ក្មេងៗចាំបាច់ត្រូវចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញទេ?

តើកុមារ និងក្មេងជំទង់មានសុខភាពល្អ ចាំបាច់ត្រូវចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញទេ?


ប្រធានអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក លោកស្រី ស៊ូម្យ៉ា ស្វានីណាថាន់ បានឱ្យដឹងកាលពីថ្ងៃទី១៨ មករានេះថា រហូតមកពេលនេះមិនមានភស្តុតាងណាមួយដែលបានបង្ហាញថាកុមារ និងក្មេងជំទង់មានសុខភាពល្អ ចាំបាច់ត្រូវការចាក់វ៉ាក់សាំងដូសជំរុញនោះទេ។
ក្មេងៗ ចាំបាច់ត្រូវចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញទេ?

ក្នុង​ន័យ​នេះ អង្គការ​សុខភាព​ពិភពលោក  ចង់​បញ្ជាក់​ថា កុមារ ក៏​ដូច​ជា​ក្មេង​វ័យ​ជំទង់​ខ្លះ​គឺ​មិនសូវ​ប្រឈម គ្រោះថ្នាក់​ពី​ការ​ឆ្លង​កូ​វី​ដ​១៩​នោះ​ទេ ដូច្នេះ ការ​ចាក់​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ ក៏​មិន​មាន​ភាព​ចាំបាច់​នោះ​ដែរ​។ បើ​ទោះជា​បែប​នេះ​ក្ដី​គេ​មើ​ឃើញ​ថា មាន​ប្រទេស​ជា​ច្រើន  រួម​ទាំង​សហរដ្ឋអាមេរិក​ផង​ដែរ គឺ​បាន​និង​កំពុង សម្រុក​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣​នេះ សម្រាប់​ក្មេង​ៗ​ចាប់ពី​អាយុ​១២ ដល់​១៥​ឆ្នាំ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ស្រប​ពេល​ដែល​ប្រទេស​ខ្លះ​ពិសេស ប្រទេស​ក្រីក្រ កំពុង​នៅ​ខ្វះខាត វ៉ាក់សាំង សម្រាប់ ចាក់​ជូន ប្រជាជន របស់​ខ្លួន​នៅឡើយ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ប្រធាន​អ្នក​វិទ្យាសាស្ត្រ​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ខណៈ​ពេល​ដែល​មនុស្ស​ជា​ច្រើន​ហាក់ដូចជា​មានការ​ថយ​ចុះ​នៃ​ភាពស៊ាំ​នៃ​វ៉ាក់សាំង​ប្រឆាំង​នឹង​មេរោគ​អូ​មី​ក្រុង​ដែល​កំពុង​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នោះ អង្គការ​សុខភាព​ពិភពលោក​ក៏​មានការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត​ដើម្បី​បញ្ជាក់ ថា​តើ​អ្នក​ណា​ពិតជា​ត្រូវការ​កម្រិត​វ៉ាក់សាំង​ដូ​ស​ជំរុញ​ពិតប្រាកដ​មែន​។

បើ​តាម​ប្រធាន​អ្នក​វិទ្យាសាស្ត្រ​របស់​អង្គការ​សុខភាព​ពិភពលោក​រូប​នេះ​លោកស្រី ស៊ូ​ម្យ៉ា ស្វា​នី​ណា​ថា​ន់ បានឱ្យ​ដឹង​ថា មិន​ទាន់​មាន​ភស្តុ​តាង​ណាមួយ​ដែល​បញ្ជាក់​ថា​កុមារ ឬ​ក្មេង​ជំទង់​ដែល​មាន​សុខភាព​ល្អ​មិន​ចាំបាច់​ត្រូវការ​ចាក់​វ៉ាក់សាំង​នោះ​ទេ​។

ក្រុម​អ្នកជំនាញ​កំពូល​របស់​អង្គការ​សុខភាព​ពិភពលោក​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ចុង​ស​ប្តា​ហ៍​នេះ ដើម្បី​ពិនិត្យ​ទៅ​លើ​ថា​តើ​ក្រុម​មនុស្ស​ណាខ្លះ​ដែល​ត្រូវ​តែ​ផ្ដល់​ជូន​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​។ គោលបំណង​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ការពារ​អ្នក​ដែល​ងាយ​រង​គ្រោះ​បំផុត និង​ការពារ​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​បំផុត​ពី​ជំងឺ​ធ្ងន់ធ្ងរ និង​ការ​ស្លាប់​។ បើ​តាម​អ្នកជំនាញ​អង្គការ​សុខភាព​ពិភពលោក អ្នក​ទាំង​ដែល​ត្រូវ​ចាក់​ដូ​ស​ជំរុញ​គឺ​ភាគច្រើន គឺជា​មនុស្ស​វ័យ​ចំណាស់ អ្នក​ដែល​មាន​ភាពស៊ាំ​ចុះ​ខ្សោយ និង​បុគ្គលិក​ថែទាំ​សុខភាព​តែ​ប៉ុណ្ណោះ​។

យ៉ាងណា​ក៏​ដោយ​ចុះ មាន​ប្រទេស​មួយ​ចំនួន បាន​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ជូន​កុមារ និង​មនុស្ស​វ័យ​ជំទង់​។ ក្នុង​នោះ​រួម​មាន​ប្រទេស​អ៊ី​ស្រា​អែ​ល​បាន​ចាប់ផ្តើម​ផ្តល់​ការ​ចាក់​ដូ​ស​ជំរុញ​ដល់​កុមារ​ដែល​មាន​អាយុ​ក្រោម ១២ ឆ្នាំ ហើយ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​របស់​សហរដ្ឋអាមេរិក​កាលពីដើម​ខែមករា​នេះ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង Pfizer ជា​ដូ​ស​ទី​៣ សម្រាប់​កុមារ​ដែល​មាន​អាយុ​ពី ១២ ទៅ ១៥ ឆ្នាំ​ផង​ដែរ​។ មិន​ត្រឹមតែ​បាន​ចាក់​ដូ​ស​ទី​៣​ប៉ុណ្ណោះ​ទេ បច្ចុប្បន្ន​ប្រទេស​ខ្លះ​ក៏​កំពុង​បន្ដ​មាន​យុទ្ធនាការ​ចាក់​ដូ​ស​ទី​៤​ផង​ដែរ រួម​ទាំង​ប្រទេស​អ៊ី​ស្រា​អែ​ល និង​កម្ពុជា​ជាដើម​៕

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អនុរដ្ឋមន្ត្រីការបរទេសចិន៖ ចិនមិនចាប់អារម្មណ៍ដណ្ដើមយកតំណែងមហាអំណាចសេដ្ឋកិច្ចលេខ១លើលោកពីអាមេរិកនោះឡើយ

ព័ត៌មាន
អនុរដ្ឋមន្ត្រីការបរទេសចិន បាននិយាយថា ប្រទេសចិនគួរតែយកចិត្តទុកដាក់អភិវឌ្ឍន៍ខ្លួនដើម្បីនាំមុខសហរដ្ឋអាមេរិក ទាក់ទងនឹងការកែលម្អគុណភាពជីវភា…

វៀតណាមនឹងក្លាយជាទីផ្សារដ៏មានសក្ដានុពលសម្រាប់ផលិតផលម៉ាកយីហោប្រណីតៗ

ព័ត៌មាន
ប្រទេសវៀតណាម បើប្រៀបធៀបជាមួយប្រទេសជប៉ុន និងចិន នាពេលបច្ចុប្បន្ន ហាក់មិនសូវជាទីចាប់អារម្មណ៍ទាក់ទងនឹងទំហំនៃទីផ្សារប្រណីតនោះទេ ប៉ុន្តែប្រទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ