សេដ្ឋកិច្ចវៀតណាម​ឆ្នាំ២០២០

ធនាគារពិភពលោក៖ វៀតណាមនឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតទី៥ ក្នុងពិភពលោក នៅឆ្នាំ២០២០


នៅឆ្នាំ២០២០នេះ ប្រទេសវៀតណាម ត្រូវបានធនាគារពិភពលោកព្យាករថា នឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតលំដាប់ទី ៥ក្នុងពិភពលោក ដោយប្រទេសនេះ នឹងរក្សាបានកំណើន GDP ២,៨% នៅឆ្នាំនេះ។ ការរក្សាបានកំណើនសេដ្ឋកិច្ចវិជ្ជមានរបស់វៀតណាម គឺធ្វើឡើង នៅពេលដែលមានប្រទេសជាច្រើននៅទូទាំងពិភពលោកកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច និងមានសេដ្ឋកិច្ចធ្លាក់ចុះ ឬមានអត្រាសេដ្ឋកិច្ចដក នៅអំឡុងនៃវិបត្តិកូវីដ-១៩នេះ។
ធនាគារពិភពលោក៖ វៀតណាមនឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតទី៥ ក្នុងពិភពលោក នៅឆ្នាំ២០២០ (រូបភាព៖https://www.pinterest.com)

របាយការណ៍​ធនាគារ​ពិភពលោក​បាន​ប៉ាន់ប្រមាណថា នៅឆមាសទី២ នៅឆ្នាំនេះកំណើន​ GDP របស់វៀតណាម​នឹង​មានដល់ ៣,៥% ដែលវា​នឹង​ជំរុញ​ឲ្យ​កំណើន​ GDP នៅឆ្នាំ២០២០​របស់ប្រទេសនេះ នឹង​រក្សាបាន​២,៨% និងក្លាយជា​ប្រទេស​មានសេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​ទី៥ នៅក្នុងពិភពលោក​ តាមពីក្រោយ​ក្រុមប្រទេស​មួយចំនួនតូច នៃតំបន់អាហ្វ្រិក។

ធនាគារពិភពលោក គូសបញ្ជាក់ទៀតថា កំណើន GDP រៀតណាម​អាច​នឹង​ត្រឡប់​មកប្រសើរ​ឡើងវិញលឿន ដោយសារតែ​ប្រទេសនេះ មានការគ្រប់គ្រង​ការរីករាលដាល​ដាល​មេរោគ​ឆ្លង​បាន​ល្អ។

ធនាគារពិភពលោក​ព្យាករទៀតថា សន្ទស្សន៍​តម្លៃ​ទំនិញ​វៀតណាម​នឹង​កើនឡើងដល់ ៣,៩% នៅឆ្នាំនេះ  ពោលគឺកើនឡើង​ជិតទ្វេដង​ធៀបនឹង​ឆ្នាំមុន។ ឱនភាព​សារពើពន្ធ នឹងកាន់​តែយ៉ាប់យ៉ឺន ហើយបំណុល​សាធារណៈ​របស់ប្រទេសនេះ នឹង​កើនឡើងពី ៥៤,១% កាលពីឆ្នាំ២០១៩ ទៅដល់​៥៦,១% នៃផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​ឆ្នាំ២០២០នេះ។

ដោយឡែក នៅឆ្នាំ២០២១ ខាងមុខ ធនាគារពិភពលោក​ក៏បានព្យាករ​ពីកំណើន​GDP វៀតណាម ថានឹង​កើនដល់ទៅ ៦,៨% ខណៈដែលឆ្នាំ២០២២ នឹងកើនដល់ ៦,៥%។

ទោះយ៉ាងណា កំណើន​ GDP វៀតណាមនៅឆ្នាំនេះ គឺបានធ្លាក់ចុះពី​៧% កាលពីឆ្នាំ២០១៩ មកនៅត្រឹម​០,៣៦% ប៉ុណ្ណោះ នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២០ ដែលវាជាអត្រា​កំណើន​មួយ​ទាប​បំផុត​មិនធ្លាប់មាន​ក្នុងរយៈពេល ៣៥ឆ្នាំមកនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាកាសយានដ្ឋានថៃ គ្រោងរកចំណូលបន្ថែម តាមរយៈការវិនិយោគលើអាជីវកម្មថ្មីបន្ថែមក្នុង​អាកាសយានដ្ឋាន!

ព័ត៌មាន
ដោយសារតែវិស័យឧស្សាហកម្មអាកាសចរណ៍ ក៏ដូចជាការធ្វើដំណើរកំពុងជួបនូវបញ្ហាធ្លាក់ចុះខ្លាំងព្រោះតែការរីករាលដាលនៃមេរោគកូវីដ-១៩ ក្រុមហ៊ុនប្រតិប…

រាជរដ្ឋាភិបាលសម្រេចដាក់ចេញវិធានការជុំទី៥ ដើម្បីរក្សាលំនឹងសេដ្ឋកិច្ច តើនឹងជួយដល់វិស័យ​អ្វីខ្លះ​ទៀត?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការ៤ជុំរួចមកហើយ ក្នុងការស្ដារ និងជំរុញដល់សេដ្ឋកិច្ច ហើយ នៅថ្ងៃទី ៣១ កក្កដានេះ រាជរដ្ឋាភិបាលកម្ពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ