ហេតុអ្វីវិនិយោគិនចិនកំពុងចាប់យកឱកាសវិនិយោគនៅកោះភូកេតប្រទេសថៃ?

ហេតុអ្វីវិនិយោគិនចិនកំពុងតែដណ្តើមគ្នាចាប់យកឱកាសវិនិយោគលើអចលនទ្រព្យនៅកោះភូកេតប្រទេសថៃ?


អះអាងនៅក្នុងកាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០២៣ ថា វិនិយោគិនចិនកំពុងប្រញាប់ប្រញាល់ទិញអចលនទ្រព្យនៅក្នុងច ប្រទេសថៃ ដោយពួកគេកំពុងតែនាំគ្នាចាប់យកឱកាសវិនិយោគនៅក្នុងគម្រោងនានាដូចជាខុនដូ វីឡា ហាងទំនិញ និងចម្ការទុរេន ដើម្បីបម្រើភ្ញៀវទេសចរមកពីប្រទេសរបស់ចិន បន្ទាប់ពីរដ្ឋាភិបាលចិនបានចាប់ផ្ដើមបើកប្រទេសសម្រាប់ការធ្វើដំណើរអន្តរជាតិឡើងវិញ។
ហេតុអ្វីវិនិយោគិនចិនកំពុងតែដណ្តើមគ្នាចាប់យកឱកាសវិនិយោគលើអចលនទ្រព្យនៅកោះភូកេតប្រទេសថៃ?

លោក Nattha Kahapana នាយកគ្រប់គ្រងនៃក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank Thailand បាននិយាយថា ទីផ្សារអចលនទ្រព្យនៅភូកេតកំពុងមានការកើនឡើងនៃតម្រូវការយ៉ាងខ្លាំង ដែលជំរុញដោយអ្នកវិនិយោគអចលនទ្រព្យចិន ខណៈដែលអ្នកទិញអចលនទ្រព្យ ដែលជាជនជាតិរុស្ស៊ីវិញក៏មានការកើនឡើងផងដែរ។

លោកបានអះអាងថា ជនជាតិរុស្ស៊ីកំពុងទិញអចលនទ្រព្យនៅភូកេតដើម្បីរស់នៅ។ ពួកគេមានបំណងទិញភ្លាមៗ ហើយចូលមករស់នៅភ្លាមៗ ប៉ុន្តែអ្នកវិនិយោគចិនកាន់តែច្រើនត្រូវបានគេរំពឹងថា នឹងនាំគ្នាទិញអចលនទ្រព្យនៅទីនោះកាន់តែច្រើនផងដែរ ដើម្បីត្រៀមទទួលការមកដល់របស់ភ្ញៀវទេសចរជនជាតិចិន នៅក្នុងអំឡុងរយៈពេល ពី ៧ ទៅ ៨ ខែ ខាងមុខទៀត។

អាជ្ញាធរទេសចរថៃថ្មីៗនេះ ក៏បានដំឡើងគោលដៅទទួលទេសចរជនជាតិចិនកាន់តែច្រើនជាងមុនផងដែរ ដោយពីមុនធ្លាប់មានរំពឹងថា នឹងទទួលបានប្រមាណ ៥លាននាក់ ប៉ុន្ដែ ឥឡូវរំពឹងថា នឹងទទួលបាន៦ ទៅ៧លាននាក់នៅឆ្នាំនេះ ខណៈភ្ញៀវទេសចរចិន ២៥ម៉ឺននាក់ត្រូវបានគេរំពឹងថា នឹងទៅកម្សាន្ដនៅប្រទេសថៃ នៅក្នុងខែមេសាខាងមុខនេះ។

លោកបានបន្តទៀតថា ប្រជាជនរុស្ស៊ីចាប់អារម្មណ៍ទិញវីឡា ដែលមានអាងហែលទឹក ប៉ុន្ដែអ្នកវិនិយោគចិនវិញចូលចិត្តអចលនទ្រព្យគ្រប់ប្រភេទ រួមមានខុនដូ វីឡា ហាងទំនិញ និងសូម្បីតែចម្ការទុរេន។

លោកបញ្ជាក់ថា “ ពួកគេចង់ជួល ឫទិញខុនដូ និងវីឡាឲ្យភ្ញៀវទេសចរចិន ហើយនាំពួកគេទៅលេងចម្ការទុរេនដែលពួកគេទិញនៅប្រទេសថៃ “ ។

មកដល់ពេលនេះត្រឹមផ្ទះល្វែងសម្រាប់លក់ទំនិញនៅភូកេតដែលមានត្រឹមតែ ៣ទៅ៥ជាន់ ដែលពីមុនគេអាច ទិញត្រឹមតែ តម្លៃ ១៤ លានបាត ឫប្រមាណជា ៤០ ម៉ឺនដុល្លារ នៅពេលនេះគេអាចលក់វាបានដល់ទៅ ៥០ លានបាត ពោលគឺដល់ទៅ ១លាន៤សែនដុល្លារឯណោះ។

ក្រៅពីភូកេត ចិន និង រុស្ស៊ី គឺជាជនជាតិពីរដែលកំពុងតែក្លាយជាអតិថិជនដ៏សំខាន់សម្រាប់ ទីផ្សារអចលនទ្រព្យនៅប្រទេសថៃ ។

កាលពីឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ មានអគារខុនដូរសរុបរហូតដល់ទៅជាង ១ម៉ឺន១ពាន់យូនីត ត្រូវបានលក់ចេញទៅឲ្យជនបរទេស ដោយមានតម្លៃសរុបរហូតដល់ទៅជាង ១ពាន់៧រយលានដុល្លារ ហើយអតិថិជនសំខាន់គឺចិន និង រុស្ស៊ី។

ជនជាតិចិនបានទិញខុនដូនៅថៃមានរហូតដល់ទៅជាង៥ពាន់៧រយយូនីត ពោលគឺនៅក្នុងតួលេខមួយដ៏ច្រើនលើសលុបបំផុត ជាមួយនឹងសាច់ប្រាក់សរុប ប្រមាណជា ៨៥០លានដុល្លារ បន្ទាប់មក គឺរុស្ស៊ីដែលមានត្រឹមតែ ៨១៣ យូនីត ជាមួយនឹងតម្លៃប្រមាណជាជាង ៧៨ លាន ដុល្លារ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនហ៊ុមព័ទ្ធដោយបំណុល Shimao Group របស់ចិន ដាក់លក់សណ្ឋាគារតម្លៃ ៨២៨ លានដុល្លារនៅហុងកុង

ព័ត៌មាន
ក្រុមហ៊ុនអភិវឌ្ឍន៍ចិន Shimao Group ដែលជំពាក់បំណុលគេវ័ណ្ឌកកំពុងដាក់លក់សណ្ឋាគាររបស់ខ្លួនឈ្មោះ Sheraton ក្នុងតម្លៃ ៨២៨ លានដុល្លារ។ សណ្ឋាគ…

ចិនបានចំណាយប្រាក់អស់២៤០ពាន់លានដុល្លារហើយ ដើម្បីគាំទ្រ និងធានាដល់ប្រទេសដែលស្ថិតក្នុងគម្រោង «ខ្សែក្រវាត់ និងផ្លូវ»

ព័ត៌មាន
ប្រទេសចិនបានចំណាយប្រាក់ចំនួន ២៤០ ពាន់លានដុល្លារ ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ២២ នៅចន្លោះឆ្នាំ ២០០៨ ដល់ ២០២១។ ក្នុងនោះ គេសង្កេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ