ពាណិជ្ជកម្ម​វៀតណាម-​កូរ៉េ​ខាង​ត្បូង

ឆ្នាំ២០២០ ទំហំ​ពាណិជ្ជកម្ម​វៀតណាម​និង​កូរ៉េ​ខាង​ត្បូង នឹង​កើន​ដល់​១០០​ពាន់​លាន​ដុល្លារ​អាមេរិក


គិត​ត្រឹម​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ប្រទេស​កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​គេ​ដឹង​ថា បាន​ចូល​ជំនួស​តំណែង​សហរដ្ឋ​អាមេរិក ក្នុង​នាម​ជា​ប្រទេស​ធំ​បំផុត​ទី​២ ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​នាំចេញ​នាំចូល​សំខាន់​បំផុត​របស់​វៀតណាម ខណៈ​ដែល​ប្រទេស​ចិន​ឈរ​ក្នុង​លំដាប់​ទី១។
ឆ្នាំ២០២០ ទំហំ​ពាណិជ្ជកម្ម​វៀតណាម​និង​កូរ៉េ​ខាង​ត្បូង នឹង​កើន​ដល់​១០០​ពាន់​លាន​ដុល្លារ​អាមេរិក។
ដោយ

ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែរ រដ្ឋាភិបាល​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​វៀតណាម​ក៏​បាន​ប្រកាស​ថា នឹង​បង្កើត​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឲ្យ​បាន​ដល់​១០០​ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ត្រឹម​ឆ្នាំ​២០២០​ខាង​មុខ​នេះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី​គេហទំព័រ Vietnam Express កាល​ពី​ពេល​ថ្មីៗ​នេះ។

ក្នុង​ជំនួប​ផ្លូវការ​រវាង​ប្រមុខ​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​និង​វៀតណាម កាល​ពី​ពេល​ថ្មីៗ​នេះ ប្រទេស​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​លើ​ការ​ពង្រីក​បន្ថែម​នូវ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឲ្យ​បាន​ដល់ ១០០​ពាន់​លាន​ដុល្លារ នៅត្រឹម​ឆ្នាំ​២០២០ ដែល​ស្មើ​នឹង​កំណើន​ប្រមាណ​៥០% ធៀប​នឹង​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ។

នៅក្នុង​អនុស្សរណៈ​យោគយល់​គ្នា ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ទីក្រុង​ហាណូយ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក Moon Jae In ក៏​បាន​ដាក់​ចេញ​គោលការណ៍​ល្អៗ​មួយ​ចំនួន ក្នុង​ការ​ជួយ​ណែនាំ​ដល់​ប្រទេស​វៀតណាម ក្នុង​ការ​កាត់​បន្ថយ​ឱន​ភាព​ពាណិជ្ជកម្ម​របស់​វៀតណាម ជាមួយ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ផងដែរ។ 

លោក Moon បាន​និយាយ​ថា កូរ៉េ​ខាង​ត្បូង​នឹង​រួម​ចំណែក​ដល់​គោលដៅ​របស់​វៀតណាម​ក្នុង​ការ​ក្លាយ​ទៅ​ជា​ប្រទេស​មាន​ឧស្សាហូបនីយកម្ម ដោយ​លើក​កម្ពស់​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់ ១០០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២០។

ពាណិជ្ជកម្ម​រវាង​វៀតណាម​និង​កូរ៉េ​ខាង​ត្បូង ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា មាន​សន្ទុះ​កើន​ឡើង​តាំង​ពី​ពេល​មាន​ការ​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី នា​ពី​ចុង​ឆ្នាំ​២០១៥​មក​ម្លេះ។ 

យោងតាម​ទិន្នន័យ​គយ​ផ្លូវការ​របស់​វៀតណាម កាលពី​ឆ្នាំ​២០១៧ ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​វៀតណាម​និង​កូរ៉េ​ខាង​ត្បូង​បាន​កើន​ឡើង ៥១% ស្មើនឹង​ប្រមាណ​ជាង ៦៦​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​ក្នុង​នោះ ឱន​ភាព​ពាណិជ្ជកម្ម​របស់​វៀតណាម មាន​ប្រមាណ ៣២​ពាន់​លាន​ដុល្លារ​អាមេរិក។ 

ការនាំចូល​របស់​វៀតណាម​ទៅ​កាន់​កូរ៉េ​ខាង​ត្បូង មាន​ដូចជា សម្លៀក​បំពាក់ ទូរស័ព្ទ​ចល័ត និង​គ្រឿង​សមុទ្រ​ជាដើម ខណៈ​ដែល​ការ​នាំចូល​ពី​កូរ៉េ​ខាង​ត្បូង​មក​វិញ​មាន​ដូចជា គ្រឿង​បង្គុំ​អេឡិចត្រូនិក គ្រឿង​ម៉ាស៊ីន កំណាត់ និង​ផលិតផល​ផ្លាស្ទិក​ជាដើម៕




អត្ថបទបន្ទាប់


ទីក្រុង​រណប ING City របស់​ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ចាប់​ផ្ដើម​មាន​សន្ទុះ​អភិវឌ្ឍន៍​ឡើង​វិញ ក្រោយ​ស្ងប់ស្ងាត់​មួយ​រយៈ!

ព័ត៌មាន
ក្រោយ​ពី​សង់​ផ្លូវ​៦០​ម៉ែត្រ ដែល​ជា​សមិទ្ធផល​ដុំ​កំភួន​មួយ​នៃ​គម្រោង​ទីក្រុង​រណប ING City សម្រេច​រួច​រាល់ ការ​អភិវឌ្ឍ​សំណង់​នានា​ឲ្យ​…

លោក ឌិន សុមេធារិទ្ធ គ្រោង​បង្កើត«ភូមិផ្កាត្រកួន»​នៅជុំវិញជាយក្រុងភ្នំពេញ

ព័ត៌មាន
លោក ឌិន សុមេធារិទ្ធ ម្ចាស់​គម្រោង​ភូមិ​ផ្កា​ត្រកួន នៅ​ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្ត​កណ្តាល ចម្ងាយ​ប្រហែល​ជាង​២០​គីឡូម៉ែត្រ​ពី​ក្រុង​ភ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ