Covid-19 នៅអាស៊ី

ស្ត្រីអាមេរិកាំង​ពី​នាវា​ Westerdam ធ្វើ​តេស្ត​​លើកទីពីរនៅម៉ាឡេស៊ី រកឃើញថាមាន​ផ្ទុក​ Covid-19


ប្រទេស​ម៉ាឡេស៊ី​ប្រកាស​នៅថ្ងៃអាទិត្យ​ ទី១៦ កុម្ភៈ ២០២០នេះ ថា អ្នកដំណើរ​ជនជាតិ​អាមេរិកាំងពីនាវា​ Westerdam ដែលចូលចត​នៅក្នុង​ប្រទេស​កម្ពុជា បាន​ធ្វើ​តេស្ត​ឃើញ​មាន​ផ្ទុក​ កូរ៉ូណា​វីរុស ឬ​ឈ្មោះ​ផ្លូវការ Covid-19 ជាលើក​ទីពីរ នៅក្នុងទីក្រុង​កួឡាឡំពួរ នៅក្រោយពេលដែល​ខាងក្រុមហ៊ុន​ម្ចាស់​នាវាស្នើ​សុំ​ឲ្យមានការធ្វើតេស្ត​បន្ថែម។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ។
នាវាទេសចរណ៍ Westerdam របស់​ក្រុមហ៊ុន​ Holland America ​បាន​ចូលចត​នៅ​កម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ កុម្ភៈ ២០២០ ដោយ​ផ្ទុក​អ្នកដំណើរ និង​សមាជិក​នាវិកជាង ២ពាន់នាក់។ រូបថត៖ ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី
ដោយ

កាលពីថ្ងៃសៅរ៍ អាជ្ញាធរ​ម៉ាឡេស៊ី​បាននិយាយថា ស្ត្រី​អាមេរិកាំង អាយុ ៨៣ឆ្នាំ ដែលបាន​ជិះនៅលើ​នាវា​ទេសចរណ៍ Westerdam របស់​ក្រុមហ៊ុន​ Holland America និង​បាន​ចូលចត​នៅ​កម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបាន​ធ្វើតេស្ត​លើកទី១ រកឃើញថា មានផ្ទុកមេរោគ Covid-19 បន្ទាប់ពីស្ត្រី​រូបនេះ​ធ្វើ​ដំណើរតាម​ជើង​យន្តហោះ​ចេញពី​កម្ពុជា មកដល់​ទីក្រុង​កួឡាឡំពួ។ ស្ត្រី​នេះ​ជា​មនុស្ស​ទីមួយហើយពី​នាវាទេសចរណ៍​ដែល​ផ្ទុក​អ្នកដំណើរ ១៤៥៥នាក់ និង​សមាជិក​នាវិក ៨០២នាក់ ដែល​ធ្វើតេស្ត​ទៅឃើញមាន​ផ្ទុក​ Covid-19។ 

កាលពីថ្ងៃសៅរ៍​ដដែល ខាងក្រុមហ៊ុន​ដែលគ្រប់គ្រង​នាវា​ទេសចរណ៍​ និង​ខាង​ភាគី​កម្ពុជា បាន​ស្នើ​សុំ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី​ធ្វើការពិនិត្យ​ឡើងវិញ​ទៅលើ​លទ្ធផលតេស្ត​របស់ខ្លួន។ 

ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Waz Azizah Wan Ismail បាន​និយាយ​នៅថ្ងៃអាទិត្យថា ការធ្វើតេស្ត​ម្ដងទៀត​ទៅលើស្ត្រី​ជនជាតិ​អាមេរិកាំង​នេះ​បានធ្វើឡើង​កាលពីយប់ថ្ងៃសៅរ៍ ហើយ​លទ្ធផល គឺ​វិជ្ជមានដដែល។ ចំណែក​ស្វាមី​របស់​ស្ត្រី​រូប​នេះ ធ្វើតេស្ត​ឃើញ​លទ្ធផល​អវិជ្ជមាន៕  




អត្ថបទបន្ទាប់


ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធ​ទិវា​នៃ​ក្ដី​ស្រលាញ់ ជាមួយ​​មនុស្ស​ចាស់ជរា ក្រីក្រ ទុគ៌ត

ព័ត៌មាន
កាលពីព្រឹក ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមទិវានៃក្ដីស្រលាញ់ និងការរៀបចំការពិសាអាហារសាមគ្គីជាមួយមនុស្សចាស់…

អ្នកជំនាញ៖ វិស័យដឹកជញ្ជូនកម្ពុជាអាចប៉ះពាល់ដល់ ៥០% ព្រោះឥទ្ធិពលវីរុស Covid 19

ព័ត៌មាន
ក្រៅពីវិស័យទេសចរណ៍ និងរោងចក្រកាត់ដេរ កំពុងរងផលប៉ះពាល់ខ្លាំង ដោយសារតែឥទ្ធិពលនៃវីរុសកូរ៉ូណា ឬគេឲ្យឈ្មោះផ្លូវការថា Covid 19 នោះ វិស័យដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ