ធនាគារពិភពលោកបដិសេធក្នុងការផ្តល់មូលនិធិជំនួយថ្មីដល់ប្រទេសស្រីលង្កា

ធនាគារពិភពលោកបដិសេធក្នុងការផ្តល់ជំនួយមូលនិធិថ្មីដល់ប្រទេសស្រីលង្កា


ក្ដីសង្ឃឹមជំនួយហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍របស់ស្រីលង្កា ហាក់រសាត់ឆ្ងាយទៅៗហើយនាពេលនេះ។ ជាក់ស្ដែង ធនាគារពិភពលោកទើបតែបាន បញ្ជាក់ច្បាស់ៗប្រាប់ប្រទេសស្រីលង្កាថា ខ្លួននឹងមិនផ្តល់មូលនិធិជំនួយថ្មីបន្ថែមឲ្យប្រទេសនេះទៀតទេ លុះត្រាតែ ប្រទេសដែលក្ស័យធនមួយនេះអនុវត្ត និងកំណត់ «កំណែទម្រង់រចនាសម្ព័ន្ធស៊ីជម្រៅ» ឡើងវិញ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចដែលដួលរលំ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bangkok Post។
ធនាគារពិភពលោកបដិសេធក្នុងការផ្តល់ជំនួយមូលនិធិថ្មីដល់ប្រទេសស្រីលង្កា

ប្រទេសស្រីលង្កាបានទទួលរងនូវវិបត្តិសេដ្ឋកិច្ច​ដែលមិនធ្លាប់មាន​ពីមុននោះឡើយ ហើយជាមួយនឹងប្រជាជនចំនួន ២២ លាននាក់របស់ខ្លួន ពេលនេះ ស្រីលង្កា កំពុងនឹងស៊ូទ្រាំនៃការខ្វះខាតស្បៀងអាហារ និងប្រេងឥន្ធនៈជាច្រើនខែ ព្រមទាំងការដាច់ចរន្តអគ្គិសនី និងអតិផរណាលើកខ្ពស់ផងដែរ។

ប្រទេសដែនកោះមួយនេះបានជំពាក់បំណុលបរទេស​សរុបចំនួន ៥១ ពាន់លានដុល្លារ ហើយការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅខែមិថុនានេះ បានបង្ខំឱ្យប្រធានាធិបតីលោក Gotabaya Rajapaksa ភៀសខ្លួនចេញពីប្រទេសហើយលាលែងពីតំណែងតែម្តង។

ស្របពេលដែល ប្រទេស​កំពុង​ផុងជាប់ក្នុងវិបត្តិ ស្រីលង្កា​ក៏បានព្យាយាមសុំជំនួយពីអន្តរជាតិ ដើម្បីយកមកទល់ពេលដែរ ប៉ុន្ដែ ថ្មីៗនេះ ធនាគារពិភពលោកក៏បានបញ្ជាក់ថា «ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់នៃវិបត្តិមក​លើប្រជាជន​​របស់ប្រទេសស្រីលង្កា ប៉ុន្តែអង្គការអន្តរជាតិមួយនេះសង្កត់ធ្ងន់ថា ខ្លួននឹងមិនផ្តល់មូលនិធិថ្មីទៀតទេ បើរដ្ឋាភិបាលនៃប្រទេសនេះមិនព្រមធ្វើកំណែទម្រង់ដែលចាំបាច់»។

តំណាងអ្នកផ្តល់ប្រាក់កម្ចីរបស់អង្គការធនាគារពិភពលោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍​មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថា «ធនាគារពិភពលោកមិនមានគម្រោងផ្តល់​ហិរញ្ញប្បទានថ្មីដល់ប្រទេសស្រីលង្កាទេ រហូតទាល់តែក្របខ័ណ្ឌនៃគោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសត្រូវបានដាក់ឱ្យដំណើរការដោយមានការកែប្រែ»។

អ្នកតំណាងបានបន្ថែមថា "គោលនយោបាយនោះទាមទារ​ឱ្យមានកំណែទម្រង់​រចនាសម្ព័ន្ធស៊ីជម្រៅដែលផ្តោតលើស្ថិរភាព​សេដ្ឋកិច្ច​រយៈពេលវែង ក៏ដូចជាការដោះស្រាយ​ទៅលើ ឬសគល់ដែលបង្កើតវិបត្តិសេដ្ឋកិច្ចដ៏រាំរ៉ៃនៃប្រទេសផងដែរ»។

គួរជម្រាបថា ធនាគារពិភពលោកបានបង្វែរប្រាក់ចំនួន ១៦០ លានដុល្លាររួចហើយពីប្រាក់កម្ចីដែលមានស្រាប់ ដើម្បីផ្តល់ហិរញ្ញប្បទាន​ដល់ការទិញថ្នាំពេទ្យ ហ្គាស និងស្បៀងអាហារដែលជាសម្ភារៈត្រូវការជាបន្ទាន់ សម្រាប់​ស្រីលង្កា។

ទោះជាយ៉ាងណា បច្ចុប្បន្នប្រទេសនេះ កំពុងពិភាក្សាជំនួយថវិកាបន្ថែមជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិដែរ ប៉ុន្តែមន្ត្រី IMF និយាយថា ដំណើរការនេះអាចនឹងចំណាយពេលច្រើនខែ។

គួររំលឹកត្រួសៗថា ប្រទេសស្រីលង្កាបានជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ហើយបើយោងតាមទិន្នន័យពីសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់កូឡុំបូ (CCPI) ដែលបានចេញផ្សាយចុងក្រោយនេះ បង្ហាញថា អតិផរណាប្រទេសនេះ​បានកើនឡើងជិតដល់ ៦១% នៅក្នុងខែកក្កដា ខណៈដែលប្រាក់រូពីរបស់ស្រីលង្កាបានបាត់បង់តម្លៃ​ជាងពាក់កណ្តាលធៀបនឹងប្រាក់ដុល្លារអាមេរិកនៅឆ្នាំនេះ៕




អត្ថបទបន្ទាប់


យាន្តអាវកាសចិនធ្លាក់ចុះមកផែនដី ប៉ុន្ដែអង្គការណាសាថា ប៉េកាំងលាក់បាំងព័ត៌មាន

ព័ត៌មាន
យាន្តអាវកាសរបស់ចិនបានធ្លាក់ត្រឡប់មកផែនដីវិញកាលពីថ្ងៃសៅរ៍សប្តាហ៍មុន លើមហាសមុទ្រឥណ្ឌា ប៉ុន្តែអង្គការ NASA បាននិយាយថាទីក្រុងប៉េកាំងមិនបាន…

តើកិច្ចប្រជុំពិភាក្សា២បូក២ រវាងជប៉ុន និងអាមេរិកសម្រេចបានកិច្ចព្រមព្រៀងអ្វីខ្លះ?

ព័ត៌មាន
ក្រុមមន្ត្រីគណៈរដ្ឋមន្ត្រីប្រទេសជប៉ុន និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នា ដើម្បីបន្តពាណិជ្ជកម្មសេរី និងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំប្រកបដោយតម្លាភាព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ