បញ្ហាខ្វះទឹកប្រើប្រាស់លើវិស័យកសិកម្ម

កម្ពុជានឹងជួបបញ្ហាប្រឈមខ្វះខាតទឹកប្រើប្រាស់ក្នុងវិស័យកសិកម្មរដូវប្រាំងនេះ


ឆ្លើយតបទៅនឹងការខ្វះខាតទឹកសម្រាប់វិស័យកសិកម្មនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាថ្មីម្តងទៀត ជំរុញឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសិក្សាបែងចែកតំបន់ដំាដុះទៅតាមប្រភេទដំណាំ ជាពិសេសគឺតំបន់ដែលតែងតែខ្វះខាតទឹក គឺគប្បីធ្វើការកែប្រែដំានូវដំណាំអ្វីដែលទទួលផលបានខ្ពស់ និងប្រើប្រាស់ទឹកតិចជាងមុន ស្របពេលដែលកម្ពុជាកំពុងតែជួបបញ្ហាប្រឈមខ្វះខាតទឹកប្រើប្រាស់ក្នុងឆ្នាំនេះ។
កម្ពុជានឹងជួបបញ្ហាប្រឈមខ្វះខាតទឹកប្រើប្រាស់ក្នុងវិស័យកសិកម្មរដូវប្រាំងនេះ (រូបភាព៖ ហ្វេសប៊ុក​ក្រសួងកសិកម្ម)
ដោយ

សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រ​ជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច បានមានប្រសាសន៍ថា ការប្រមូលផលជិតដាច់ឆ្នាំ រឿងដែលត្រូវគិត​គឺនៅក្នុងឆ្នាំនេះកម្រិតទឹក​បានធ្លាក់​លឿនជ្រុល​ពេក ដែលនេះជា​ក្តីកង្វល់មួយផងដែរ​របស់​រដ្ឋាភិបាលកម្ពុជា។

សម្តេចបានមានប្រសាសន៍​បញ្ជាក់ទៀតថា ជានិច្ចកាល​លោកតែងតែ​ផ្តល់អនុសាសន៍​ឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសិក្សា​បែងចែក​តំបន់ដំាដុះ​ទៅតាមប្រភេទ​ដំណាំ ជាពិសេសគឺ​តំបន់ដែលតែង​តែខ្វះខាតទឹក​គប្បីកែប្រែដំា​នូវដំណាំអ្វី​ដែលទទួលផល​បានខ្ពស់ និងប្រើប្រាស់​ទឹកតិចបំផុត។

 តាមការរាយការណ៍​របស់ក្រសួងកសិកម្ម​ផ្ទៃដីប្រមូល​ផលស្រូវឆ្នាំនេះ​សម្រេចបាន​ជាង ២លានហិកតាហើយ លើផ្ទៃដីដែល​ធ្វើបាន ២,៧ លានហិកតា ដូច្នេះសង្ឃឹមថា ស្រូវវស្សាមិន​មានផលប៉ះពាល់​ចំពោះការខ្វះទឹកនោះទេ ប៉ុន្តែស្រូវប្រាំង​នៅតំបន់មួយ​ចំនួន​កំពុងខ្វះទឹក ដូច្នេះ តាមការអំពាវ​នាវ​របស់សម្តេច ប្រជាកសិករ​គួរធ្វើស្រូវ​ប្រាំងតែ ១ដងបានហើយ ក្រៅពីនោះ​រកវិធីដាំដុះ​ដំណាំ​ផ្សេងដែល​មានតម្រូវការ​ប្រើប្រាស់​ទឹកតិច​ជំនួសវិញ។

រដ្ឋមន្ត្រីក្រសួង​កសិកម្មកម្ពុជា​ឯកឧត្តម វែង សាខុន បានអះអាងបញ្ជក់​ប្រមុខរាជរដ្ឋាភិបាល​នៅក្នុងអង្គពិធីថា ផ្ទៃដីដាំដំណាំ​ស្រូវ​មានទំហំប្រហាក់​ប្រហែល​នឹងឆ្នាំមុនៗដែរ ប៉ុន្តែទិន្នផល​ស្រូវទទួលផល​បានច្រើនលើសមុន ដែលមួយហិកតា​អាចប្រមូលផល​បានជាង ៣តោន។

យ៉ាងណាប្រមុខ​រដ្ឋាភិបាលកម្ពុជា​នៅតែអះអាង​ថា អតិរេក​ស្រូវរបស់​កម្ពុជាក្នុង​ឆ្នាំ២០១៩ នេះមាន​បរិមាណជាង ៦លានតោន ដែលនោះ ហើយត្រូវតែ​ជំរុញការនាំចេញ​បន្ថែម។ តួយ៉ាងនៅក្នុងឆ្នាំនេះ កម្ពុជាបាននាំចេញ​អង្ករ​ប្រមាណ ៥៨ម៉ឺនតោន។ ទន្ទឹម​ពេលជាមួយគ្នានេះ ក៏បាននាំចេញ​ស្រូវទៅវៀតណាម​ក្រៅផ្លូវការ​មានចំនួន ២,២៥ លានតោន។

សម្តេចបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា និងវៀតណាម​មិនស្ថិតនៅក្រោម ៥ពាន់លាន​ដុល្លារនោះទេ ពោលគឺស្ថិតនៅលើស ៥ពាន់លាន ដោយសារគ្រាន់​ការនាំចេញទៅ​វៀតណាមផ្លូវការ​ដែលកត់ត្រា​ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ​មានចំនួនតែ ៣០ម៉ឺនតោនប៉ុណ្ណោះ ប៉ុន្តែក្រៅផ្លូវការវិញ គឺបាននាំចេញ​ស្រូវពីកម្ពុជា​រហូតជាង ២លានតោន​ស្រូវ​ឯណោះ។

ជាមួយគ្នានេះសម្តេចប្រមុខរាជរដ្ឋាភិបាល​ក៏បានអំពាវនាវ និងលើកទឹកចិត្ត​ឲ្យវិនិយោគិន​បរទេសគាំទ្រ និងបន្តការវិនិយោគ​របស់ខ្លួនលើ​ឧស្សាហកម្ម​កែច្នៃនៅក្នុង​ប្រទេសកម្ពុជា ដើម្បីសម្រេច​គោលដៅ​នាំចេញនៅ​ឆ្នាំក្រោយៗទៀត។

ប្រមុខរាជរដ្ឋាភិបាល​បានបន្ថែមទៀតថា គោលនយោបាយ​ដែលបានដាក់ចេញ​ជំរុញ​ផលិតកម្មស្រូវ និងការនាំចេញ​អង្ករឲ្យបាន​១លានតោន គឺសម្រេចបាន​តែគោលដៅ​ជំរុញ​ផលិតកម្មស្រូវ​ប៉ុណ្ណោះ ដែលកម្ពុជាអាច​ធ្វើបានតាមផែនការ​ប្រមាណ ៦លានតោនស្រូវ ប៉ុន្តែការនាំចេញ​អង្ករវិញ គឺមិនទាន់​អាចសម្រេចបាន​នៅឡើយទេ​ពេលនេះ។

សម្តេចបញ្ជាក់ថា ការនាំចេញអង្ករ​មិនសម្រេចបាន​តាមផែនការ ក៏ប៉ុន្តែស្រូវ​ដែលនៅ​សល់បាន​លក់ចេញ ទៅវៀតណាម ៧០% និង៣០% ទៀត គឺលក់ឲ្យទៅ​ប្រទេសថៃ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


IMF៖ បើ​សិន​មានការព្យួរ EBA អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​​ខ្លាំង​ដល់​​សេដ្ឋកិច្ច​កម្ពុជា

ព័ត៌មាន
មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​និយាយ​នៅ​ថ្ងៃ​ទី២៦ ខែ​ធ្នូ​នេះ ថា​ប្រសិន​បើ​មាន​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ដោយ​សហភាព​អឺ…

ទុនវិនិយោគវិស័យសំណង់កម្ពុជាឆ្នាំ២០១៩ មានជាង៩ពាន់លានដុល្លារ កើន ៧៨%

ព័ត៌មាន
រយៈពេលពេញមួយឆ្នាំ២០១៩ វិស័យសំណង់កម្ពុជានៅតែបង្ហាញពីកំណើនខ្ពស់គួរឲ្យកត់សម្គាល់។ ជាក់ស្តែងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ