Advertisement
Advertisement
Advertisement
វៀតណាមផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំប្រទេសថ្មី

វៀតណាមផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំប្រទេស អាចនឹងធ្វើគោលនយោបាយសេដ្ឋកិច្ចប្រែប្រួលឬយ៉ាងណា?


គណៈបក្សកម្មុយនីសវៀតណាម នៅថ្ងៃចន្ទ ទី ០៥ ខែមេសា បានសម្រេចផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំប្រទេសទ្រង់ទ្រាយធំ មានមុខតំណែងកំពូលៗដូចជា តំណែងប្រធានាធិបតី, នាយករដ្ឋមន្ត្រី និង ប្រធានរដ្ឋសភារបស់ខ្លួន នៅចំពេលសេដ្ឋកិច្ចប្រទេសនេះកំពុងមានការងើបឡើងពីការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ គួបផ្សំនឹងភាពតានតឹងនៃមហាអំណាចសេដ្ឋកិច្ចអាមេរិក និងចិនកំពុងបន្ដឆាបឆេះឆួលនៅឡើយ។
ប្រធានាធិបតីវៀតណាម លោក ង្វៀន ស៊ុនហ្វ៊ុក (ស្តាំ) និងលោក ផាម​ មិញ ឈិញ នាយករដ្ឋមន្ត្រីវៀតណាម (ឆ្វេង) រូបភាព៖ VNA
ដោយ និង
Advertisement

បើ​ទោះបីជា​មានការ​ផ្លាស់​ប្ដូរ​តំណែង​ថ្នាក់ដឹកនាំ​កំពូល​ៗ​របស់​ប្រទេស​វៀតណាម​ក៏​ពិតមែន ប៉ុន្ដែ​គោលនយោបាយ​សេដ្ឋកិច្ច​របស់​វៀតណាម​គឺ​នៅ​តែ​រក្សា​ដដែល​មិន​មាន​អ្វី​ប្រែប្រួល​ទេ​។ គោល​ជំហរ​វៀតណាម​នឹង​ងាក​ចេញពី​គោលនយោបាយ​ដែល​បាន​ដាក់​ចេញ​មក​ជា​យូរ​មក​ហើយ​នោះ​ទេ រួម​ទាំង​ការ​បើកចំហរ​ទីផ្សារ​បន្ថែម​ទៀត​ទៅ​កាន់​សេដ្ឋកិច្ច​សកលលោក និង ការ​រក្សា​នូវ​តុល្យភាព​ទំនាក់ទំនង​របស់​វៀតណាម​ជាមួយនឹង​មហាអំណាច​ចិន និង​អា​មេ​រិ​ក ដែល​កំពុង​ប្រកួតប្រជែង​ខ្លាំង​ជាដើម​។

លោក ផា​ម មិ​ញ ជី​ញ ដែល​ជា​ថ្នាក់ដឹកនាំ​ឈានមុខ​គេ​មួយ​រូប​នៅ​ក្នុង​ផ្នែក​សន្ដិសុខ​ជាតិ​របស់​វៀតណាម និង​ជា​បណ្ឌិត​ផ្នែក​ច្បាប់​ផង​ដែរ​នោះ ត្រូវ​បាន​គេ​មើលឃើញ​ថា គឺជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​តែ​ម្នាក់​គត់ ដែល​នឹង​ត្រូវ​ជ្រើសរើស​ដោយ​ការិយាល័យ​នយោបាយ​វៀតណាម​។

ស្ថិត​ក្នុង​វ័យ​៦៣​ឆ្នាំ លោក ផា​ម មិ​ញ ជី​ញ នឹង​ក្លាយជា​មនុស្ស​សំខាន់​មួយ​រូប​របស់​វៀតណាម ក្នុង​ការ​ពង្រឹង និង ពង្រីក​ទំនាក់ទំនង​ជាមួយនឹង​ពិភពលោក​តាម​រយៈ​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​នេះ បើ​ទោះបីជា​សមាជិក​បក្ស​ក​ម្មុ​យ​នី​ស​វៀតណាម​ផ្សេង​ៗ​ទៀត​មាន​ឥទ្ធិពល​ជាង​រូប​លោក​ក៏​ដោយ​។

លោក ង្វៀ​ន សៀន​ហ្វុ​ក នាយក​រដ្ឋមន្ត្រី​វៀតណាម ដែល​បច្ចុប្បន្ន​មាន​វ័យ​៦៦​ឆ្នាំ នៅ​ថ្ងៃ​ទី ០៥ ខែមេសា ក៏​ត្រូវ​បាន​បោះ​ឆ្នោត​ជា​ប្រធានាធិបតី ខណៈ​ដែល​លោក វឿ​ង ឌិ​ញ ហឺ  ដែល​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​ជា​អតីត​ឧបនាយករដ្ឋមន្ត្រី ត្រូវ​បាន​អនុម័ត​ឲ្យ​កាន់​តំណែង​ជា​ប្រធានរដ្ឋសភា​វៀតណាម​។

ប្រទេស​វៀតណាម មាន​រចនាសម្ព័ន្ធ​ដឹកនាំ​ដែល​ជា​ក្បាលម៉ាស៊ីន​ធំ​ៗ​ចំនួន​៤​រួម​មាន​៖ អគ្គលេខាធិការ​បក្ស​, ប្រធានាធិបតី​, នាយក​រដ្ឋមន្ត្រី​, និង ប្រធានរដ្ឋសភា​។

តើ​នាយក​រដ្ឋមន្ត្រី​វៀតណាម​ថ្មី មានបទពិសោធន៍​ការងារ​អ្វីខ្លះ? ហើយ​លោក​នឹង​ចូល​មក​ដោះស្រាយ​បញ្ហា​អ្វីខ្លះ?

លោក​ ផាម មិញឈិញ នាយករដ្ឋមន្ត្រីថ្មីវៀតណាម

លោក ផា​ម មី​ញ ជី​ញ ធ្លាប់​ធ្វើ​ជា​លេខាធិការ​ទី​១​នៅ​ស្ថានទូត​វៀតណាម​ប្រចាំ​ប្រទេស​រ៉ូ​មីនៀរ ក្នុង​ឆ្នាំ​១៩៨៩ ហើយ​នៅ​ឆ្នាំ​២០១០​លោក​ក៏​ត្រូវ​បាន​ឡើង​មក​កាន់​តំណែង​ជា​អនុរដ្ឋមន្ត្រី​សន្ដិសុខ​សាធារណៈ​ផង​ដែរ​។ មិនតែប៉ុណ្ណោះ លោក​ក៏​ជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល​សម្រាប់​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​វៀតណាម ដែល​ដឹកនាំ​ដោយ​លោក ង្វៀ​ន ភូ​ជុង ដែល​បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​បក្ស​ក​ម្មុ​យ​នី​ស​វៀតណាម​។

ក្រុម​អ្នកវិភាគ​បាន​លើក​ឡើង​ថា ពួក​គេ​មិន​រំពឹង​ថា នាយក​រដ្ឋមន្ត្រី​ថ្មី និង​ថ្នាក់ដឹកនាំ​កំពូល​ៗ​ផ្សេង​ទៀត នឹង​ងាក​ចេញពី​គោលនយោបាយ​ដែល​បាន​ដាក់​ចេញ​មក​ជា​យូរ​មក​ហើយ​នោះ​ទេ រួម​ទាំង​ការ​បើកចំហរ​ទីផ្សារ​បន្ថែម​ទៀត​ទៅ​កាន់​សេដ្ឋកិច្ច​សកលលោក និង ការ​រក្សា​នូវ​តុល្យភាព​ទំនាក់ទំនង​របស់​វៀតណាម​ជាមួយនឹង​មហាអំណាច​ចិន និង​អា​មេ​រិ​ក ដែល​កំពុង​ប្រកួតប្រជែង​ខ្លាំង​ជាដើម​។

នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​វៀតណាម នឹង​ត្រូវ​ឡើង​មក​ដោះស្រាយ​បញ្ហា​មួយ​ចំនួន ដូច​ជា​ការ​ធ្វើ​កំណែទម្រង់សេដ្ឋកិច្ច ដែល​តម្រូវ​តាម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី​ៗ និង​ត្រូវ​ដោះស្រាយ​បញ្ហា​នានា​ដែល​ជា​ឧបសគ្គ​នៅ​ក្នុង​វិស័យ​ផលិត ជាមួយនឹង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ពង្រឹង​វិស័យ​ថាមពល​សម្រាប់​ការ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ជាដើម​។

តើ​ប្រ​ធានា​ធិ​តី​ថ្មី វៀតណាម​ថ្មី មានបទពិសោធន៍​ការងារ​អ្វីខ្លះ? ហើយ​លោក​នឹង​ធ្វើ​អ្វីខ្លះ? 

លោក ង្វៀន ស៊ុនហ្វ៊ុក ប្រធានាធិបតីថ្មីវៀតណាម

បើ​និយាយ​ពី​លោក ង្វៀ​ន សួន​ហ្វ៊ុ​ក ត្រូវ​បាន​សភា​វៀតណាម​បោះ​ឆ្នោត​ជ្រើសតាំង​លោក ង្វៀ​ន សួន​ហ្វ៊ុ​ក ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​វៀតណាម​សម្រាប់​អាណត្តិ​៥​ឆ្នាំ​។ លោក ង្វៀ​ន សុ​ន​ហ្វ៊ុ​ក ឡើង​មក​កាន់​តំណែង​នេះ ជំនួស​លោក ង្វៀ​ន ភូ​ជុង ដែល​ទើបត្រូវ​បាន​បញ្ចប់​តំណែង​ប្រធានាធិបតី​កាលពី​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន VN Express​។

ក្នុង​សម័យប្រជុំ​ពេញអង្គ​នៃ​សភាជាតិ​វៀតណាម​កាលពី​ថ្ងៃ​ច័ន្ទ​ទី ៥​មេ​សា លោក ង្វៀ​ន សួន​ហ្វ៊ុ​ក បាន​ទទួល​សំឡេង​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ជា​ប្រធានាធិបតី​ក្នុង​សំឡេង​ប្រមាណ ៩៧% នៃ​អ្នកតំណាង​រាស្ត្រ​ទាំងអស់​ពោល​គឺ លោក​ទទួល​បាន ៤៦៨​សំឡេង លើ​៤៨៣​សម្លេង​។

លោក ង្វៀ​ន សួន​ហ្វ៊ុ​ក ឡើង​កាន់​ដំណែង​ជា​ប្រធានាធិបតី​ទី​១១ របស់​វៀតណាម ដោយ​នឹង​បន្ត​ដំណែង​ពី​លោក ង្វៀ​ន ភូ​ជុង ដែល​បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​ផង និង​ជា​អគ្គលេខាធិការ​បក្ស​ក​ម្មុ​យ​នី​ស​វៀតណាម​ផង​។

ក្នុង​វ័យ​៦៧​ឆ្នាំ លោក ហ្វ៊ុ​ក នឹង​ក្លាយជា​បុគ្គល​កំពូល​ក្នុង​ប្រទេស​វៀតណាម មាន​ន័យ​ថា លោក​ជា​ប្រធានាធិបតី ដែល​មាន​តួនាទី កំពូល​ក្នុង​ការ​តំណាង​ឲ្យ​ប្រទេស សម្រាប់​កិច្ចការ​ក្នុង និង​ក្រៅប្រទេស ហើយ​លោក​ក៏​នឹង​ក្លាយជា​មេបញ្ជាការ​កំពូល​នៃ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ភេទ​នៅ​វៀតណាម​ផង​ដែរ​។

មុន​ឡើងជា​ប្រធានាធិបតី លោក ង្វៀ​ន សួន ហ្វ៊ុ​ក មាន​ប្រវត្តិ​ការងារ​យ៉ាងណា​ខ្លះ​ក្នុង​ជួរ​បក្ស និង​រដ្ឋាភិបាល​វៀតណាម?

ចន្លោះ​ឆ្នាំ ១៩៩៧ ដល់ ២០០៦ លោក​មាន​តំណែង​ត្រឹម​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ខេត្ត​មួយ​របស់​វៀតណាម​ប៉ុណ្ណោះ ក្រោយមក​លោក​បាន​ឡើងជា​ប្រធាន​ខុ​ទ្ទា​កាល័យ​រដ្ឋាភិបាល​វៀតណាម​។

ឆ្នាំ​២០១១ លោក​បាន​ឡើង​មក​កាន់​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី និង​ក្រោយមក​ឡើងជា​នាយក​រដ្ឋមន្ត្រី​នៅ​ឆ្នាំ ២០១៦ មុន​នឹង​ក្លាយជា​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០២១​នេះ​។

បើ​យើង​មើលទៅ​លើ​ផែនការ​៥​ឆ្នាំ​របស់​បក្ស​ក​ម្មុ​យ​នី​ស​វៀតណាម គឺ​បន្ដ​គាំទ្រ​ដល់ គោលនយោបាយ «​សង្គមនិយម​ជាមួយនឹង​ការ​តម្រង់​ទិស​ទីផ្សារ​» ហើយ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​វៀតណាម​ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​ច្រើន​ជាមួយនឹង​ប្រទេស​ជា​ដៃគូ​ផង​ដែរ​។

បើ​មើល​ពី​ផែនការមេ របស់​រដ្ឋាភិបាល​ក​ម្មុ​យ​នី​ស​វៀតណាម គឺ​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ឲ្យ​មាន​កំណើន​៦,៥% ទៅ ៧% ចាប់ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៥ និង​បង្កើន​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់ (GDP Per Capita) ឲ្យ​បាន​ដល់ ៤៧០០​ដុល្លារ ទៅ ៥០០០​ដុល្លារ​នៅ​ត្រឹម​ឆ្នាំ ២០២៥ ខណៈ​ដែល​កាលពី​ឆ្នាំ​២០២០​មាន​ត្រឹមតែ​ជា ២​ពាន់​៧​រយ​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Tesla បញ្ចេញលក់រថយន្ដបានជិត២០ម៉ឺនគ្រឿងនៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីដ៏ធំរបស់អាមេរិកគឺ Tesla Inc បានបញ្ចេញលក់រថយន្ដបានជាង១៨ម៉ឺនគ្រឿងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២១នេះ ដែលជាការបំ...

សមាគមរោងចក្រកាត់ដេរ៖ កម្មករកម្មការិនីកន្លះលាននាក់នឹងទទួលបានការចាក់វ៉ាក់សាំងក្នុងរយៈពេល៣ខែ

ព័ត៌មាន
សមាគមរោងចក្រកាត់ដេរកម្ពុជារំពឹងថា នឹងអាចសម្រេចគោលដៅក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករកម្មការិនីឲ្យបាន កន្លះលាននាក់នៅត្រឹមរយៈពេ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ