វៀតណាម-​ពាណិជ្ជកម្ម

ត្រីមាសទី​១ ឆ្នាំ​នេះ​អតិរេក​ពាណិជ្ជកម្ម​វៀតណាម សម្រេចបាន​១,៣​ពាន់​លាន​ដុល្លារ​អាមេរិក


តាម​ការ​ប៉ាន់​ស្មាន ទំហំ​នាំចេញ​នាំចូល​របស់​វៀតណាម​នៅ​ត្រីមាស​ទី១ ឆ្នាំ​នេះ សម្រេច​បាន​សរុប​មាន​ប្រមាណ​ជាង ១០៧​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​បាន​កើន​ឡើង​ជិត១៨% ធៀបនឹង​គ្រា​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន។ ក្នុង​នោះ​ដែរ អតិរេក​ពាណិជ្ជកម្ម​របស់​វៀតណាម នៅ​៣​ខែ​ដើម​ឆ្នាំ​នេះ មាន​ប្រមាណ ១,៣​ពាន់​លាន​ដុល្លារ​អាមេរិក។
ដោយ

នេះបើតាមរបាយការណ៍ពីការិយាល័យស្ថិតិទូទៅរបស់វៀតណាម ដែលបានចេញផ្សាយនៅក្នុងគេហទំព័រ Vietnam Express កាលពីពេលថ្មីៗនេះ។

តាម​របាយការណ៍​បាន​បង្ហាញ​ថា ការ​នាំ​ចេញ​របស់​វៀតណាម​នៅ​៣​ខែ​ដើម​ឆ្នាំ​នេះ បាន​កើន​ឡើង​ដល់​ជាង ៥៤​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​ដែល​ការ​នាំចូល​វិញ សម្រេច​បាន​​ប្រមាណ​​ជាង ៥៣​ពាន់​លាន​ដុល្លារ​អាមេរិក ពោល​គឺ​ជា​លទ្ធផល​បាន​ធ្វើ​ឲ្យ​អតិរេក​ពាណិជ្ជកម្ម​របស់​វៀតណាម សម្រេច​បាន​ប្រមាណ ១,៣​ពាន់​លាន​ដុល្លារ​អាមេរិក។ 

ក្នុង​នោះ ផលិតផល​ទូរស័ព្ទ​និង​គ្រឿង​បន្លាស់ ត្រូវ​បាន​កត់​សម្គាល់​ឃើញ​ថា ជា​ផលិតផល​ក្នុង​លំដាប់​កំពូល​មួយ​នៃការ​នាំចេញ​របស់​វៀតណាម ពោល​គឺ​គិត​ជា​ទឹក​ប្រាក់​មាន​ប្រមាណ ជាង ១២​ពាន់​លាន​ដុល្លារ​អាមេរិក កើន​ឡើង​ជិត ៥៦% ធៀប​នឹង​គ្រា​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន។ បន្ថែម​ពី​នេះ ផលិតផល​វាយ​នភណ្ឌ និង​គ្រឿង​បង្គុំ​អេឡិចត្រូនិក ក៏​បាន​នាំ​មក​នូវ​ទឹក​ប្រាក់​សរុប​ជាង ៦​ពាន់​លាន​ដុល្លារ​អាមេរិក​ផង​ដែរ។

សូម​ជម្រាប​ថា ចំណូល​ពី​ការ​នាំចេញ​របស់​វៀតណាម ឆ្នាំ​២០១៧ មាន​ការ​កើន​ឡើង ២១% ធៀប​នឹង​ឆ្នាំ​២០១៦ ពោល​គឺ​គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ​ជាង ២១៣​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ជា​ចំនួន​មួយ​ខ្ពស់​ គិត​ក្នុង​រយៈពេល៥ឆ្នាំ​ចុង​ក្រោយ​នេះ។ ហើយ​នៅ​ឆ្នាំ​ទៀត​សោត រដ្ឋាភិបាល​វៀតណាម​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ពង្រីក​កំណើន​នាំចេញ​របស់​ខ្លួន​​ឲ្យ​កើន​ឡើង​ពី ៧ ទៅ ៨% បន្ថែម​ទៀត៕ 




អត្ថបទបន្ទាប់


ប៉ាន សូរស័ក្តិ ប្រើ​កណ្តាប់​ដៃដែក​បំបែក​កំណត់ត្រា​ សម្រេច​ការងារ​អស្ចារ្យ​អ្វី​ខ្លះ ក្នុង​តំណែង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ២​ឆ្នាំ​កន្លង​មក​នេះ!

ព័ត៌មាន
សាធារណជន​ទូទៅ​ច្បាស់​ជា​ចង់​ដឹង​ហើយ​ថា ឯកឧត្តម ប៉ាន សូរស័ក្តិ ជា​នរណា? មក​ពី​ណា? ឆ្លើយ​ដោយ​ខ្លី មុន​នឹង​ក្លាយ​ជា​រដ្ឋមន្ត្រី​ពាណិជ្ជកម្…

របាយការណ៍​វីដេអូ៖ តើ​វិនិយោគ​ចិន​លើ​វិស័យ​សំណង់​នៅ​កម្ពុជា មាន​ផលវិជ្ជមាន​និង​អវិជ្ជមាន​អ្វីខ្លះ?

ព័ត៌មាន
ជាង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ វិស័យ​សំណង់​នៅ​កម្ពុជា​បាន​រីក​លូតលាស់​យ៉ាង​លឿន ពិសេស នៅ​រាជ​ធានី​ភ្នំពេញ និង​ក្រុង​ព្រះសីហនុ​តែម្តង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ