កិច្ចព្រមព្រៀង​ CP TPP

វៀតណាមរំពឹងផ្លែផ្កា ពីកិច្ចព្រមព្រៀង CP TPP នឹងជំរុញកំណើនសេដ្ឋកិច្ច កាន់តែខ្លាំងក្លា


ក្រោយពី កិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) បានចូលជាធរមានជាផ្លូវការកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ប្រទេសវៀតណាម រំពឹងថា វានឹងជួយជំរុញដល់កំណើន GDP ប្រមាណ ១,៣ ភាគរយ។ ហើយបើមានការបើកចំហរគោលនយោយបាយសម្រាប់សេវាកម្មបន្ថែមទៀតនោះ គេរំពឹងថា កិច្ចព្រមព្រៀងនេះ អាចនឹងជំរុញដល់កំណើនសេដ្ឋកិច្ចវៀតណាមរហូតដល់ជាង ២% ឯណោះ។ នេះបើតាមការអះអាងពីមន្ត្រីជាន់ខ្ពស់នៃក្រសួងផែនការ និងការវិនិយោគរបស់វៀតណាម។
អង់គ្លេសស្នើសុំចូលជាសមាជិកនៃកិច្ចព្រមព្រៀង CPTPP (https://viettan.org/)
ដោយ

តាម​​ប្រភពព័ត៌មាន​​ក្នុងស្រុក​​វៀតណាម Vietnam News ដែល​បានដក​ស្រង់​ សម្ដី​​មន្ត្រីជាន់​ខ្ពស់​រដ្ឋាភិបាល​វៀតណាម បានឲ្យដឹងថា វិស័យ​​កាត់ដេរ​សម្លៀក​បំពាក់ និងស្បែក​ជើង​​នឹងទទួល​បាន​​ប្រយោជន៍​​ច្រើនជាងគេ ពីកិច្ចព្រម​ព្រៀង CPTPP ដែលមាន​ប្រទេស​​សមាជិក​​​ចំនួន ១១ ប្រទេស​។ ពោលគឺ វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និងស្បែកជើង ត្រូវបាន​ព្យាករថា នឹងមាន​កំណើន​​នាំចេញ​ចន្លោះ​ពី ជាង ៨% ទៅជិត ១១% ដោយសារតែ​មាន​ការ​ប្រកួត​ប្រជែង​តម្លៃ។

តាមរយៈ​កិច្ចព្រម​ព្រៀងនេះ វៀតណាម នឹង​មាន​ឱកាស​​កាន់តែ​ងាយស្រួល​ ក្នុងការ​​នាំចេញ​​ផលិតផល​​ទៅក្នុង​​ទីផ្សារ ជាមួយ​នឹង​​អត្រាពន្ធ​​ដែល​មាន​​តម្លៃទាប ក៏ដូចជា មានឱកាស​​ចុះកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​នឹង​​បណ្ដា​ប្រទេស​​ដែលជា​ទីផ្សារថ្មីៗ ដូចជា​ កាណាដា ម៉ិស៊ិចកូ និងប៉េរ៉ូ ជាដើម។ 

កិច្ចព្រមព្រៀង CPTPP ក៏ត្រូវ​បានគេ​​រំពឹង​ដែរថា នឹង​ជួយ​ឲ្យ​ការនាំចេញ​របស់​វៀតណាម នឹងកើន​ឡើង​ប្រហែល ​៤% ខណៈដែលការ​នាំចូលវិញ​​អាចនឹង​ពង្រីក​កំណើន​​ជិត​ដល់ ៣,៨%​ដែរ។

លើពីនេះទៅទៀត លំហូរ​វិនិយោគ​​ផ្ទាល់ពី​ក្រៅ​ប្រទេស ក្នុងប្រទេស​វៀតណាម​ នឹង​ជំរុញ​ការអភិវឌ្ឍ​ ឧស្សាហកម្ម គាំទ្រ​នៅក្នុង​ប្រទេស​នេះ ដែលជា​ការកាត់​បន្ថយ​ឱន​ភាព​ពាណិជ្ជកម្ម​របស់ខ្លួន​ជាមួយប្រទេស​ចិន​ផងដែរ។

កិច្ចព្រមព្រៀង CPTPP មាន​សមាជិក​ចំនួន ១១ ប្រទេស និងបាន​ចូលជាធរមាន​ជាផ្លូវការ នៅថ្ងៃទី ៣០ខែធ្នូ ឆ្នាំ ២០១៨  ហើយតាម​រយៈ​កិច្ចព្រម​ព្រៀង​នេះ វានឹងកាត់​បន្ថយ​ពន្ធលើ​ផលិតផល​កសិកម្ម​ និងឧស្សាហកម្ម កាត់បន្ថយ​បទប្បញ្ញត្តិ​នានា​សម្រាប់​​ការ​វិនិយោគ និងបង្កើន​ការការ​ពារ​កម្ម​សិទ្ធិ​បញ្ញាផងដែរ។

កិច្ចព្រមព្រៀង​​នេះ​ទៀត​សោត ត្រូវបានគេ​ដឹងដែរថា ជាកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​​គ្រប់ជ្រុង​ជ្រោយ​ធំមួយ ដែល​​បាន​រួម​បញ្ជូល​​នូវការ​​អនុគ្រោះ​លើអត្រា​ពន្ធ​នាំ​ចូល​រហូត​ដល់ ​៩៨% សម្រាប់​​ប្រទេស​ជាសមាជិក ចំនួន​១១ ដែលមាន​ទំហំ GDP សរុប ជាង​១៣ ទ្រីលាន​ដុល្លារ​អាមេរិក និងអ្នកប្រើប្រាស់​ជិត​៥០០​លាននាក់។

ប្រទេសដែល​​ជាសមាជិក​ទាំង១១នោះ មានដូចជា អូស្ត្រាលី ប្រុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិចសិកកូ ញ៉ូស័រឡែន ប៉េរូ សាំងហ្គាពួរ និងវៀតណាម។ 

គួរបញ្ជាក់ថា ដើមឡើយ​​កិច្ចព្រម​ព្រៀងនេះ ក៏មាន អាមេរិក​ចូលរួមដែរ តែក្រោយ​ពី​លោក​ត្រាំ​​ឡើង​កាន់តំណែង​ជាប្រធាធិបតី អាមេរិក​​ក៏សម្រេច​​ដកខ្លួន​ចេញវិញ។ ​តែយ៉ាងណា ទោះបីជា គ្មានវត្តមាន​របស់អាមេរិកក៏ដោយ កិច្ចព្រមព្រៀងនេះ នៅតែ​អាចសម្រេច​បាន​ជាស្ថាពរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម្ចាស់កសិដ្ឋានគោទឹកដោះ Momo ៖ ខ្ញុំមិនដេកចាំឱកាសទេ តែខ្ញុំបង្កើតវាដោយខ្លួនឯង

ព័ត៌មាន
នៅពេលដែលនិយាយដល់ការធ្វើអាជីវកម្ម ឬមុខជំនួញអ្វីមួយ មនុស្សភាគច្រើនតែគិតដល់ «ឱកាស» ក្នុងការចាប់ផ្ដើម ដោយអ្នកខ្លះ មានគំនិតអាជីវកម្ម មានដើម…

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាំចេញបាន ៣៧២ លានដុល្លារអាមេរិក នៅឆ្នាំ២០១៨

ព័ត៌មាន
ការនាំចេញរបស់ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ សម្រេចបានក្នុងទំហំជាទឹកប្រាក់ប្រមាណ ជាង ៣៧២ លានដុល្លារអាមេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ