វ៉ាក់សាំង AstraZeneca

ភ្នាក់ងារឱសថអឺរ៉ុបបញ្ជាក់ថា វ៉ាក់សាំង AstraZeneca អាចជាប់ទាក់ទងកំណកឈាមក្នុងសសៃឈាម


មន្ត្រីនៃទីភ្នាក់ងាររឱសថសហភាពអឺរ៉ុបបានចេញមុខបញ្ជាក់កាលពីថ្ងៃទី៦មេសា បានបង្ហើបឲ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ AstraZeneca អាចមានជាប់ពាក់ព័ន្ធនឹងការកកឈាមក្នុងសរសៃឈាមពិតមែន ប៉ុន្តែវាជាករណីដ៏កម្របំផុត។ ទោះយ៉ាងណាមន្ត្រីជំនាញខាងឱសថនៃសហភាពអឺរ៉ុប បន្តអះអាងថា គុណប្រយោជន៍របស់វ៉ាក់សាំងនេះមានច្រើនលើសលុបជាងគុណវិបត្តិ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ក្រសួងសុខាភិបាលប្រាប់ពីហេតុផលចំនួន៨ចំណុច ដែលកម្ពុជាត្រូវតែបន្តប្រើប្រាស់ វ៉ាក់សាំង AstraZeneca ផលិតនៅឥណ្ឌា
ដោយ

អស់​ពេល​ជាង​១​ខែ​មក​ហើយ ប៉ុន្តែ​ផល​រំខាន​នៃ​វ៉ាក់សាំង AstraZeneca ដែល​ធ្លាប់​ត្រូវ​បាន​គេ​រាយការណ៍​ថា ធ្វើ​ឲ្យ​កកឈាម​នៅ​ក្នុង​ស​សៃ​ឈាម​នោះ នៅ​តែ​បន្ត​កើត​មាន​លើ​អ្នក​ចាក់​វ៉ាក់សាំង​ប្រភេទ​នេះ​នៅ​តំបន់​អឺរ៉ុប​ដដែល​។

ជាក់ស្តែង​គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​២៤​មីនា គេ​រក​ឃើញ​មាន ៣០​ករណី ក្នុង​នោះ ៧​ករណី​បាន​ស្លាប់​នៅ​ក្នុង​ចក្រភព​អង់គ្លេស ខណៈ​ដែល​អង់គ្លេស​បានការ​ចាក់​ថ្នាំ​បង្ការ AstraZeneca បាន​ដល់​ទៅ ១៨​លាន​ដូ​ស​ទៅ​ហើយ និង ១២​ករណី​ផ្សេង​ទៀត​នៅ​បារាំង​ដែល​ក្នុង​នោះ​ស្លាប់​បួន​ករណី ស្រប​ពេល​ដែល​បារាំង​ចាក់​វ៉ាក់សាំង​ប្រភេទ​នេះ​អស់ ២​លាន​៥​សែន​ដូ​សរួច​ហើយ​។ ក្នុង​ចំណោម​ករណី​ទាំងនេះ គេ​សង្កេត​ឃើញ​ភាគច្រើន ផល​រំខាន​បាន​កើតឡើង​លើ​មនុស្ស​មាន​អាយុ​ក្រោម ៦០​ឆ្នាំ​។ 

យ៉ាងណា​ក៏​ដោយ​ចុះ បើ​តាម​មន្ត្រី​ទីភ្នាក់ងារ​រឱស​ថ​សហភាព​អឺរ៉ុប​បាន​អះអាង​ថា ចំនួន​នេះ​ជា​ករណី​ដ៏​កម្រ និង តិចតួច​ណាស់ បើ​ធៀប​នឹង​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង AstraZeneca នៅ​អឺរ៉ុប​រាប់​លាន​នាក់​។

មិន​ទាន់​មានការ​សន្និដ្ឋាន​ជាក់លាក់ និង ជា​ផ្លូវ​ណាមួយ​នៅឡើយ​ទេ មក​ទល់​នឹង​ពេល​នេះ ថា​តើ AstraZeneca ពិតជា​មូលហេតុ​ពីក្រោយ​កំណក​ឈាម​ក្នុង​ស​សៃ​ឈាម​មែនឬ​យ៉ាងណា​។ ក៏​ប៉ុន្ដែ មន្ត្រី​នៃ​ទីភ្នាក់ងារ​រឱស​ថ​អឺរ៉ុប គ្រាន់តែ​បាន​បង្ហើប​ថា វា​អាច​ជាប់​ពាក់ព័ន្ធ​នឹង​កំណក​ឈាម​ក្នុង​ស​សៃ​ឈាម​ពិតមែន តែ​គេ​មិន​ទាន់​ដឹង​ដដែល​ថា អ្វី​ទៅ​ជា​មូលហេតុ​នាំ​ឱ្យ​មាន​ប្រតិកម្ម​កកឈាម​នោះ​នៅឡើយ​ទេ​។

យ៉ាងណា​ក៏​ដោយ គណៈកម្មការ​គ្រប់គ្រង​សុវត្ថិភាព​ឱសថ​អឺរ៉ុប ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​ហូ​ឡង់ ទំនងជា​ត្រូវ​ផ្តល់​សេចក្តីសម្រេច និង​ផ្តល់​ជា​មូលហេតុ​ជាក់លាក់​មួយ​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​ហើយ​។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​មានការ​បង្ហើប​ឲ្យ​ដឹង​ដូចនេះ ប្រទេស​នៅ​អឺរ៉ុប​មួយ​ចំនួន​បាន​រារែក​ក្នុង​ការ​ចាក់​វាក់​សាំង Astra Zeneca របស់​អង់គ្លេស ស្រប​ពេល​ដែល​ពួក​គេ​កំពុង​មើល​មុខ​គ្នា​មិន​ចំ ដោយសារ​បញ្ហា​បែងចែក​វ៉ាក់សាំង​មិន​ស្មើគ្នា​កន្លង​មក ទោះបីជា​សហភាព​អឺរ៉ុប​អំពាវនាវ​ឱ្យ​មាន​សាមគ្គីភាព​យ៉ាងណា​ក្តី​។ 

ប្រទេស​បារាំង និង ប៊ែ​ល​ហ្សិ​ក បាន​សម្រេច​ផ្អាក​ចាក់​វ៉ាក់សាំង AstraZeneca ដល់​ប្រជាជន​មាន​អាយុ​ចាប់ពី​៥៥​ឆ្នាំ​ឡើង​ទៅ ខណៈ​ដែរ អ៊ី​តា​លី​ក៏​ផ្អាក​ចាក់​វ៉ាក់សាំង​ដល់​អ្នកមាន​អាយុ​លើ​៦០​ឆ្នាំ​ផង​ដែរ​។

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ប្រទេស​អេ​ស្បា​ញ បាន​សម្រេច​ឲ្យ​តំបន់​ភាគ​ខាងជើង​របស់​ប្រទេស​ខ្លួន ផ្អាក​ចាក់​វ៉ាក់សាំង AstraZeneca សិន ខណៈ​ដែល​ប្រទេស​ដា​ណឺ​ម៉ាក​និង ណ​ក​វ៉េ​បាន​សម្រេច​ផ្អាក​ទាំងស្រុង​តែ​ម្តង​។

យើង​នឹង​រង់ចាំ​មើល​ថា តើ​ការ​សម្រេចចិត្ត​បន្ទាប់​របស់​ទីភ្នាក់ងារ​រឱស​ថ​អឺរ៉ុប​នឹង​ទៅ​ជា​យ៉ាងណា? ហើយ​ថា​តើ ទីភ្នាក់ងារ​រឱស​ថ​អឺរ៉ុប នឹង​យក​មូលហេតុ​អ្វី​មក​ពន្យល់​ពី​មូលហេតុ​នៃ​ផល​រំខាន​កំណក​ឈាម​ក្នុង​ស​សៃ​ឈាម ក្រោយ​ការ​ចាក់​វ៉ាក់សាំង​នេះ?ស្រប​ពេល​ដែល​ភាគី​ក្រុមហ៊ុន AstraZeneca ជា​រឿយ​ៗ បាន​អះអាង​ដដែល​ៗ​ថា គ្មាន​ភស្តុ​តាង​បង្ហាញ​ពី​ផល​រំខាន​ធ្ងន់ធ្ងរ​របស់​ថ្នាំ​បង្ការ​របស់​ខ្លួន​នោះ​ទេ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឱនភាពពាណិជ្ជកម្មអាមេរិកកើនឡើងខ្ពស់ខ្លាំង នៅចំពេលដែលសេដ្ឋកិច្ចស្ទុះងើបលឿន

ព័ត៌មាន
ឱនភាពពាណិជ្ជកម្មអាមេរិក បានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងខែកុម្ភៈកន្លងទៅនេះ នៅគ្រាដែលសកម្មភាពសេដ្ឋកិច្ចរបស់អាមេរិក ត្រូវបានស្ទុះងើបឡ…

ក្រុមប្រទេស G20 ជំរុញ IMF ឲ្យបង្កើនទុនបម្រុង ដើម្បីសម្រួលបន្ទុកបំណុលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍

ព័ត៌មាន
ក្រុមប្រទេសអ្នកមានប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន G20 បានយល់ព្រមក្នុងការជំរុញដល់ការបង្កើនទុនបម្រុងសម្រាប់ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ