វិស័យ​កាត់ដេរ

ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ​កាត់​ដេរ​នឹង​ត្រូវ​បើក​ពីរ​ដង​ក្នុង​មួយ​ខែ ​


ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​កម្ពុជា តម្រូវ​ឲ្យ​រោងចក្រ​បើក​ប្រាក់ខែ​ជូន​កម្មករ​២​ដង​ក្នុង​មួយ​ខែ ចាប់​ពី​ខែ​តុលា ឆ្នាំ​២០១៧នេះ​ទៅ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​​ឯកឧត្តម ហេង សួរ មន្ត្រី​នាំ​ពាក្យ​ក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ។
វិស័យ​កាត់ដេរ​កម្ពុជា
ដោយ

ការ​បើក​ប្រាក់​ខែ​ពីរ​ដង​ក្នុង​មួយ​ខែនេះ នឹង​អនុវត្ត​ចាប់​ពី​ត្រីមាស​ទី​៤​ ឆ្នាំ​២០១៧​នេះ​តទៅ។ ការអនុវត្ត​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ដើម​ត្រីមាស​ទី​៤​នេះ បើទោះ​បី​ជា​ខាង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ស្នើ​សុំ​ឲ្យ​មាន​ការ​ពន្យារ​ដល់​ឆ្នាំ​ក្រោយ​ក៏​ដោយ។ 

ការកំណត់​នេះ​ត្រូវ​បាន​លើក​ឡើង​ក្នុង​សិក្ខា​សាលា​ស្តីពី​សុខដុម​រមនា​វិជ្ជាជីវៈ​កាល​ពី​អាទិត្យ​មុន។ រហូត​មក​ដល់​បច្ចុប្បន្ន រដ្ឋាភិបាល​បាន​កំណត់​ប្រាក់​ឈ្នួល​អប្បរមា​ចំនួន​១៥៣​ដុល្លារ​ សម្រាប់​កម្មករ​រោងចក្រ​កាត់​ដេរ។

បើ​យោង​តាម​ឯកឧត្តម បណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សា​រដ្ឋាភិបាល​កម្ពុជា បាន​មាន​ប្រសាសន៍​ថា រោងចក្រ​កាត់ដេរ​បាន​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​១៦០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ សម្រាប់​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ​កម្មការិនី ដែល​មាន​ប្រមាណ​ជា ៧០​ម៉ឺន​នាក់ ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា៕

✌️ តើ​ដឹងទេ? ពលករ​ខ្មែរ​នៅ​ថៃ​ផ្ញើ​លុយ​មក​ស្រុក​កំណើតវិញជាង ១ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ




អត្ថបទបន្ទាប់


មហាសេដ្ឋី​ខ្មែរឧកញ៉ា ហុង ពីវ បួងសួង​ឲ្យ​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​ឆាប់​ជា​សះស្បើយ

ព័ត៌មាន
ដំណឹង​ដែល​លោក​វេជ្ជបណ្ឌិត​ បេអាត រិច្ឆន័រ (Beat Richner) ស្ថាបនិក​និងអ្នកគ្រប់គ្រង​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ធ្វើ​ឲ្យ​រំជើប​រំជួល​ដល់​មហ…

មក​ទល់​ពេល​នេះ មិន​មាន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ណាមួយ​បិទ​ទ្វារ ឬ​ច្របាច់​បញ្ចូល​គ្នា​នៅ​ឡើយ​ទេ

ព័ត៌មាន
គោលនយោបាយ​កំណត់​ពិដាន​អត្រា​ការ​ប្រាក់​កម្ចី​មិន​ឲ្យ​លើស​ពី​១៨​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ​ ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​អនុវត្ត​នៅ​ដើម​ខែ​មេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ