ធនាគារពិភពលោក

ធនាគារពិភពលោកអនុម័តកម្ចីថវិកាចំនួន ៦០០ លានដុល្លារសម្រាប់កំណែទម្រង់ហ្វីលីពីន


ធនាគារពិភពលោកបានអនុម័តប្រាក់កម្ចីចំនួន ៦០០ លានដុល្លារ កាលពីថ្ងៃទី ១១ ធ្នូ សម្រាប់កម្មវិធីកំណែទម្រង់របស់ហ្វីលីពីន ដើម្បីស្ដារ និងជំរុញសេដ្ឋកិច្ចរបស់ប្រទេសនេះឲ្យស្ទុះងើបឡើងវិញ ក៏ដូចជាការជំរុញនូវសមត្ថភាពប្រកួតប្រជែង និងភាពធន់របស់សេដ្ឋកិច្ចផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA។
ធនាគារពិភពលោកអនុម័តកម្ចីថវិកាចំនួន ៦០០ លានដុល្លារសម្រាប់កំណែទម្រង់ហ្វីលីពីន
ដោយ

ការ​គាំទ្រ​បែងចែក​នូវ​ប្រាក់​កម្ចី​ដ៏​ឆាប់រហ័ស​បែប​នេះ គឺជា​វិធានការ​ជួយ​សម្រួល​ដល់​សេវាកម្ម​លក់រាយ និង​ជំរុញ​ការ​វិនិយោគឯកជន កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ធ្វើ​អាជីវកម្ម និង​ពង្រីក​សេវាកម្ម​អ៊ីនធឺណិត ដើម្បី​ជំរុញ​ការ​វិនិយោគ​លើ​បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង​។

នាយក​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​ប្រ៊ុ​យ​ណេ ម៉ា​ឡេ​ស៊ី ហ្វី​លី​ពី​ន និង​ថៃ បាន​និយាយ​ថា កម្មវិធី​កំណែទម្រង់​នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​កំណើន​ក្នុង​រយៈពេល​វែង​។ កំណែទម្រង់​ដែល​លើកកម្ពស់​ការ​ប្រកួតប្រជែង​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត និង​ទូរគមនាគមន៍​ចល័ត​នឹង​ផ្តល់​អត្ថប្រយោជន៍​មួយ​ផ្នែក​ធំ​ទៅ​ដល់​ប្រជាជន​ដែល​មិន​បាន​ទទួល​សេវា តាម​រយៈ​ការ​បង្កើន​ការ​គ្របដណ្តប់ គុណភាព​នៃ​សេវាកម្ម និង​ការ​បង្កើន​លទ្ធភាព​ចូល​ទៅ​កាន់​ទីផ្សារ ក៏​ដូច​ជា​ការ​ទទួល​បានការ​អប់រំ និង​សេវា​សុខភាព​ពី​ចម្ងាយ​ជាដើម​។

ទន្ទឹម​នេះ កំណែទម្រង់​ដែល​កាត់​បន្ថយ​ថ្លៃដើម​ពាណិជ្ជកម្ម និង​កែ​លម្អ​បរិយាកាស​អាជីវកម្ម​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ក្រុមហ៊ុន​ទាំងអស់ ជា​ពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម ដោយ​នឹង​បើកផ្លូវ​ទៅ​កាន់​ទីផ្សារ​កាន់តែ​ធំ​។

យ៉ាងណាមិញ ធនាគារពិភពលោក​បាន​និយាយ​ថា ដោយ​មើលឃើញ​ប្រទេស​ហ្វី​លី​ពី​ន​មាន​ភាព​យឺតយ៉ាវ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ក​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​បរទេស​ដោយ​ផ្ទាល់​ទៅ​ក្នុង​វិស័យ​លក់រាយ ដូច្នេះ កំណែទម្រង់​កម្មវិធី ដើម្បី​ភាព​ប្រកួតប្រជែង និង​ភាព​ធន់​នៃ​សេដ្ឋកិច្ច នឹង​អាច​ទាក់ទាញ​ការ​វិនិយោគ​សម្រាប់​ប្រតិបត្តិ​ករទាំង​នៅ​ក្នុងស្រុក និង​បរទេស​៕

 អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋកិច្ចថៃរំពឹងនឹងងើបឡើង បានពេញលេញឡើងវិញនៅឆ្នាំ ២០២៣

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក អាកខុម បានឱ្យដឹងថា សេដ្ឋកិច្ចថៃត្រូវបានគេរំពឹងថា នឹងងើបឡើងវិញពេញលេញ ដូចទៅនឹងកម្រិតមុនពេលមានជំងឺរាតត្ប…

ការផ្ញើប្រាក់មកស្រុកកំណើតរបស់ពលរដ្ឋវៀតណាមនៅក្រៅប្រទេស នឹងបំណែកកំណត់ត្រាថ្មីក្នុងទំហំទឹកប្រាក់ជាង១៨ពាន់លានដុល្លារនៅឆ្នាំនេះ

ព័ត៌មាន
ពលរដ្ឋវៀតណាមរស់នៅក្រៅប្រទេស ត្រូវបានគេរំពឹងថា នឹងផ្ញើប្រាក់មកស្រុកកំណើតសរុបប្រមាណជាង ១៨ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២១នេះ ដែលជាកំណត់ត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ