ជូន និង​ម្នាក់ទៀត​ជាមន្ត្រី​ធម្មតា​នៃ​នាយកដ្ឋាន​នេះ ។ 

អ្នកទាំងបីខាង​លើ រួមទាំង​លោក Dinh La Thang ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុនរដ្ឋ Petrovietnam កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​ពី​បទ​រំលោភ​បទប្បញ្ញត្តិ​ស្ដីពី​ការគ្រប់គ្រង​និង​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​រដ្ឋ ដែល​បណ្ដាល​ឲ្យ​មាន​ការខាតបង់​និង​ការខ្ជះខ្ជាយ ។ លោក Thang កំពុង​ជាប់ក្នុងពន្ធនាគារ​ពីបទ​ប្រព្រឹត្ត​កំហុស​នៅក្នុង​ក្រុមហ៊ុន Petrovietnam ។

អាជ្ញាធរកំពុង​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​បទ​ល្មើស​ដែលទាក់ទងនឹង​ការដេញថ្លៃ​និងការប្រមូល​ថ្លៃ​ប្រើប្រាស់​ផ្លូវលឿន HCMC-Trung Luong ដែល​បើក​ឲ្យ​ប្រើប្រាស់​ផ្លូវការ​កាលពីឆ្នាំ​២០១០ និង​ជា​ផ្លូវលឿន​តែមួយគត់​ដែល​តភ្ជាប់​ទីក្រុង​ហូជីមិញ និង​តំបន់​ដីសណ្ដ​មេគង្គ ។ 

ការពន្យល់​លម្អិត​អំពី​កំហុសឆ្គង​របស់​មន្ត្រីខាងលើ​ដែលត្រូវបានចាប់ខ្លួន មិនទាន់ត្រូវបានគេ​បញ្ចេញឲ្យ​ដឹងនៅឡើយទេ ។ 

យុទ្ធនាការបង្ក្រាប​អំពើ​ពុករលួយ​នៅ​វៀតណាម ដែលដឹកនាំ​ដោយ​​ប្រធាន​បក្ស និងជា​ប្រធានាធិបតី​ លោក ង្វៀន ភូត្រុង (Nguyen Phu Trong) បាន​បង្កើន​កម្ដៅ​ចាប់តាំងពីឆ្នាំ​២០១៧មក ដោយគិតមក​ដល់ពេលនេះ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល មន្ត្រី​យោធាគ្រាក់ៗ និង​អ្នកជំនួញធំៗ​ជាច្រើន​នាក់ បានត្រូវស្ថិតក្រោម​ការស៊ើបអង្កេត និង​ការផ្ដន្ទាទោស​ដាក់ពន្ធនាគារ ៕ (ប្រភព៖ VN Express)




អត្ថបទបន្ទាប់


ចិនទទួលបានលំហូរវិនិយោគពីបរទេសក្នុងតួលេខវិជ្ជមាន នៅរយៈពេល ៧ខែ ដើមឆ្នាំ

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មចិន បានគូសបញ្ជាក់ថា ការវិនិយោគពីក្រៅប្រទេស ចូលមកប្រទេសចិន បានផ្លាស់ប្តូរពី សញ្ញាអវិជ្ជមាន មកជាវិជ្ជមានវិញ នៅក្នុងរយៈពេល …

សួនទឹកធំជាងគេ​នៅអាស៊ាន​បើកសម្ពោធ​ស្អែកនេះហើយ; សម្ដេចតេជោធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់!

ព័ត៌មាន
នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ​២០២០នេះ សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នឹង​អញ្ជើញ​ចូលរួម​ធ្វើជា​អធិបតី​នៃ​ពិធី​បើក​សម្ពោធ​សួនទឹក​កម្សាន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ