ការវិនិយោគ

ឧកញ៉ា សៀ ឫទ្ធី៖ កត្តា៣យ៉ាង​ធ្វើឲ្យវិនិយោគិនបរទេសចូលចិត្តមកវិនិយោគនៅកម្ពុជា


សេដ្ឋកិច្ចកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ បាននឹងកំពុងមានរីកលូតលាស់ល្អជាលំដាប់។ លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមហ៊ុន WorldBridge Land ដែលជាអ្នកជំនួញខ្មែរបានកៀងគរវិនិយោគិនបរទេសឲ្យចូលមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា បានឲ្យដឹងថា មានកត្តា៣ដែលធ្វើវិនិយោគិនចូលចិត្តមករកស៊ីនៅកម្ពុជា គឺកត្តាសន្តិភាព កត្តាស្ថិរភាពនយោបាយល្អ និងកំណើនសេដ្ឋកិច្ចល្អ។
ឧកញ៉ា សៀ ឫទ្ធី៖កត្តា៣ធ្វើឲ្យវិនិយោគិនបរទេសចូលចិត្តមកវិនិយោគនៅកម្ពុជា
ដោយ

លោកឧកញ៉ាពន្យល់ថា៖ «កត្តាទី១ គឺកត្តាសន្តិភាពដែលជាគន្លឹះមួយធ្វើប្រទេសអភិ​វឌ្ឍន៍ទៅបាន បើគ្មានសន្តិភាពទេ ប្រទេសមិនអាចអភិវឌ្ឍន៍បានទេ។ ទី២ គឺកត្តាស្ថិរនយោបាយនៅកម្ពុជាមានលក្ខណៈល្អបំផុតបើធៀបនឹងប្រទេសក្នុងតំបន់ និងកត្តាទី៣ គឺកំណើនសេដ្ឋកិច្ច។ …យើងហ៊ាននិយាយដោយមោទនភាពថា ក្នុងអំឡុងពេល​២០ឆ្នាំចុងក្រោយនេះ កម្ពុជាមានកំណើនសេដ្ឋកិច្ចGDP៧ភាគរយឡើង។ បើនិយាយពីកំណើន ប្រទេសកម្ពុជាយើងស្ថិតនៅTop10នៅក្នុងពិភពលោកដែលមានកំណើនសេដ្ឋកិច្ចជាតិល្អ»។   

បើតាមលោកឧកញ៉ា សៀ ឫទ្ធី​ ក្រៅពីកត្តាទាំង៣ខាងលើ គោលនយោបាយគាំទ្រអ្នកវិនិយោគ ក៏ជាកត្តាដែលធ្វើឲ្យវិនិយោគិនទាំងក្នុងស្រុក និងបរទេស ជាប់ចិត្តក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

លោកឧកញ៉ាបញ្ជាក់យ៉ាងដូច្នេះថា៖ «គោលនយោបាយរបស់កម្ពុជា ត្រូវបានទទួលស្គាល់ដោយអ្នកវិនិយោគក្នុងតំបន់ និងក្នុងពិភពលោក។ អ្នកវិនិយោគដែលចូលមក​វិនិយោគនៅស្រុកខ្មែរ រាជរដ្ឋាភិបាល ចាត់ទុកអ្នកវិនិយោគនោះមានតម្លៃស្មើភាពគ្នាទាំងអស់ បានន័យថា មិនបែងចែកវិនិយោគនេះ ឬអ្នកវិនិយោគនោះ…ប្រទេសខ្លះនៅ​លើពិភពលោកគេបែងចែកអ្នកវិនិយោគ តែសម្រាប់រដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍អ្នកវិនិយោគស្មើគ្នា។ មួយវិញទៀត ប្រទេសកម្ពុជា បានផ្តល់លក្ខណៈងាយស្រួល​ដល់អ្នកវិនិយោគ។ ខ្ញុំហ៊ាននិយាយថា រដ្ឋាភិបាលកម្ពុជា ជារដ្ឋាភិបាលគាំទ្រអ្នកជំនួញ…»។

លោកឧកញ៉ាបន្តថា៖ «ប្រទេសកម្ពុជា មិនបែងចែករូបិយប័ណ្ណ គឺយើងនៅប្រើរូបិយប័ណ្ណអាមេរិក ធ្វើឲ្យអ្នកវិនិយោគងាយស្រួលក្នុងមកវិនិយោគនៅស្រុកខ្មែរ ដោយគេមិនចាំបាច់គិតពីដូរពីរូបិយប័ណ្ណគេទៅ រូបិយប័ណ្ណអាមេរិកមករូបិយប័ណ្ណកម្ពុជា ដែលនេះធ្វើឲ្យគេមានការលំបាកចំពោះការឡើងចុះនៃអត្រាការប្រាក់។ ចំណុចមួយទៀត គេងាយស្រួលក្នុងការផ្ញើលុយចូល និងផ្ញើលុយចេញ ឲ្យតែធ្វើអ្វីដែលមានលក្ខណៈជាផ្លូវច្បាប់។ ដូច្នេះ លក្ខណៈងាយស្រួលទាំងអស់នេះ បានធ្វើឲ្យអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកចាប់អារម្មណ៍វិនិយោគនៅកម្ពុជា»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃនឹងកាត់បន្ថយ ផ្ទៃដីដាំដុះកៅស៊ូ ដើម្បីធានាស្ថិរភាពតម្លៃកៅស៊ូក្នុងស្រុក

ព័ត៌មាន
រាជរដ្ឋាភិបាលថៃ ត្រៀមផែនការកាត់បន្ថយផ្ទៃដីដាំដុះកៅស៊ូរបស់ខ្លួននៅឆ្នាំនេះ ដើម្បីបន្តធ្វើយ៉ាងណាឲ្យតម្លៃផលិតផលកៅស៊ូនៅក្នុងស្រុក អាចនឹងមានភាព…

ទិន្នផល​ម្រេច​កំពត ៥០ភាគរយ កំពុង​រងការ​ខូចខាត​នៅ​ឆ្នាំ​នេះ!

ព័ត៌មាន
ទិន្នផលម្រេចកំពតនៅឆ្នាំនេះ រំពឹងថា នឹងអាចប្រមូលផលបានប្រមាណ ៧៥តោន ប៉ុន្ដែ គិតមកទល់ពេលនេះ នៅសល់ប្រមាណ ៥០% ទៀត មិនទាន់បានប្រមូលផលនៅឡើយ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ