Advertisement
អត្ថបទពាណិជ្ជកម្ម

តំបន់ទេសចរណ៍ដ៏ពិសេស ថ្មីសន្លាងមួយទៀត នឹងបើកដំណើរការក្នុងខែវិច្ឆិកានេះ!


តំបន់ទេសចរណ៍ដ៏ថ្មីសន្លាង និងមានលក្ខណៈពិសេសមួយ នឹងបើកទទួលស្វាគមន៍ភ្ញៀវទេសចរឲ្យចូលកម្សាន្ដ នៅក្នុងខែវិច្ឆិកា ខាងមុខនេះហើយ។ តំបន់ទេសចរណ៍មួយនេះ មានឈ្មោះថា WB Arena ដែលស្ថិតក្រោមការវិនិយោគដោយក្រុមហ៊ុន WorldBridge Group របស់វិនិយោគិនដ៏ល្បីល្បាញក្នុងជំនួញពហុវិស័យ គឺលោកឧកញ៉ា សៀ ឫទ្ធី។
រូបប្លង់គំរូ របស់​ តំបន់ទេសចរណ៍ WB Arena
ដោយ
Advertisement

បើតាម​អ្នក​គ្រប់គ្រង​គម្រោង តំបន់​ទេសចរណ៍​ថ្មី WB Arena បាន​អះអាងប្រាប់​​ខេមបូណូមីស​​ថា តំបន់​ដែលកំពុង​សាងសង់​ឡើង​នេះ មានទីតាំង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្នុង​សង្កាត់ចាក់​អង្រែ​ក្រោម ចម្ងាយ​ប្រមាណ​តែជាង ២គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ ពីស្ពាន​អាកាស​ព្រះ​មុនីវង្ស។

លក្ខណៈ​ពិសេស​របស់​​តំបន់​ទេសចរណ៍​​ប្លែកភ្នែក WB Arena នេះ គឺមាន​បរិយាកាស​​​ស្រស់​ស្រាយ បែប​ធម្មជាតិ​ពិតៗ​ទាំងអាហារដែល​ដាក់លក់ដូរ​នៅទីនោះ​ និងដំណើរ​កម្សាន្ដ​បែប​ជិះទូកតាមដងទន្លេ​គយ​គន់​សម្រស់​​​រាជធានី​​ភ្នំពេញ។ 

រូបប្លង់គំរូ របស់​ តំបន់ទេសចរណ៍ WB Arena

លើស​ពីនោះ​WB Arena ក៏ជា​កន្លែងកម្សាន្ដ​ដ៏ស័ក្ដិ​សម​បំផុត​ សម្រាប់​ការមក​កម្សាន្ដ​ជាលក្ខណៈ​គ្រួសារ ហើយភ្ញៀវ​ទេសចរ​ក៏អាចធ្វើ​ដំណើរ​តាមទូក​ទស្សនា​ទេសភាពដ៏ស្រស់ត្រកាល​​តាមដង​​ទន្លេ​មេគង្គ និងទន្លេ​បាសាក់។​ ទីតាំងចំណតសម្រាប់​ការធ្វើ​ដំណើរ​កម្សាន្ដ​ជិះទូកនេះ នឹងចាក​ចេញ​ពីកំពង់​ចម្លង​នៅជិត NagaWorld ឬ Wat Phnom នឹង​មកដល់​ចំណត WB Arena ដោយផ្ទាល់។

អ្នក​គ្រប់គ្រង​ដដែល​នេះ បានគូស​បញ្ជក់​ទៀតថា មកទល់​ពេលនេះ ចំនួន​ហាង​ត្រូវបាន​ជួលចេញ មានចំនួន ៧០% ហើយ ក្នុងរយៈពេលបើកជួល​ត្រឹមតែ ៣ខែ​ប៉ុណ្ណោះ ខណៈដែល​ហាងនៅ​ទល់មុខ​នឹងមាត់​ទន្លេមួយ​ចំនួន​ទៀត នៅសល់​មិនទាន់​មានម្ចាស់​ជួលនៅ​ឡើយ។ 

រូបប្លង់គំរូ របស់​ តំបន់ទេសចរណ៍ WB Arena

WB Arena គឺជា​កន្លែង​ថ្មី ទីតាំង​ស្អាត បរិយាកាស​ល្អ​បរិសុទ្ធ និងមាន​អាហារ​ដ្ឋាន​បែបទំនៀម​ទម្លាប់​​ខ្មែរ ចិន អឺរ៉ុប និងអាហារ​ជាច្រើន​ប្រភេទ​ទៀត។ បន្ថែមពីនេះ WB Arena ក៏មានកន្លែងកម្សាន្ដផ្សេងៗទៀត រួមមាន ក្រុមរបាំ ការប្រគុំតន្រ្តី និងអ្នកសម្ដែងប្រចាំតំបន់ផងដែរ។ តំបន់​ទេសចរណ៍​​ដ៏ពិសេស និងថ្មីសន្លាង​​មួយ​នេះ ​នឹង​ក្លាយ​ជាទី​ដ៏សែន​មនោរម្យ​មួយ សម្រាប់​ភ្ញៀវទេសចរ​ជាតិ និងអន្ដរ​ជាតិ អាច​មកលំហែកាយ​ពេលសម្រាក​ពីការងារ។ នេះ​បើតាម​ការអះអាង​ពីអ្នកគ្រប់​គ្រង​គម្រោង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​មួយនេះ។

ផ្លូវដើរ​តាម​មាត់ទន្លេ​ សម្រាប់​ភ្ញៀវទេសចរ​ដើរកម្សាន្ដ​ មានទំហំ​រហូតដល់​ ៣ពាន់​ម៉ែត្រ​ការ៉េ ​ដែល​មាន​ដើមត្នោត​ជាជួរ​តុបតែង​ភ្លើង​លម្អ និងរចនាបទ​គួរឲ្យទាក់ទាញ​ នៅ​តាម​បណ្តោយទន្លេ​បាសាក់​។ 

តាមអ្វី​ដែលជា​ផែនការ ក៏មាន​សាលមហោ​ស្រព​ធំមួយទៀត​ ​នៅទីនោះ​ផងដែរ ដែលមានកន្លែង​អង្គុយ​ចំនួន ៤០០កៅអី មានការ​សម្តែង​​​​រៀងរាល់​​​ថ្ងៃ ពីអ្នក​​សម្ដែង​ក្នុង​ស្រុក និងអន្តរ​ជាតិ ព្រមទាំង​មាន​ ការ​ប្រគំ​តន្ត្រី ព្រឹត្តិការណ៍​កីឡា និង​កម្មវិធី​សម្ដែង​វប្បធម៌​ប្រពៃណី​ខ្មែរ​ជាដើម​​។

ជាមួយ​គ្នា​នោះ តំបន់​ទេសចរណ៍​ដ៏ពិសេស​មួយនេះ ក៏មាន​ផ្សារ​វប្បធម៌ Khmer Culture Market នៅទីនោះ​ផងដែរ។  ផ្សារនេះ ​មាន​ហាង​ចំនួន​៩០ និងមាន​លក់សម្លៀក​​បំពាក់ គ្រឿង​អលង្ការ​ វត្ថុ​អនុស្សាវរីយ៍ និងសម្ភារ​ជាច្រើន​ទៀត។ លើសពីនេះ​ទៅទៀត តំបន់​ទេសចរណ៍ WB Arena ក៏មជ្ឈ​មណ្ឌល​សម្រាក​លំហែកាយ ដែលផ្តល់​នូវការ​ម៉ាស្សា ការព្យាបាល​បែប​សុខភាព និងថែរក្សា​សម្ផស្ស​ផងដែរ។

តើ​អ្នក​ត្រៀម​ខ្លួន រួចរាល់​ហើយ​ឬនៅ សម្រាប់​ដំណើរ​កម្សាន្ដ​​ដ៏ទាក់ទាញ​មួយ​នេះ? 

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដំណាំម្រុំស្រួលដាំ តែទីផ្សារមិនទៀងទាត់

ព័ត៌មាន
លោកយាយ ឡាយ ថុន គឺជាកសិករដាំម្រុំនៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ដែលមានចម្ងាយប្រហែល៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ក្នុងវ័យ ៦៤ឆ្ន...

កសិករនៅឃុំស្វាយប្រទាលមួយចំនួន ងាកមកដាំបន្លែសរីរាង្គ

ព័ត៌មាន
លោកយាយ សួន ចែម បានប្តូរពីការដាំបន្លែគីមី មកដាំបន្លែសរីរាង្គវិញ បន្ទាប់ពីទទួលបានការសិក្សាអំពីបច្ចេកទេសដាំបន្លែសរីរាង្គពីអង្គការក្រៅរដ្ឋ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ