អាជីវកម្ម

អ្វី​ទៅ​ជា​ភាព​ខុស​គ្នា​រវាង​កុងស៊ី​បញ្ចាំ​ខុស​ច្បាប់​និង​ស្រប​ច្បាប់? វា​បាន​ជះ​ឥទ្ធិពល​អ្វី​ខ្លះ​ដល់​សង្គម?


រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ការ​បើក​អាជីវកម្ម​ហាង​បញ្ចាំ​ក្នុង​ទីផ្សារ​ដ៏​តូច​ចង្អៀត​នៅ​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង។ ទន្ទឹម​នឹង​មាន​ក្រុមហ៊ុន​បញ្ចាំ​ស្រប​ច្បាប់​កើត​ឡើង​ច្រើន កន្លែង​ហាង​បញ្ចាំ​ ឬ​កុងស៊ី​ខុសច្បាស់​ក៏​បើក​ឡើង​ព្រោងព្រាត​ដែរ ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ដល់​ការ​រក​ស៊ី​ស្រប​ច្បាប់ និង​បង្ក​ការ​ប៉ះពាល់​ដល់​សង្គម​ផងដែរ។
ហាង​បញ្ចាំ​របស់​នៅ​ភ្នំពេញ
ដោយ

តើ​អ្វី​ទៅ​ជា​ភាព​ខុស​គ្នា​រវាង​កុងស៊ី​បញ្ចាំ​ខុស​ច្បាប់ និង​ស្រប​ច្បាប់?

កុងស៊ី​បញ្ចាំ​ស្រប​ច្បាប់ គឺ​សំដៅ​ទៅ​ដល់​កន្លែង​ទទួល​បញ្ចាំ​និង​ប្រាតិភោគ​ដោយ​អនុប្រទាន​ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ ដើម្បី​ប្រកប​អាជីវកម្ម​កុងស៊ី​បញ្ចាំ ហើយ​ត្រូវ​គោរព​តាម​លក្ខខណ្ឌ និង​សៀវភៅ​បន្ទុក​ដូច​មាន​ចែង​នៅ​ក្នុង​ប្រកាស​ស្តីពី​ការ​គ្រប់គ្រង​អាជីវកម្ម​ទទួល​បញ្ចាំ។ សៀវភៅ​បន្ទុក​បាន​ចែង​ពី​កាតព្វកិច្ច​របស់​អ្នក​ទទួល​បញ្ចាំ រួមទាំង​ការ​កត់ត្រា​និង​ធ្វើ​​របាយ​ការណ៍​ទៅ​ក្រសួង​និង​អាជ្ញាធរ​ពាក់ព័ន្ធ ព្រមទាំង​បង់​ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​កំណត់។

ដោយ​ឡែក​កុងស៊ី​បញ្ចាំ​ខុស​ច្បាប់ គឺ​ជា​កន្លែង​បញ្ចាំ​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ​ ឬ​មាន​អាជ្ញាប័ណ្ណ​ហើយ តែ​ពុំ​បាន​គោរព​ទៅ​តាម​គោលការណ៍​ត្រឹម​ត្រូវ​ច្បាស់​លាស់។ ការ​ទទួល​បញ្ចាំ​មិន​គោរព​តាម​ច្បាប់ ធ្វើ​ឲ្យ​កើត​មាន​បញ្ហា​ហានិភ័យ​ផ្សេងៗ​ដល់​សង្គម​ជាតិ។ មិន​បង់​ពន្ធ ធ្វើ​ឲ្យ​ខាត​បង់​ចំណូល​ជាតិ។

ហាង​បញ្ចាំ​ស្រប​ច្បាប់​ដ៏​ធំ​បំផុត​មួយ​នៅ​កម្ពុជា​ ឈ្មោះ Cash U Up។

ជុំវិញ​ទៅ​នឹង​ការ​កកើត​ច្រើន​នូវ​កុងស៊ី ឬ​កន្លែង​បញ្ចាំ​ខុស​ច្បាប់ និង​ខ្លះ​ស្រប​ច្បាប់​ហើយ​ តែ​មិន​គោរព​ទៅ​តាម​គោល​ការណ៍​ច្បាប់​នោះ ត្រូវ​បាន​អភិបាល​រាជ​ធានី​ភ្នំពេញ ឯកឧត្តម ឃួង ស្រេង ព្រមាន​ចាត់​វិធាន​ការ ដោយ​លើក​ឡើង​ថា បញ្ហា​កុងស៊ី​បញ្ចាំ​ត្រូវ​តែ​គិត​គូរ​ឡើង​វិញ វា​ជា​ហេតុ​ផល​មួយ​បង្កើត​ឲ្យ​មាន​ចោរកម្ម​គ្រប់​ប្រភេទ ពីព្រោះ​ពេល​ដែល​គេ​យក​ម៉ូតូ​ទៅ​បញ្ចាំ មិន​មាន​ឯកសារ​ច្បាស់​លាស់ ក៏​កុងស៊ី​បញ្ចាំ​ខ្លះ ទទួល​យក​ដែរ នេះ​គឺ​ជា​រឿង​ទោស​ទណ្ឌ។

អ្នក​រក​ស៊ី​បញ្ចាំ​ស្រប​ច្បាប់​សុទ្ធ​តែ​គាំទ្រ​ចំណាត់​ការ​របស់​អភិបាល​រាជ​ធានី​ភ្នំ​ពេញ​ដែល​ទើប​តែ​ឡើង​កាន់​តំណែង​ថ្មី​នេះ​។ 

លោក គុជ សេដ្ឋា ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​បញ្ចាំ​ស្រប​ច្បាប់​ដ៏​ធំ​ដែល​មាន​ឈ្មោះ​ថា Cash U Up បាន​និយាយ​ថា ការ​លើក​ឡើង​របស់​ចៅហ្វាយ​ក្រុង​ភ្នំពេញ ពិត​ជា​ត្រឹម​ត្រូវ​ចំពោះ​កុងស៊ី​បញ្ចាំ ហាង​បញ្ចាំ​ទាំង​ឡាយ​ណា ដែល​មិន​មាន​ច្បាប់​ត្រឹម​ត្រូវ ធ្វើ​ការ​ទទួល​បញ្ចាំ ដោយ​គ្មាន​វិជ្ជាជីវៈ​ច្បាស់​លាស់។

យ៉ាង​ណា​ក៏​ដោយ​ចុះ បើ​តាម​ការ​លើក​ឡើង​ពី​លោក គុជ សេដ្ឋា នាយក​គ្រប់គ្រង​ទូទៅ​ហាង​បញ្ចាំ Cash U Up បាន​ឲ្យ​ដឹង​ថា និយាយ​ពី​ការ​បើក​ស្រប​ច្បាប់ វា​បាន​ផ្តល់​ផល​ប្រយោជន៍​ជា​ច្រើន ពិសេស​បង្កើត​ការងារ ចំណូល​ពន្ធ​ចូល​ជាតិ​ផង​ដែរ។ 

ហើយ​ហាង​បញ្ចាំ​ត្រូវ​បាន​ពេញ​និយម និង​ឲ្យ​តម្លៃ​ពី​អ្នក​ប្រើ​ប្រាស់​នៅ​ទូទាំង​សកល​លោក ព្រោះ​វា​អាច​ជួយ​បំពេញ​តម្រូវការ​សម្រាប់​អ្នក​ត្រូវការ​ហិរញ្ញវត្ថុ​បន្ទាន់ ហើយ​វា​ប្រើ​ប្រាស់​ពេល​វេលា​តិច​ប្រមាណ​តែ​៣០​នាទី ទៅ​១​ម៉ោង​ប៉ុណ្ណោះ ដើម្បី​ទទួល​បាន​សេវា​បញ្ចាំ។

រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​បាន​ផ្តល់​អាជ្ញាប័ណ្ណ​បើក​ក្រុមហ៊ុន ឬ​ហាង​បញ្ចាំ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ប្រមាណ​ជាង ៣៥០​ក្រុមហ៊ុន និង​ហាង​បញ្ចាំ។

បើ​យោង​តាម​ការ​លើក​ឡើង​ពី​លោក គុជ សេដ្ឋា ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​បញ្ចាំ​ស្រប​ច្បាប់​ដ៏​ធំ Cash U Up បាន​ឲ្យ​ដឹង​ថា យ៉ាង​ណា​​ក៏ដោយ​ លោក​បាន​អះអាង​ថា មិន​មែន​ក្រុមហ៊ុន ឬ ហាង​បញ្ចាំ​ទាំង​អស់​សុទ្ធ​តែ​មាន​ប្រតិបត្តិការ​ដូច​គ្នា​នោះ​ទេ។ 

លោក សេដ្ឋា បាន​ពន្យល់​ថា ក្រុមហ៊ុន ឬ​ហាង​បញ្ចាំ​ដែល​មាន​និមិត្ត​សញ្ញា​ពណ៌​បៃតង គឺ​ជា​ហាង​បញ្ចាំ​លក្ខណៈ​ខ្នាត​តូច និង​ក្រុមហ៊ុន​ដែល​មាន​និមិត្ត​សញ្ញា​ពណ៌​ទឹក​ប្រាក់ ជាក់​ស្ដែង​ក្រុមហ៊ុន Cash U Up គឺ​ជា​ក្រុមហ៊ុន​បញ្ចាំ​លក្ខណៈ​ខ្នាត​ធំ អាច​ទទួល​បញ្ចាំ​ទ្រព្យ​មាន​តម្លៃ​ខ្ពស់​ច្រើន​ប្រភេទ ព្រមទាំង​មាន​សាខា​ច្រើន​កន្លែង​ផង​ដែរ។ 

ហាង​បញ្ចាំ​ត្រូវ​បាន​មនុស្ស​ម្នា​ជា​ច្រើន​ស្គាល់​ថា គឺ​ជា​កន្លែង​សម្រាប់​ដាក់​របស់​ទ្រព្យ​មាន​តម្លៃ​ដើម្បី​ជា​ថ្នូរ​នឹង​ប្រាក់​សុទ្ធ សម្រាប់​យក​ទៅ​ប្រើ​ការ​ចាំបាច់៕ 




អត្ថបទបន្ទាប់


សង្គ្រាម​គ្រឿង​ញៀន​ផ្ដាច់​ផ្ដិល​ជីវិត​ចៅហ្វាយក្រុង​ហ្វ៊ីលីពីន​ម្នាក់​ទៀត​ហើយ

ព័ត៌មាន
អភិបាលក្រុង​ហ្វីលីពីន​មួយ​រូប​ទៀត​ហើយ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ដ៏​បង្ហូរ​ឈាម​របស់​ប្រធានាធិបតី លោក Ro…

ប្រទេស​ចិន​វ៉ា​ដាច់​វិនិយោគិន​ក្នុង​ស្រុក​យក​លំដាប់​លេខ១​​​នៅ​កម្ពុជា

ព័ត៌មាន
ប្រទេស​ចិន​បាន​ក្លាយ​ជា​វិនិយោគិន​ធំ​ជាង​គេ​នៅ​កម្ពុជា​ ដោយ​នាំ​មុខ​អ្នក​វិនិយោគិន​ក្នុង​ស្រុក​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៥​​ឆ្នាំ​ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ