Advertisement
វប្បធម៌

ហេតុផល​១០​យ៉ាង​ដែល​អ្នក​គួរ​តែ​នាំ​កូនៗ​ទៅ​ទស្សនា​សារមន្ទីរ!


បើទោះ​ជា​មិន​មាន​ការ​ស្រាវជ្រាវ​ជា​ផ្លូវការ​ណា​មួយ​ត្រូវ​បាន​បង្ហាញ​និង​ផ្សព្វផ្សាយ​ក្តី ក៏​គេ​សង្កេត​ឃើញ​ថា មាន​ពលរដ្ឋ​កម្ពុជា​យើង​តិច​ណាស់​ដែល​និយម​នាំ​សមាជិក​ក្រុម​គ្រួសារ​ទៅ​ទស្សនា​សារមន្ទីរ។ បើ​មាន មាន​តែ​ក្នុង​ចំណោម​ក្រុម​និស្សិត​ខ្លះៗ​តែ​ប៉ុណ្ណោះ ជាពិសេស ក្រុម​អ្នក​ស្រាវជ្រាវ។
ភ្ញៀវបរទេស​ចូល​ទស្សនា​សារមន្ទីរជាតិ​ នៅ​រាជ​ធានី​ភ្នំពេញ។ គេ​សង្កេត​ឃើញ​បរទេស​ច្រើន​ជាង​ខ្មែរ ដែល​ចូល​មើល​សារមន្ទីរចង់ដឹង​ពី​វប្បធម៌​របស់​ខ្មែរ។ រូបភាព៖ ហេង ភារម្យ
ដោយ
Advertisement

ទង្វើ​នេះ​ហាក់​ផ្ទុយ​ស្រឡះ​ពី​សកម្មភាព​របស់​ពលរដ្ឋ​នៅ​បណ្តា​ប្រទេស​លោក​ខាង​លិច​ ដែល​គេ​និយម​នាំ​សមាជិក​ក្រុម​គ្រួសារ​ទៅ​មើល​សារមន្ទីរ​នានា ជា​ពិសេស នៅ​ចុង​សប្តាហ៍​ដើម្បី​ឲ្យ​ជា​ការ​កម្សាន្ត​ផង និង​រៀនសូត្រ​ផង។

ខេមបូណូមិស សូម​បង្ហាញ​ជូន​នូវ​ហេតុផល​១០​យ៉ាង​ដែល​លោក​អ្នក​គួរ​ចំណាយ​ពេល​សម្រាប់​ខ្លួន​ឯង ក៏​ដូចជា​សមាជិក​ក្រុម​គ្រួសារ ទៅ​មើល​សារមន្ទីរ​នានា​មិន​ថា​តែ​ក្នុង​រាជ​ធានី​ភ្នំពេញ ឬ​ក៏ នៅ​តាម​បណ្តា​ខេត្ត​នោះ​ឡើយ។

១. ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ

យោង​តាម​ការ​ស្រាវជ្រាវ​កន្លង​មក គេ​បាន​រក​ឃើញ​ថា មនុស្ស​យើង​មាន​និន្នាការ​សប្បាយ​រីករាយ​នៅ​ពេល​ដែល​ចំណាយ​លុយ​ទៅ​លើ​ការ​ទទួល​បាន​បទពិសោធន៍​ជា​ជាង​ការ​ទិញ​សម្ភារ:។

បើតាម​អ្នក​ចិត្ត​សាស្ត្រ​ការ​ចំណាយ​ពេល​ក៏ដូចជា​លុយ​កាក់​ទៅ​លើ​ការ​ដើរ​មើល​សារមន្ទីរ ធ្វើឲ្យ​ជីវិត​យើង​កាន់​តែ​មាន​ភាព​ជោគជ័យ​បន្ថែម​ទៀត​ទៅ​លើ​ផ្នែក​ទំនាក់​ទំនង​នៅ​ក្នុង​សង្គម​និង​ថែម ​ទាំង​បាន​រំឭក​នូវ​ការ​ចងចាំ​នានា​ផង​ដែរ។

២. ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ឆ្លាត

មាន​ការ​ទទួល​ស្គាល់​ថា តួនាទី​របស់​សារមន្ទីរ​គឺ​អប់រំ​និង​ផ្សារ​ភ្ជាប់​សហគមន៍។ ដូច​យើង​បាន​ដឹង​ហើយ​ថា សារមន្ទីរ​ត្រូវ​បាន​តម្កល់​និង​រក្សាទុក​នូវ​ឯកសារ​រាប់​ពាន់​រាប់​ម៉ឺន​ប្រភេទ​ដោយ​រួម​ទាំង សំណុំ​ឯកសារ​ប្រវត្តិ​សាស្ត្រ។ ដូច្នេះ ការ​ចំណាយ​ពេល​វេលា​ទៅ​កាន់​សារមន្ទីរ​ពិត​ជា​នឹង​ធ្វើ​ឲ្យ​លោក​អ្នក​ក៏​ដូច​ជា​កូនៗ​បាន​ទទួល​នូវ​ចំណេះដឹង​បន្ថែម​ជាក់​ជា​មិនខាន។

៣. ជា​កន្លែង​សម្រាប់​រៀនសូត្រ​បន្ថែម

បើ​សារមន្ទីរ​ជា​កន្លែង​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​ឯកសារ​រាប់​ម៉ឺន​នោះ អ៊ីចឹង​វា​គួរតែ​ជា​កន្លែង​ដែល​អ្នកអាច​​រៀនសូត្រ​និង​ស្រាវជ្រាវ​បន្ថែម​ទៀត​យ៉ាង​ប្រសើរ។

នៅសារមន្ទីរជាតិ គេឃើញ​បរទេស​ចូល​ទស្សនា​ច្រើន​ជាង​ខ្មែរ។ តើ​មក​ពី​ហេតុ​អ្វី? (រូបភាព៖ ហេង ភារម្យ)
Advertisement

៤. សារមន្ទីរ​ជា​បណ្តុំ​សហគមន៍

ក្រៅពីជា​កន្លែង​បណ្តុំ​ឯកសារ​ហើយ​នោះ តាម​បទ​ពិសោធន៍​កន្លង​មក សារមន្ទីរ​បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​ប្រមូល​ផ្តុំ​មក​ពី​ផ្នែក​ផ្សេងៗ​គ្នា​នៃ​សង្គម។ បើ​ដូច្នេះ សារមន្ទីរ​ក៏​ជា​កន្លែង​ដែល​លោកអ្នក​អាច​ផ្លាស់ប្តូរ​បទ​ពិសោធន៍​រួមទាំង​អាច​បង្កើត​ទំនាក់​ទំនង​ផ្នែក​ជំនួញ​ថែម​ទៀត។

៥. សារមន្ទីរ​ជា​កន្លែង​ជំរុញ​និង​លើក​ទឹក​ចិត្ត

នៅ​មុន​នេះ យើង​បាន​ដឹង​មក​ហើយ​ថា សារមន្ទីរ​ជា​កន្លែង​ប្រមូល​ផ្តុំ​ឯកសារ​រួមទាំង​មនុស្ស។ បើអ៊ីចឹង​វា​ក៏​ក្លាយ​ជា​កន្លែង​ជំរុញ​ចិត្ត​ដ៏​ល្អ​ប្រសើរ​សម្រាប់​បុត្រ​ធីតា​របស់​លោក​អ្នក​ដើម្បី​ឲ្យ​គេ​អាច ​មាន​ឱកាស​រៀនសូត្រ​និង​ត្រៀម​លក្ខណ:​សម្រាប់​ភ្ជាប់​ទំនាក់​ទំនង​នៅ​ក្នុង​សង្គម។

៦. សារមន្ទីរ​​​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​និង​អភិវឌ្ឍន៍​សង្គម

ចំណុច​ខាង​លើ យើង​បាន​និយាយ​រួច​មក​ហើយ​ថា សារមន្ទីរ​បាន​ដើរ​តួនាទី​ជា​បណ្តុំ​សហគមន៍ ដូច្នេះ សារមន្ទីរ​ក៏​បាន​ក្លាយ​ជា​ចំណុច​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ។ គេ​បាន​រក​ឃើញ​ថា ក្មេងៗ ដែល​បាន​ទៅ​ទស្សនា​នៅ​សារមន្ទីរ​មាន​ទំនោរ​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​សហគមន៍​របស់​ពួកគេ។

៧. សារមន្ទីរ​អាច​ក្លាយ​ជា​កន្លែង​ធ្វើ​ជំនួញ

យើង​បាន​ដឹង​ហើយ​ថា ដើម្បី​ដំណើរការ​សារមន្ទីរ​មួយ​បាន គេ​ត្រូវការ​សម្ភារៈ​ជា​ច្រើន​ប្រភេទ ដែល​មាន​ទាំង​គ្រឿង​សង្ហារិម សម្ភារៈ​បច្ចេកទេស​ដូចជា​ម៉ាស៊ីន​កុំព្យូទ័រ​រួម​ទាំង​របស់​របរ​ជាច្រើន​ទៀត។ ដូច្នេះ ទីនោះ​ក៏​អាច​ក្លាយ​ជា​កន្លែង​ដែល​លោក​អ្នក​អាច​ចាប់​ផ្តើម​ធ្វើ​ជំនួញ​បាន​ដែរ។

គួរ​បង្រៀន​កូនៗ​ឲ្យ​ចេះ​ស្រលាញ់​វប្បធម៌​ពី​ក្មេងៗ​ទៅ តាម​រយៈ​ការ​ទស្សនា​សារមន្ទីរ។ (រូបភាព​៖ ហេង ភារម្យ)
Advertisement

៨. សារមន្ទីរ​ជា​កន្លែង​ដ៏​ប្រសើរ​ដែល​អ្នក​គួរតែ​ចំណាយ​ពេល​ជាមួយ​គ្រួសារ​និង​មិត្តភក្ដិ

សារមន្ទីរ​ក៏​ជា​កន្លែង​ផ្សារភ្ជាប់​មនោសញ្ចេតនា​រវាង​ឪពុក​ម្តាន​និង​កូនៗ ហើយ​ថែមទាំង​ជា​កន្លែង​ដែល​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ផ្សេងៗ​នៅ​ក្នុង​ជីវិត។

៩. សារមន្ទីរ​លោក​អ្នក​អាច​ចូល​ទស្សនា​ដោយ Free

សារមន្ទីរ​ខ្លះ​មិន​តម្រូវ​ឲ្យ​លោក​អ្នក​ត្រូវ​ចំណាយ​ប្រាក់​ដើម្បី​ទិញ​សំបុត្រ​ចូល​ទស្សនា​នោះ​ឡើយ ប៉ុន្តែ វា​ត្រូវការ​ការ​គាំ​ទ្រ​របស់​លោកអ្នក​ដើម្បី​អាច​ឲ្យ​សារមន្ទីរ​ដំណើរការ​តទៅ​ទៀត​បាន។

១០. នៅ​ជិត​ផ្ទះ

បើសិនជាចង់ទស្សនា​សារមន្ទីរ​ជាតិ​សម្រាប់​លោក​អ្នក​ដែល​រស់នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​មិន​ចាំបាច់​ត្រូវ​ចំណាយ​ពេល​វេលា​រួមទាំង​ថវិកា​ច្រើន​នោះ​ឡើយ។ សម្រាប់​ពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត ​ផ្សេង​ទៀត​ដែល​មាន​សារមន្ទីរ​ក៏​ដូចគ្នា​ដែរ។ 

១០​ចំណុច​ដែល​យើង​បាន​រៀបរាប់​មក​នេះ ប្រាកដ​ជា​អាច​ជួយ​លោក​អ្នក​ក្នុង​ការ​សម្រេច​ចិត្ត ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ពេល​ចុង​សប្តាហ៍ ឬ​ក៏​ពេល​ទំនេរ​ណា​មួយ​បាន ដោយ​មិន​ចាំបាច់​ចំណាយ ថ​វិកា រួមទាំង​ពេល​វេលា​ច្រើន។ 

តែ​អ្វី​ដែល​លោក​អ្នក​ទទួល​បាន​នោះ គឺ​ចំណេះ​ដឹង​បន្ថែម បរិយាកាស​ដ៏​រីករាយ​ជាមួយ​ក្រុម​គ្រួសារ​និង​មិត្តភ័ក្តិ​រួមទាំង​បាន​ចូលរួម​ចំណែក​ឲ្យ​សារមន្ទីរ អាច​ដំណើរការ​និង​បំពេញ​តួនាទី​ដ៏​មាន​សារ:​សំខាន់​របស់​ខ្លួន​បន្ថែម​ទៀត។ តើ​លោក​អ្នក​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ សម្រាប់​នាំ​សមាជិក​គ្រួសារ​ទៅ​ទស្សនា​សារមន្ទីរ? 

👪 ចែករំលែក​អត្ថបទនេះ និង​នាំ​កូន​ទៅ​ទស្សនា​សារមន្ទីរ​ទាំងអស់គ្នា ! 




អត្ថបទបន្ទាប់


តើ​ការ​​គ្រប់គ្រង​បំណុល​សាធារណៈ​របស់​កម្ពុជា យ៉ាងដូចម្ដេចដែរ?

ព័ត៌មាន
មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​និង​ស្ថាប័ន​អន្តរជាតិ បាន​អះអាង​ថា កម្ពុជា​បាន​គ្រប់គ្រង​បំណុល​ដែល​ខ្ចី​ពី​បរទេស​បាន​ល្អ​ប្រសើរ ពោល...

បើ​ចង់​ស្រណុក​ខ្លួន​នៅ​ពេល​ចាស់ ត្រូវ​អនុវត្ត​វិធី​៤​យ៉ាង​​ដើម្បី​​«សេរីភាព​ហិរញ្ញ​វត្ថុ»

ព័ត៌មាន
មនុស្ស​យើងម្នាក់ៗ​ចំណាយ​ពេល​វេលា​មិនក្រោម ២០ឆ្នាំ​ទេ ទៅ​លើ​ការសិក្សា​យក​ចំណេះ​ដឹង​និង​ជំនាញ។ បន្ទាប់​មក​ យើង​ប្រើ​ចំណេះ​និង​ជំនាញ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ