វិស័យអប់រំនៅកម្ពុជា

ធនាគារពិភពលោកអនុម័តហិរញ្ញប្បទានជិត៧០លានដុល្លារ ដើម្បីជួយវិស័យអប់រំនៅកម្ពុជា


ធនាគារពិភពលោក (World Bank) បានអនុម័តជំនួយហិរញ្ញប្បទានជិត ៧០លានដុល្លារ ដើម្បីជួយកម្ពុជា ក្នុងការធ្វើឱ្យកាន់តែប្រសើរនូវលទ្ធភាពប្រកបដោយសមធម៌ ក្នុងការទទួលបានការអប់រំជាមូលដ្ឋាន និងឆ្លើយតបឱ្យបានរហ័សទៅនឹងបរិបទនានាដែលប៉ះពាល់ដល់ប្រព័ន្ធអប់រំក្នុងប្រទេស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក។
វិស័យអប់រំនៅកម្ពុជា

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារពិភពលោក កញ្ចប់​មូលនិធិ​ថ្មី​នេះ​រួម​មាន​ទឹកប្រាក់​ចំនួន ៦០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ធនាគារពិភពលោក​នឹង​ផ្តល់​ជា​ឥណទាន​តាម​រយៈ​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ និង ទឹកប្រាក់​ចំនួន​ជាង ៩​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត ដែល​ជា​ជំនួយ​ឥត​សំណង ពី​អង្គការ​ភាព​ជា​ដៃគូ​សាកល​ដើម្បី​ការ​អប់រំ​។ ហិរញ្ញប្បទាន​នេះ​នឹង​ជួយ​ទ្រទ្រង់​ដល់​គម្រោង​កែ​លម្អ​ការ​អប់រំ​ទូទៅ ដែល​មាន​រយៈពេល ៥​ឆ្នាំ ជាមួយ​គោលបំណង​ជួយ​កម្ពុជា ក្នុង​ការ​ឈាន​ទៅ​សម្រេច​ចក្ខុវិស័យ​នៃ​ផែនការ​យុទ្ធសាស្ត្រ​នៃ​ការ​អប់រំ ឆ្នាំ​២០១៩-២០២៣​។

លោកស្រី ម៉ា​រី​យ៉ា​ម សាលី​ម (Maryam Salim) ប្រធាន​គ្រប់គ្រង​នៃ​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា បាន​លើក​ឡើង​ថា កម្ពុជា ពិតជា​បាន​សម្រេច​សមិទ្ធផល​ធំ​ៗ ច្រើន​នៅ​ក្នុង​ការ​ពង្រីក​លទ្ធភាព​ទទួល​បានការ​អប់រំ ប៉ុន្តែ​បញ្ហា​នៅ​បន្ត​មាននៅ​ឡើយ​ពាក់ព័ន្ធ​ទៅ​នឹង​លទ្ធភាព​ទទួល​បានការ​អប់រំ​ប្រកបដោយ​សមធម៌ ជា​ពិសេស​សម្រាប់​កុមារ​ច្រើន​ក្រុម មាន​ដូច​ជា កុមារ​រស់នៅ​តាម​តំបន់​ដាច់​ស្រយាល​, កុមារ​ក្នុង​គ្រួសារ​ក្រីក្រ ឬ ក្នុង​បណ្តា​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង កុមារ​មាន​ពិការ​ភាព​។ ជាង​នេះ​ទៀត លទ្ធផល​នៃ​ការ​រៀនសូត្រ​របស់​សិស្ស​បាន​រង​ការ​ប៉ះទង្គិច​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​សាលារៀន​ត្រូវ​បាន​បិទទ្វារ​យ៉ាង​យូរ ដោយសារ​តែ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ ទោះ​យ៉ាងណា លោកស្រី​សង្ឃឹមថា គម្រោង​នេះ​នឹង​រក​ដំណោះស្រាយ​ដល់​បញ្ហា​ប្រឈម​ទាំងនេះ និង​ស្តា​រការ​អប់រំ​នៅ​កម្ពុជា ឱ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​វិញ​ថែម​ទៀត​។

សូម​បញ្ជាក់​ថា តាម​រយៈ​គម្រោង​ហិរញ្ញប្បទាន​ប្រមាណ​៧០​លាន​ដុល្លារ​របស់​ធនាគារពិភពលោក​នេះ នឹង​ផ្ដោត​សំខាន់​លើ​គម្រោង​ធំ​ៗ ចំនួន​៣ ដូច​ជា ការ​អនុវត្ត​កម្មវិធី​គ្រប់គ្រង​នៅ​តាម​សាលារៀន​, ការ​ផ្តល់​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​គ្រូបង្រៀន ថ្នាក់ដឹកនាំ​សាលា គ្រូ​បណ្តុះបណ្តាល និង​បុគ្គលិក​សិក្សា​, និង​ការ​កែ​លម្អ​បរិយាកាស​រៀន​ឱ្យ​ប្រសើរ​ឡើង​ថែម​ទៀត​៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ កម្រិតឥណទានមិនដំណើរការកើនឡើងនៅឆ្នាំ២០២១ តែអាចគ្រប់គ្រងបាន

ព័ត៌មាន
វិស័យមួយចំនួន ពិសេសវិស័យធនាគារ និងហិរញ្ញវត្ថុ នៅតែរឹងមាំធន់នឹងវិបត្តិ ដោយក្នុងនោះ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារ ក៏ដូចជាទំហំឥណទាន និងប្…

ធនាគារអេស៊ីលីដា ប្ដេជ្ញាអភិវឌ្ឍខ្លួនឲ្យក្លាយជាជម្រើសសេវាធនាគារឌីជីថលទី១ សម្រាប់អ្នកប្រើប្រាស់សេវាឌីជីថល

ព័ត៌មាន
ថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា បានដាក់គោលដៅនឹងបន្ដខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នឌីជីថលកាន់តែខ្លាំងក្លាថែមទៀតនាពេលអនាគត ដោយគោលដៅចម្បងរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ