ដើម្បីអាចទៅលេងកោះភូកេតបាន

ដើម្បីអាចទៅលេងកោះភូកេតបាន ភ្ញៀវទេសចរអន្តរជាតិត្រូវឆ្លងកាត់អ្វីខ្លះ?


នៅថ្ងៃទី ១ ខែកក្កដា ប្រទេសថៃបានចាប់ផ្ដើមអនុវត្តសាកល្បងនូវគម្រោង Phuket Sandbox ដែលជាគម្រោងទេសចរណ៍ពិសេស ដើម្បីឈានទៅស្ដារវិស័យទេសចរណ៍ឡើងវិញ ខណៈដែលវិស័យនេះបាននិងកំពុងដុនដាបយ៉ាងខ្លាំងក្នុងអំឡុងពេលកូវីដ-១៩នេះ។ យ៉ាងណាមិញ នៅថ្ងៃដំបូងនៃការបើកកោះភូកេតនេះ បើតាមក្រសួងទេសចរថៃ មានអ្នកដំណើរមកដល់ចំនួន ៣៦៦នាក់ និងរំពឹងថា នឹងមានដល់រាប់ពាន់នាក់នៅក្នុងរយៈពេល១សប្ដាហ៍ដំបូងនេះ។ តើដើម្បីអាចធ្វើដំណើរទៅលេងកោះភូកេតប្រទេសថៃបាន ភ្ញៀវទេសចរអន្តរជាតិត្រូវឆ្លងកាត់អ្វីខ្លះ?
ដើម្បីទៅដល់កោះភូកេតតើយើងត្រូវធ្វើអ្វីខ្លះ?
ដោយ

ថ្មីៗនេះរដ្ឋាភិបាលថៃបានអនុម័តសេចក្តីណែនាំសាកល្បងមួយដែល​មានឈ្មោះថា “Phuket Sanbox” ។​ គ្រោងទេសចរណ៍ពិសេសួយនេះ គឺជាគម្រោងលើកសាកល្បង សម្រាប់ការស្ដារ​វិស័យទេសចរណ៍ក្នុប្រទេសថៃឡើងវិញដែលនឹងអនុញ្ញាតឱ្យអ្នកដំណើរដែលបានទទួលថ្នាំវ៉ាក់សាំងបង្ការកូវីតរួចហើយអាចចូលទៅភូកេតដោយមិនឆ្លងកាត់ការធ្វើចត្តាឡីស័ក។

យោងតាមគេហទំព័រ​ស្ថានទូតថៃប្រចាំកម្ពុជា​បាន​ឲ្យដឹងថា មានលក្ខណៈជាច្រើនយ៉ាងណាស់ ដែលភ្ញៀវទេសចរត្រូវគោរព​មុននឹងអាចទៅកម្សាន​នៅលើកោះភូកេតបាន។

តើអ្នកដំណើរដែល​ទទួលបានសិទ្ធិឲ្យទៅកម្សាន្ដ​នៅភូកេត​ត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ?

១, អ្នកដំណើរត្រូវតែបង្ហាញបណ្ណ​ចាក់វ៉ាក់សាំង​ប្រឆាំងនឹងជម្ងឺកូវីត-១៩ ដែលទទួលដោយអង្គការសុខភាពពិភពលោក (WHO) ឬក្រសួងសុខាភិបាលថៃ មិនតិចជាង ១៤ ថ្ងៃមុនពេលចេញដំណើរមកកាន់ប្រទេសថៃ។ សម្រាប់​បណ្ណចាក់វ៉ាក់សាំង​នៅកម្ពុជា ដែល​ដាក់ឲ្យប្រើប្រាស់​ដោយ​ក្រសួងសុខាភិបាល (បណ្ណពណ៌ខៀវ) និងបណ្ណដែលបានដាក់ចេញដោយ​ក្រសួងការពារជាតិ (បណ្ណពណ៌ស) ក៏អាចប្រើជាលិខិតបញ្ជាក់វ៉ាក់សាំង​សម្រាប់​គម្រោង Phuket Sandboxរបស់ថៃផងដែរ។ ប្រភេទវ៉ាក់សាំងដែលថៃទទួលស្គាល់រួមមាន Pfizer, AstraZeneca, Covishield, Sinovac, Sinopharm, Johnson&Johnson និងModerna។

២, ចំពោះក្មេងអាយុក្រោម ១៨ឆ្នាំធ្វើដំណើរជាមួយឪពុកម្តាយ ឬអាណាព្យាបាលមានសិទ្ធិទៅកម្សាន្ដ​នៅកោះភូកេត​បានដូចគ្នា ដោយមិនចាំបាច់បង្ហាញពី​ឯកសារចាក់វ៉ាក់សាំងនោះឡើយ។

៣, អ្នកធ្វើដំណើរត្រូវតែធ្វើដំណើរ ឬឆ្លងកាត់បណ្តាប្រទេស ដែលបានអនុម័តដោយក្រសួងសុខាភិបាលថៃដែលបច្ចុប្បន្នរួមមាន ប្រទេសកម្ពុជា និងសិង្ហបុរី ប៉ុន្ដែ បច្ចុប្បន្ននេះ ជើងហោះហើរ​ពីកម្ពុជា​ទៅភូកេត គឺមានតែត្រូវធ្វើដំណើរទៅកាន់សិង្ហបុរីសិន​ទើបមានជើងហោះ។ អ្នកដំណើរ ត្រូវតែបញ្ជាក់ថា ពួកគេបានស្នាក់នៅក្នុង​ប្រទេសទាំងនេះ យ៉ាងហោចណាស់២១ថ្ងៃជាប់ៗគ្នា​ មុនពេលធ្វើដំណើរចូលទៅភូកេត។

៤, អ្នកធ្វើដំណើរត្រូវតែមានបណ្ណ​ធានារ៉ាប់រង ដែលគ្របដណ្តប់លើ​ការព្យាបាល និងការចំណាយ​ទាក់ទង​​ទៅនឹងជម្ងឺកូវីដ-១៩ យ៉ាងហោចណាស់ ១០ម៉ឺនដុល្លារអាមេរិក។

ចំពោះលក្ខខណ្ឌ​​ពេលទៅដល់​ប្រទេសថៃវិញ តើអ្នកធ្វើដំណើរ​ត្រូវធ្វើដូចម្ដេចតទៀត?

១, អ្នកដំណើរត្រូវស្នាក់នៅ​សណ្ឋាគារ ដែលមាន​នឹងស្តង់ដារ SHA+ (ស្ដង់ដារ​កំណត់​​ដោយអាជ្ញាធរថៃ) យ៉ាងហោចណាស់​១៤យប់ លើកលែងតែ​ពួកគេ​មាន​​ឯកសារ​បញ្ជាក់ថា ​ពួកគេ​ពិតជាត្រូវ​ចាកចេញពី​កោះភូកេត​ ទៅកាន់ប្រទេសផ្សេងទៀត​នៅមុនរយៈពេ​១៤ថ្ងៃ។

២, អ្នកដំណើរ​ត្រូវតែ​ស្នាក់នៅ​​សណ្ឋាគារ​តែ​មួយ ​រយៈពេល​៧ថ្ងៃដំ​បូងសិន ទើបអាចពួកគេ​អាច​ប្ដូរ​សណ្ឋាគារបាន

៣, បន្ទាប់ពីស្នាក់នៅបាន​១៤​ថ្ងៃនៅកោះភូកេត​រួចហើយ អ្នកដំណើរ​អាច​ធ្វើដំណើរ​​ទៅកម្សាន្ដ​​នៅតំបន់ទិសដៅ​ទេសចរណ៍ផ្សេងៗទៀតបាន​​នៅទូទាំងប្រទេសថៃ។

តើការតេស្ដរក​កូវីដ-១៩វិញ​ដំណើរការយ៉ាងដូចម៉េចដែរ?

១, . អ្នកដំណើរនឹងត្រូវ​ធ្វើតេស្ដរកកូវីដ-១៩ លើកទី១ គឺនៅរយៈពេល៧២ម៉ោង​មុន​ការធ្វើដំណើរមកដល់​ប្រទេសថៃ។ បន្ទាប់មក ពេលមកដល់​កោះភូកេត​​ត្រូវតេស្ដម្ដងទៀត ហើយអំឡុង​ពេល​ស្នាក់នៅថ្ងៃទី​៦ ឬទី៧ថ្ងៃលើកោះភូកេតនឹងត្រូវតេស្ដកូវីដ-១៩មួយលើកទៀត និងថ្ងៃទី ​១២-១៣ ក៏នឹងត្រូវតេស្ដម្ដងទៀតដែរ។

២, សម្រាប់​ក្មេងវ័យក្រោម​៦ឆ្នាំ អាចនឹង​ធ្វើតេស្ដតែមួយលើកប៉ុណ្ណោះ ប្រសិន​បើលទ្ធផលតេស្ដរបស់​ឪពុកម្ដាយ ឬអាណាព្យាបាល​របស់ពួកគេ​អវិជ្ជមាន។

ក្រៅពីនេះ អ្នកធ្វើដំណើរត្រូវតែតំឡើងនិងប្រើប្រាស់កម្មវិធីតាមដានទីតាំងដែលបានកំណត់ដោយរាជរដ្ឋាភិបាលថៃក្នុងរយៈពេល១៤ ថ្ងៃនៅភូកេត។ បើមិនដូច្នោះទេពួកគេនឹងមិនត្រូវបានអនុញ្ញាតឱ្យទៅកន្លែងផ្សេងៗទៀតនៃប្រទេសថៃនោះឡើយ។

សូមបញ្ជាក់ថា តាមរយៈនូវការដាក់ចេញគម្រោងបើកកោះភូកេត និងខេត្តផ្សេងៗទៀតនេះ អាជ្ញាធរទេសចរណ៍ថៃសង្ឃឹមថា អាចទាក់ទាញភ្ញៀវទេសចរអន្ដរជាតិ​​ប្រមាណ​៣លានាក់ និងចំណូល​ប្រមាណ​ជាង​៦,៦ពាន់លាន​​ដុល្លារអាមេរិក នៅឆ្នាំ២០២១នេះ៕

 អត្ថបទប្រែសម្រួលដោយ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានាំចេញស្រូវក្នុងតម្លៃជិត២៨០លានដុល្លារ នៅ៦ខែដំបូងឆ្នាំ២០២១ លើសទឹកប្រាក់នាំចេញអង្ករទៅទៀត

ព័ត៌មាន
ទំហំទឹកប្រាក់នាំចេញស្រូវពីកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស នៅ៦ខែដំបូង​ឆ្នាំ២០២១​សម្រេចបាន​ដល់ទៅ​ប្រមាណជិត ២៨០លានដុល្លារអាមេរិក ខណៈដែល​កា…

តម្លៃប្រេងសាំងនៅកម្ពុជាបន្ដហក់ឡើងខ្ពស់ដល់ ៤.០០០រៀលហើយក្នុងមួយលីត្រ

ព័ត៌មាន
តម្លៃប្រេងឥន្ធនៈ នៅក្នុងប្រទេសកម្ពុជានាពេលថ្មីៗនេះ មានការប្រែប្រួលតម្លៃកើនកាន់តែខ្ពស់ជាងមុនដល់ ពោលគឺតម្លៃប្រេងសាំងធម្មតាដែលត្រូវលក់ចាប់ពីថ្ង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ