អគារ ស នឹង​បាត់​រូប​រាង !

អ្នករស់នៅ​លើ​«អគារ​ប៊ូឌីញ»​អាច​មាន​វាសនា​ល្អ​ជាង​អតីត​អ្នក​រស់នៅ​បុរី​កីឡា?


អគារ​«ប៊ូឌីញ» ឬ​ហៅថា អគារ ស ដ៏​ចំណាស់​នេះ គ្រោង​នឹង​ត្រូវ​វាយ​ចោល នៅ​អំឡុង​ខែ​មិថុនា-កក្កដា ខាង​មុខ​នេះហើយ ដើម្បី​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​ជប៉ុនធ្វើ​ការ​អភិវឌ្ឍ។ នេះ​បើ​តាម​ផែនការ​ប្រកាស​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពីពេល​ថ្មីៗនេះ។
អគារ ស ឬ​ White Building នឹង​បាត់រូបរាង​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ បន្ទាប់ពី​អ្នករស់នៅ​ទីនេះ​បានទទួល​សំណង​និង​ចាក​ចេញ​ដើម្បី​បើក​ផ្លូវ​ដល់​ការអភិវឌ្ឍ។ រូបភាព៖ ហេង ភារម្យ
ដោយ
អំពី អគារស

គិតត្រឹមថ្ងៃទី១៧ ឧសភា ក្រសួង​រៀបចំដែន​ដី ឲ្យដឹងថា ពលរដ្ឋ​រស់នៅ​លើ​អគារ ប៊ូឌីញ បាន​យល់​ព្រម​ចុះ​កិច្ច​សន្យា​លក់​ចំណែក​ឯកជន​របស់​ពួកគេ​នៅ​លើ​អគារ​នេះ បាន ៣៤៩​ units ហើយ ហើយ​អ្នក​ដែល​នៅ​សល់​កំពុង​មក​ជា​បន្ត​បន្ទាប់​ទៀត។

បើ​តាម​កាសែត ខ្មែរ​ថាមស៍ភាគច្រើន​បំផុត​នៃ​ពលរដ្ឋ​ដែល​រស់នៅ​លើ​អគារ ប៊ូឌីញ សរុប ៤៩៣គ្រសួង បាន​យល់ព្រម​ទទួល​យក​សំណង​ក្នុង​តម្លៃ ១៤០០​ដុល្លារ​អាមេរិក ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ 

ក្រុមហ៊ុន​ជប៉ុន ឈ្មោះ Arakawa ជា​អ្នក​វិនិយោគ​លើ​ការអភិវឌ្ឍ​អគារ​ ប៊ូឌីញ នេះ ទៅ​ជា​អគារថ្មីកម្ពស់ ២១ជាន់ ដោយ ៣ជាន់​ជាកន្លែង​ចត​រថយន្ត​ ១ជាន់​ជា​កន្លែង​ហាង​ទំនិញ និង ៥ជាន់​សម្រាប់​ជា​កន្លែង​ស្នាក់នៅ។ 

អគារ ស ឬអគារ ប៊ូឌីញ (White Building)។ (រូបភាព៖ ហេង ភារម្យ)

ប្រសិន​បើ​ការដោះស្រាយ​ដែល​សម្របសម្រួល​ដោយ​ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ទទួលបាន​ជោគជ័យ​ទាំងស្រុង គម្រោង​អភិវឌ្ឍន៍​អគារ​ ប៊ូឌីញ នេះ នឹង​ក្លាយ​ជា​គម្រោង​មួយ​ដែល​គ្មាន​ភាព​ចម្រូង​ចម្រាស​ និងជាគំរូ​ល្អ​មួយ​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។ 

គួរ​រំឭក​ថា អគារ​ចំណាស់​មួយ​ផ្សេង​ទៀត គឺ​សំណង់​បុរីកីឡា ក៏បាន​ផ្ដល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើ​ការ​វិនិយោគ​ និង​អភិវឌ្ឍន៍​ដែរ ប៉ុន្តែ រហូត​មក​ទល់នឹង​ពេល​នេះ នៅ​តែ​មាន​ភាព​ចម្រូង​ចម្រាស​ដោះស្រាយ​មិន​ទាន់​រួច​រាល់​នៅ​ឡើយ ដោយសារតែ​ពលរដ្ឋ​អតីត​អ្នក​រស់នៅ​បុរី​កីឡា​មួយ​ចំនួន​តូច​ នៅ​តែ​បន្ត​ការតវ៉ា​ទាមទារ​សំណង​ពី​អ្នក​វិនិយោគ​ក្នុង​ស្រុក​នៅឡើយ៕ 




អត្ថបទបន្ទាប់


តម្លៃ​អចលន​ទ្រព្យ​ក្នុង​ទីក្រុង​ភ្នំពេញ​​នៅទ្រឹង ខណៈ​ជាយ​ក្រុង​កើន​ពី​១០​-១៥​%

ព័ត៌មាន
បើ​ទោះ​បី​ជា​ឆ្នាំ​នេះ តម្លៃ​អចលន​ទ្រព្យ​​នៅ​តំបន់​ជាយ​ក្រុង​​កំពុង​មាន​សន្ទុះ​កើន​ឡើង​ខ្លាំង​​ក្ដី ​តម្លៃ​អចលន​ទ្រព្យ​​នៅ​តំបន់​សំខាន់…

ក្នុង​មួយឆ្នាំៗ តើ​​កម្ពុជា​ខាត​បង់​​​ប៉ុន្មាន​​លាន​ដុល្លារ​​ពី​​ការ​ប្រែប្រួល​​អាកាសធាតុ?

ព័ត៌មាន
បញ្ហា​​ការ​ប្រែប្រួល​អាកាសធាតុ​បាន​ក្លាយ​ជា​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ដែល​រារាំង​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា។ គ្រោះ​ទឹក​ជំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ