អាមេរិក-ថៃ-ចិន

ជនជាតិអាមេរិក និងចិនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភឈរកំពូលតារាងក្នុងបញ្ជីឈ្មោះថ្មីនៃអ្នកស្នើសុំទិដ្ឋាការទៅលេងថៃ


ទោះជាប្រទេសថៃមិនទាន់សង្ឃឹមខ្លាំងពេកចំពោះលំហូរទេសចរបរទេសតាមការរំពឹងទុកក៏ពិតមែន ក៏ប៉ុន្តែថៃកំពុងមើលឃើញពីការដាក់ពាក្យសុំទិដ្ឋាការហូរចូលយ៉ាងសន្សឹមៗសម្រាប់កម្មវិធីទិដ្ឋាការថ្មីរបស់ខ្លួន ដែលផ្តោតលើជនបរទេសមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។ ក្នុងនោះពលរដ្ឋអាមេរិក និងចិនស្ថិតនៅលើកំពូលតារាងនៃបញ្ជីឈ្មោះអ្នកស្នើសុំទិដ្ឋាការនេះ។ ប្រការនេះ បានធ្វើឱ្យមន្ត្រីថៃចាត់ទុកថា វាជាសញ្ញាមួយនឹងជំរុញឱ្យមានភ្ញៀវទេសចរបរទេសដាក់សុំទិដ្ឋាការប្រភេទនេះបន្ថែមក្នុងពេលខាងមុខ។ នេះបើតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
ជនជាតិអាមេរិក និងចិនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភឈរកំពូលតារាងក្នុងបញ្ជីឈ្មោះថ្មីនៃអ្នកស្នើសុំទិដ្ឋាការទៅលេងថៃ

លោក Narit Therdsteerasukdi អគ្គលេខាធិការរងនៃក្រុមប្រឹក្សាវិនិយោគបាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅទីក្រុងបាងកកថា មានមនុស្សប្រហែល ៤០០ នាក់ បានស្វែងរកទិដ្ឋាការក្នុងរយៈពេល ១២ ថ្ងៃដំបូងនៃការដាក់ឱ្យដំណើរការកម្មវិធីទិដ្ឋាការថ្មីនេះ ដែលក្នុងនោះមានអ្នកចូលនិវត្តន៍ចំនួន ៤០%។

លោក Narit បានបន្តថា អ្នកដាក់ពាក្យសុំទិដ្ឋាការ ដើម្បីទៅបម្រើការងារនៅប្រទេសថៃមានចំនួន ៣០% ខណៈដែលនៅសេសសល់ប៉ុន្មានទៀត គឺជាអ្នកជំនាញជាន់ខ្ពស់ និងពលរដ្ឋដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភក្នុងពិភពលោក។ កម្មវិធីទិដ្ឋាការនេះកំពុងលើកទឹកចិត្តមិនត្រឹមតែចំពោះជនបរទេសនៅក្រៅប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ជនបរទេសប្រមាណ ៣០ ម៉ឺននាក់ដែលកំពុងរស់នៅក្នុងប្រទេសនេះ ដែលកាន់លិខិតអនុញ្ញាតផ្សេងទៀតផងដែរ។

កម្មវិធីផ្ដល់ទិដ្ឋាការថ្មីរបស់ប្រទេសថៃនេះមានវិសាលភាពខុសគ្នាពីកម្មវិធីផ្ដល់ទិដ្ឋាការរបស់ប្រទេសសិង្ហបុរី ដែលផ្ដោតសំខាន់តែលើការទាក់ទាញជនបរទេសដែលមានទេពកោសល្យដើម្បីបំពេញចន្លោះខ្វះខាតនៅក្នុងស្រទាប់ទីផ្សារការងារសំខាន់ៗ និងជំរុញឱ្យមានការបង្កើតថ្មីតែប៉ុណ្ណោះ។

ថៃកំពុងសម្លឹងរកមើលវិធីជំរុញបង្កើនសកម្មភាពសេដ្ឋកិច្ចតាមរយៈការបង្កឱ្យមានភាពកាន់តែងាយស្រួលសម្រាប់បុគ្គលដែលមានទ្រព្យសម្បត្តិច្រើនអាចបន្តក្នុងការរស់នៅ និងធ្វើការនៅប្រទេសនេះ។

កម្មវិធីផ្ដល់ទិដ្ឋាការថ្មីនេះផ្តល់ឱ្យភ្ញៀវទេសចរនូវទិដ្ឋាការជាច្រើនប្រភេទនិងអាចបន្តបានឡើងវិញរយៈពេល ១០ ឆ្នាំ ហើយអ្នកទទួលបានទិដ្ឋាការប្រភេទនេះត្រូវបានអនុញ្ញាតឱ្យធ្វើការ និងមានសិទ្ធិទទួលបានការកាត់បន្ថយពន្ធមួយចំនួន និងការកំណត់ពិដានពន្ធ ១៧% ទៅលើពន្ធនៃប្រាក់ចំណូលផ្ទាល់ខ្លួនសម្រាប់អ្នកដែលមានជំនាញខ្ពស់ជាមួយអត្ថប្រយោជន៍បន្ថែមដល់ប្តីប្រពន្ធ និងកូនផងដែរ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ក្រុមប្រឹក្សារុស្ស៊ីដែលអំពាវនាវឲ្យលោក ពូទីន លាលែងពីតំណែងត្រូវតុលាការរំលាយអំណាច និងដាក់ទោស

ព័ត៌មាន
សមាជិកសភារុស្សីម្នាក់បាននិយាយថា អ្នកនយោបាយដែលជាក្រុមប្រឹក្សានៅក្នុងក្រុង St Petersburg ដែលបានអំពាវនាវឱ្យប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទ…

អាមេរិក និងសហភាពអឺរ៉ុបកំពុងពិចារណាដាក់ទណ្ឌកម្មជាកញ្ចប់លើប្រទេសចិន ស្របពេលមេដឹកនាំទីក្រុងប៉េកាំង និងម៉ូស្គូគ្រោងជួបគ្នា

ព័ត៌មាន
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក្រោមសម្ពាពការទូតពីកោះតៃវ៉ាន់ កំពុងពិចារណាលើការដាក់ទណ្ឌម្មកម្រិតធ្ងន់ទៅលើប្រទេសចិន ដើម្បីរារាំងទីក្រុងប៉េក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ