វីង និង ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប រួមគ្នា​គាំទ្រ SMEs

ធនាគារឯកទេសវីង និង ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប ចាប់​ដៃគ្នា​​ជំរុញ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​បែប​ឌីជីថល​សម្រាប់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម


ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប ដែលជាស្ថាប័នបណ្តុះបណ្តាលសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមនៅក្នុងប្រទេសកម្ពុជាបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើកម្មវិធីជម្រុញដំណោះស្រាយទូទាត់តាមបែបឌីជីថលសម្រាប់សមាជិកក្លឹប។
ធនាគារឯកទេសវីង និង ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប ចាប់​ដៃគ្នា​​ជំរុញ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​បែប​ឌីជីថល​សម្រាប់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម
ដោយ

តាមរយៈភាពជាដៃគូនេះ វីង និង ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹបនឹងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធក្នុងការបញ្ច្រៀបចំណេះដឹងអំពីដំណោះស្រាយទូទាត់តាមបែបឌីជីថលរបស់វីងដល់សមាជិកក្លឹបដែលភាគច្រើនជាសហគ្រាសខ្នាតតូចនិងមធ្យមតាមរយៈការបណ្តុះបណ្តាលនិងសកម្មភាពកសាងសមត្ថភាពផ្សេងៗដែលចាំបាច់សម្រាប់ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ពួកគេ។

លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារឯកទេសវីង បានមានប្រសាសន៍ថា៖ «សហគ្រាសខ្នាតតូចនិងមធ្យម ជាផ្នែកមួយដ៏សំខាន់ចំពោះកំណើនសេដ្ឋកិច្ចនៅសកម្ពុជា។ ពួកគេដើរតួជាអ្នកផ្គត់ផ្គង់ឱ្យសាជីវកម្មធំៗ និងបានបង្កើតការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋ។ ទោះយ៉ាងណាក្តី ដោយសារទំហំអាជីវកម្ម ពួកគេអាចប្រឈមនឹងបញ្ហាផ្សេងៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុនិងការទទួលបានបច្ចេកវិទ្យាទំនើប។ យើងចង់ចែករំលែកបន្ទុករបស់ពួកគេនិងជួយពួកគេឱ្យរីកចម្រើនជាមួយយើង»។

ក្នុងនាមជាអ្នកផ្តល់សេវាកម្មធនាគារចល័តឈានមុខគេមួយនៅកម្ពុជា ធនាគារឯកទេសវីងបានកំពុងធ្វើការងារជាមួយដៃគូអាជីវកម្ម និងអ្នកជំនាញជាច្រើនក្នុងការបង្កើតដំណោះស្រាយគណនេយ្យដែលរៀបចំឡើងជាពិសេសសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម ដើម្បីជួយដល់ពួកគេអាចគ្រប់គ្រងលំហូរសាច់ប្រាក់និងធ្វើការពង្រីកប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធភាព។

លោក ស៊ាន ធនិន អគ្គនាយកនៃក្រុមហ៊ុន ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប បានមានប្រសាសន៍ថា៖ «ជាផ្នែកមួយនៃកម្មវិធីកសាងសមត្ថភាពអតិថិជនដែលជាសហគ្រាសខ្នាតតូចនិងមធ្យម យើងចាត់ទុកការដាក់បញ្ចូលហិរញ្ញវត្ថុតាមបែបឌីជីថលដើរតួយ៉ាងសំខាន់ក្នុងការពន្លឿនកំណើនសេដ្ឋកិច្ចក្នុងសហគមន៍។ យើងជឿជាក់ថាភាពជាដៃគូជាមួយវីងនឹងជួយបង្កើតសេវាកម្មមួយដែលមានគុណតម្លៃបន្ថែម និងអត្ថប្រយោជន៍ជាច្រើនដល់សមាជិកក្លឹបអចិន្រ្តៃយ៍របស់យើង»។

វីងនិង ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប កំពុងរួបរួមគ្នាក្នុងការប្រើប្រាស់សមត្ថភាពរបស់ពួកគេ ដើម្បីគាំទ្រសហគ្រាសខ្នាតតូចនិងមធ្យមរបស់កម្ពុជា ក៏ដូចជាការកសាងសេដ្ឋកិច្ចរបស់ប្រទេសផងដែរ។ 

បង្កើតឡើងក្នុងឆ្នាំ ២០១០ ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប ជាវិទ្យាស្ថានបណ្តុះបណ្តាលនិងបង្ហាត់បង្រៀនសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចនិងម្ចាស់អាជីវកម្មបែបគ្រួសារដើម្បីកសាងនិងប្រែក្លាយពួកគេទៅជាអ្នកប្រតិបត្តិអាជីព។ សព្វថ្ងៃនេះ ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប មានសមាជិកជាង ១២០០ នាក់ ដែលកំពុងគ្រប់គ្រង ជាង ២០០០ ក្រុមហ៊ុន។ ក្រុមហ៊ុនទាំងនេះមានតម្លៃប្រតិបត្តិការសរុបប្រមាណ ១.០០០ លានដុល្លារជារៀងរាល់ឆ្នាំ ហើយបានបង្កើតការងារច្រើនជាង១០០.០០០ដល់ប្រជាជនកម្ពុជា។

ដំណោះស្រាយហិរញ្ញវត្ថុរបស់វីង ផ្តល់ជូននូវសេវាកម្មជាច្រើនរួមមាន៖ ការគ្រប់គ្រងប្រាក់បៀវត្ស  ការបើកប្រាក់ឧបត្ថម្ភ ការផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅស្រុក ការទូទាត់វិក្កយបត្រ ការទូទាត់ប្រាក់កម្ចី ការបញ្ចូលលុយទូរស័ព្ទ ព្រមទាំងការទូទាត់ប្រាក់ទាំងក្នុងនិងក្រៅប្រព័ន្ធអ៊ីនធឺណិតនៅទូទាំងពិភពលោក ប្រកបដោយភាពងាយស្រួល និងមានសុវត្តិភាព៕




អត្ថបទបន្ទាប់


សភាពាណិជ្ជកម្មថៃ ស្នើដល់រាជរដ្ឋាភិបាល ឲ្យបន្តលើកលែងទោសទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរអន្តរជាតិ

ព័ត៌មាន
សភាពាណិជ្ជកម្មថៃ បានស្នើដល់ រាជរដ្ឋាភិបាលថៃ ឲ្យបន្តពន្យារពេល លើកលែងទោសទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរអន្តរជាតិជាង ៤សែននាក់ ដែលជាប់គាំងនៅក្នុ…

ក្រុមហ៊ុន Smart Axiata នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិច​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅកម្ពុជា

ព័ត៌មាន
រាជធានីភ្នំពេញ-- ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ - ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះនូវព័ត៌មានលម្អិតស្ដីអំពីព្រឹត្តិការណ៍កីឡាអេឡិចត្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ