ជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិក

ជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិកមានការវិត្តថ្មីអ្វីខ្លះ?


ក្រុងប៉េកាំងព្យាយាមដាក់សម្ពាធក្រុងវ៉ាស៊ីនតោនឲ្យលុបចោលរនាំងពន្ធគយ ខណៈកិច្ចចរចាបោះជំហានថ្មីក្នុងការភ្ជាប់ទំនាក់ទំនងឡើងវិញ។ កាលពីចុងសប្តាហ៍នេះ រដ្ឋបាលលោកចូ បៃដិន បានចាប់ផ្តើមការចរចាគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសចិនឡើងវិញ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញរវាងតំណាងពាណិជ្ជកម្មអាមេរិក គឺលោកស្រី ខាធើរីន តៃ និង ឧបនាយករដ្ឋមន្ត្រីចិន លីវ ហេ។
ទង់ជាតិប្រទេសចិន ​និងសហរដ្ឋអាមេរិក

ក្រោយ​ជំនួប​ពិភាក្សា ភាគី​ចិន​បាន​អះអាង​ថា ខ្លួន​បាន​ព្យាយាម​ដាក់​សម្ពាធ​លើ​សហរដ្ឋអាមេរិក ឲ្យ​ធ្វើ​យ៉ាងណា គិតគូរ​ដក​ចេញ​វិញ នូវ​រនាំង​ពន្ធគយ​ដែល​បាន​ដាក់​មក​លើ​ទំនិញ​ចិន កាលពី​ជំនាន់​រដ្ឋបាល​លោក​ដូ​ណា​ល់ ត្រាំ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​រដ្ឋ​ចិន​ស៊ិ​ន​ហួរ និង ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​ទៀត​។

សម្រាប់​សហរដ្ឋអាមេរិក ជំនួប​ពាណិជ្ជកម្ម​លើក​នេះ ជា​ការ​ធ្វើតេស្ត​សាកល្បង​ការ​ចរចា​ជាមួយ​ចិន ដើម្បី​បើកផ្លូវ​ទៅ​រក​ជំហាន​ថ្មី​មួយ​ក្នុង​ការ​ផ្សា​ភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ឡើង​វិញ ក្រោយ​ប្រទេស​អំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​បាន​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​វិស័យ​ពាណិជ្ជកម្ម ចាប់តាំងពី​រដ្ឋបាល​លោក​ត្រាំ​មក​ម្ល៉េះ​។

ក្រោយ​ជំនួប ក្រុង​វ៉ា​ស៊ី​ន​តោន​បង្ហាញ​ការ​រក្សា​ជំហរ​អនុវត្ត​ពាណិជ្ជកម្ម​ដូច​ជំនាន់​លោក​ត្រាំ​ដដែល ប្រសិនបើ​ចិន​មិន​បាន​ផ្លាស់​ប្តូរ​តាម​អ្វី​ដែល​អា​មេ​រិ​ក​ចង់បាន​។ សម្រាប់​អា​មេ​រិ​ក ការ​អនុវត្ត​ពាណិជ្ជកម្ម​របស់​ចិន​កន្លង​មក គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជីវកម្ម និង​ជា​ពិសេស​ប៉ះពាល់​ដល់​កសិកម្ម​នៅ​អា​មេ​រិ​ក​។ 

ប៉ះពាល់​គឺ​នៅ​ត្រង់​ថា អាជីវកម្ម និង​កសិកម្ម​នៅ​ចិន ត្រូវ​បាន​ជួយ​ជ្រោមជ្រែង​ដោយ​រដ្ឋ​ចិន ហើយ​មិន​មានការ​ប្រកួតប្រជែង​ទីផ្សារ​ឡើយ ខុស​ប្លែក​ពី​ផលិតផល​របស់​អា​មេ​រិ​ក ដែល​បង្កើត​ឡើង​ដោយ​ពលរដ្ឋ​អា​មេ​រិ​ក មិន​មានការ​ជ្រោមជ្រែង​ពី​រដ្ឋ​អា​មេ​រិ​ក​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ទំនិញ​មាន​តម្លៃ​ថ្លៃ​ជាង និង ពិបាកធ្វើ​ពាណិជ្ជកម្ម​រវាង​គ្នា​។

យ៉ាងណាមិញ សម្រាប់​ភាគី​ចិន នៅ​តែ​បន្ត​ទាមទារ​ឲ្យ​អា​មេ​រិ​ក​ដក​ចេញ​វិញ​នូវ រនាំង​ពន្ធគយ​លើ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ចិន ចាប់តាំងពី​ឆ្នាំ ២០១៨​មក​ម្ល៉េះ​។ ជាក់ស្តែង សារព័ត៌មាន​រដ្ឋ​ចិន​បាន​ចុះ​ផ្សាយ​ថា ភាគី​ចិន​បាន​ចរចា​អំពី​ការ​លុប​ចោល​ពន្ធគយ និង ការ​ដាក់​ទណ្ឌកម្ម​នានា ព្រមទាំង​បញ្ជាក់​ជំហរ​របស់​ចិន​លើ​គំរូ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​គោលនយោបាយ​ឧស្សាហកម្ម​របស់​ចិន​ថ្មី​មួយ​ផង​ដែរ​។

គួរ​ជម្រាប​ថា ប្រទេស​មហា​យក្ស​សេដ្ឋកិច្ច​ទាំង​ពីរ​កំពុងធ្វើការ​ជាមួយ​គ្នា ដើម្បី​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ដ៏​រ៉ាំរ៉ៃ យូរអង្វែង​មួយ​នេះ ដោយ​នឹង​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​គ្នា​។ គេ​សង្កេត​ឃើញ​ថា ភាគី​ទាំង​ពីរ ហាក់​បន្ទន់ឥរិយាបថ​ដាក់​គ្នា​ជាង​មុន​បន្តិច ហើយ ដោយ​បាន​យល់ព្រម​បន្ត​ដោះស្រាយ​ទំនាស់​ដោយ​ស្មើភាព​គ្នា គោរព​សិទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក និង បង្កើត​លក្ខខណ្ឌ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ឆ្ពោះទៅ​រក​ការ​ងើបឡើង​វិញ នៃ​សេដ្ឋកិច្ច​ពិភពលោក​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​រួម​ក្រោយ​ជំនួប​ពិភាក្សា​រវាង​តំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក ហើយ​និង ចិន កាលពី​ចុង​ស​ប្ដា​ហ៍​មុន​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានាំចេញអង្ករកើនឡើងជិត ៤៣% នៅត្រីមាសទី៣ ឆ្នាំ២០២១ តើមកពីកត្តាអ្វីខ្លះ?

ព័ត៌មាន
ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ បានហក់ឡើងជិត៤៣% នៅត្រីមាសទី៣ ក្នុងឆ្នាំ២០២១ បើធៀបនឹងឆមាសទី៣កាលពីឆ្នាំ២០២០។ ការហក់ឡើងនេះ …

តើពិភពលោកពិតជាត្រូវប្រឈមនឹងវិបត្តិថាមពលធ្ងន់ធ្ងរក្នុងពេលឆាប់ៗនេះ ឬយ៉ាងណា?

ព័ត៌មាន
ពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិថាមពល ដែលបណ្តាលមកពីកត្តាអាកាសធាតុ និងតម្រូវការប្រើប្រាស់កើនឡើងវិញកាន់តែខ្ពស់ទៅៗ ជាពិសេសនៅអំឡុងរដូវរងារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ