លំហូរវិនិយោគ​ក្នុងពិភពលោក

លំហូរទឹកប្រាក់វិនិយោគទូទាំងពិភពលោក សម្រេចបាន ១,៤ទ្រីលានដុល្លារ ក្នុងឆ្នាំ ២០១៩


ក្នុងឆ្នាំ ២០១៩កន្លងទៅ មានបញ្ហារកាំរកូសច្រើន ជាពិសេសជម្លោះពាណិជ្ជកម្មរវាង អាមេរិក និងចិន ដែលបង្កជាចលាចល ដល់បណ្តាប្រទេសសេដ្ឋកិច្ចតូចៗជាច្រើន។ តែយ៉ាងណាមិញ បើចាប់អារម្មណ៍ពី លំហូរទឹកប្រាក់វិនិយោគទៅក្រៅប្រទេស ទូទាំងសកលលោកវិញ គឺសម្រេចបានប្រមាណ ១,៤ទ្រីលានដុល្លារ ក្នុងឆ្នាំ ២០១៩ ដែលក្នុងនោះ លំហូរវិនិយោគចូលទៅកាន់ បណ្តាប្រទេសអភិវឌ្ឍន៍ ថយចុះប្រមាណ ៦% ខណៈដែរ ការវិនិយោគទៅកាន់ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ រក្សាបាននូវស្ថិរភាពល្អ។
លំហូរទឹកប្រាក់វិនិយោគទូទាំងពិភពលោក សម្រេចបាន១,៤ទ្រីលានដុល្លារ ក្នុងឆ្នាំ ២០១៩ (រូបភាព៖theculturetrip.com)
ដោយ

របាយការណ៍​ថ្មី​បំផុត​មួយ​របស់​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តី​ពី ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍន៍ បាន​បញ្ជាក់​ថា បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍ បាន​ស្រូប​ទាញ​នូវ លំហូរ​ទឹកប្រាក់​វិនិយោគ​ទូ​ទាំង​សកលលោក បាន​ជាង ៦៩៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ ២០១៩ ដែល​ស្មើនឹង​ពាក់កណ្តាល​នៃ លំហូរ​សាច់ប្រាក់​វិនិយោគ​ទូ​ទាំង​សកលលោក ហើយ​តួលេខ​នេះ ក៏​មិន​មានការ​ប្រែប្រួល ធៀប​នឹង​ឆ្នាំ ២០១៨​។

ដោយឡែក បណ្តា​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន ទទួល​បានការ​វិនិយោគ​ជាង ៦៤៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ ២០១៩ ដែល​ថយ​ចុះ​ប្រមាណ ៦% ធៀប​នឹង​ឆ្នាំ ២០១៨​។

សហរដ្ឋអាមេរិក នៅ​តែ​ឈរ​លើ​កំពូល​តារាង ដែល​ទទួល​បានការ​វិនិយោគ​ពី​ក្រៅប្រទេស ច្រើន​ជាងគេ​បង្អស់​ប្រមាណ ២៥១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ដែរ ប្រទេស​ចិន ឈរ​នៅ​លេខ​រៀង​ទី ២ ទទួល​បានការ​វិនិយោគ​ជាង ១៤០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

បើ​ទោះបីជា លំហូរ​សាច់ប្រាក់​វិនិយោគ​ចូល​ទៅ​កាន់ បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍ រក្សា​បាន​នូវ​តួលេខ​ខ្ពស់​ក៏​ដោយ សម្រាប់​តំបន់​អាស៊ី គឺ​មានការ​ធ្លាក់​ចុះ​ប្រមាណ ៦% តែ​ក្នុង​នោះ ប្រទេស​សិង្ហ​បុរី ធ្វើ​បាន​ល្អ​ជាងគេ​បំផុត ដោយ​ទាក់ទាញ​ការ​វិនិយោគ​ប្រមាណ ១១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ ២០១៩ កើនឡើង​ប្រមាណ ៤២% ធៀប​នឹង​ឆ្នាំ ២០១៨​។

យ៉ាងណា​ក៏​ដោយ អង្គការសហប្រជាជាតិ ក៏​រំពឹង​ថា លំហូរ​វិនិយោគ​នេះ នឹង​មានការ​កើនឡើង​បន្តិច ក្នុង​ឆ្នាំ ២០២០​នេះ គឺ​មិន​អាច​កើនឡើង​ច្រើន​នោះ​ទេ ដោយសារ​តែ មាន​កត្តា​អវិជ្ជមាន​ជា​ច្រើន បាន​កើតឡើង​ក្នុង​សេដ្ឋកិច្ច​សកល​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្នុងឆ្នាំ ២០២០-២០២១ សេដ្ឋកិច្ចពិភពលោកនឹងមានវិបត្តិធ្លាក់ចុះយ៉ាងណាខ្លះ?

ព័ត៌មាន
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ឬហៅថា IMF បានទម្លាក់ការព្យាករពី កំណើនសេដ្ឋកិច្ចរបស់ពិភពលោក នៅក្នុងរបាយការណ៍ថ្មីមួយរបស់ខ្លួន ថានឹងធ្លា…

វិនិយោគិនជប៉ុន នឹងបន្តពង្រីកការវិនិយោគនៅក្នុងប្រទេសវៀតណាម

ព័ត៌មាន
បើទោះបីជា ការស្វែងរកប្រាក់ចំណេញពីការវិនិយោគនៅក្នុងប្រទេសវៀតណាម មានសភាពតានតឹងយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនវិនិយោគិនជប៉ុនប្រមាណ ៦៤% នៅតែបន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ