កូវីដ១៩-សេដ្ឋកិច្ច​ពិភពលោក

អាមេរិក, ជប៉ុន, សហភាព​អឺរ៉ុប​ កំពុង​គូសវាស​ផែនការ​អូសទាញ​ក្រុមហ៊ុនធំៗ​របស់ខ្លួន​ ឲ្យ​​ចេញ​ពី​ប្រទេសចិន


មហាអំណាច​សេដ្ឋកិច្ច​​ធំបំផុត ៣ ក្នុង​ចំណោម​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង ៤ របស់ពិភព​លោក គឺ សហរដ្ឋ​អាមេរិក ជប៉ុន និង​សហភាព​អឺរ៉ុប កំពុង​គូសវាស​ផែនការ​ដាច់​ដោយឡែកៗ​ពីគ្នា ដើម្បី​អូសទាញ​ក្រុមហ៊ុន​របស់​ខ្លួន ឲ្យ​ចាក​ចេញពី​ប្រទេស​ចិន។
ទង់ជាតិ​មហាអំណាច​ពិភព​លោកសហរដ្ឋ​អាមេរិក-​ចិន។
ដោយ

យោងតាម​កាសែត South China Morning Post ដែល​ចុះផ្សាយ​កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០២០ ក្នុង​​ពេលតែ ២សប្ដាហ៍​ ឥស្សរជន​ដ៏មាន​ឥទ្ធិពល​មក​ពី​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​ចំនួន ៣ ក្នុង​ចំណោម​មហាអំណាច​សេដ្ឋកិច្ច​ធំបំផុត​ទាំង​ ៤ របស់​ពិភព​លោក បាន​ប្រកាស​ជាសាធារណៈ ឬ​បាន​ពិភាក្សា​អំពី​ផែនការ​ ដើម្បី​អូសទាញ​ប្រទេស​របស់ខ្លួន ឲ្យ​ចាកចេញ​ពី​ប្រទេស​ចិន បន្ទាប់ពី​ជួប​ប្រទះ​ភាពរាំង​ស្ទះ​ការ​ផ្គត់ផ្គង់ បណ្ដាល​មក​ពី​ការបិទ​ដំណើរការ​​សេដ្ឋកិច្ច​ចិន ដោយសារ​វីរុស​កូវីដ១៩។ 

នៅ​ដើម​សប្ដាហ៍នេះ ស្នងការ​ពាណិជ្ជកម្ម​សហភាពអឺរ៉ុប លោក Phil Hogan បាន​និយាយថា សហភាព​អឺរ៉ុប​នឹង​រិះរកមធ្យោបាយ"កាត់បន្ថយ​ការពឹងផ្អែក​ពាណិជ្ជកម្ម"​លើ​ប្រទេស​ចិន បន្ទាប់ពី​ការផ្ទុះ​ឡើងនូវ​ជំងឺរាតត្បាត​កូវីដ១៩។ 

សប្ដាហ៍មុន ប្រទេស​ជប៉ុន​បាន​ប្រកាស​ដាក់ចេញ​នូវ​មូលនិធិ​ ២,២​ពាន់​លានដុល្លារ​អាមេរិក ដើម្បី​ទាក់ទាញ​រោងចក្រ​ផលិតធំៗ​របស់​ជប៉ុន​នៅ​ក្នុង​ប្រទេសចិន​ ឲ្យ​វិលត្រឡប់ទៅ​ជប៉ុន​វិញ ឬ​ទៅ​តំបន់​អាស៊ី​អាគ្នេយ៍។

ការប្រកាស​របស់​ជប៉ុន​នេះ ធ្វើ​ឡើង​បន្ទាប់ពី​នាយក​ក្រុមប្រឹក្សាសេដ្ឋកិច្ច​ជាតិ​របស់​សហរដ្ឋ​អាមេរិក លោក Larry Kudlow បាន​លើកឡើង​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ិនតោន​គួរតែ​ចេញ​សោហ៊ុយ​រើ​ចេញ​ឲ្យ​ដល់​ក្រុមហ៊ុន​អាមេរិកាំង ដើម្បី​នាំយក​រោងចក្រ​ផលិត​ចេញ​ពី​ប្រទេស​ចិន និងវិល​ត្រឡប់ទៅ​អាមេរិក​វិញ។ 

ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី មកទល់នឹង​ពេលនេះ សហរដ្ឋ​អាមេរិក​ពុំទាន់​មាន​កម្មវិធី​មាតុភូមិនិវត្តន៍ក្រុមហ៊ុន​ផ្លូវការ នៅ​ឡើយ​ទេ។

ក្រុមហ៊ុន​មកពី​អាមេរិក ជប៉ុន និង​អឺរ៉ុប បាន​និង​កំពុង​រើ​ប្រតិបត្តិការ​ផលិត​របស់ខ្លួន​ ចេញពីប្រទេស​ចិន មួយរយៈ​មក​ហើយ ដោយសារតែ​ការកើនឡើង​នូវ​ចំណាយថ្លៃដើម និង​ផល​ប៉ះពាល់​ពី​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក-ចិន ប៉ុន្តែ បច្ចុប្បន្ន សម្ពាធ​កាន់​តែ​ខ្លាំងក្លា​ថែមទៀត ដែលនឹង​ពន្លឿន​និន្នាការនេះ ដោយសារតែ​ការផ្ទុះឡើង​នូវ​ជំងឺរាតត្បាត​កូវីដ១៩ បាន​បង្ហាញ​ឲ្យ​ឃើញថា ពិភព​លោកទាំងមូលនេះ​ពឹងផ្អែក​ខ្លាំងជ្រុល​លើ​ទំនិញ​ផលិតនៅក្នុង​ប្រទេសចិន ជាពិសេស ផលិតផល​វេជ្ជសាស្ត្រ​ចាំបាច់ៗ។

អត្ថបទកាសែត​ដដែល បាន​សរសេរ​ផង​ដែរថា សម្រាប់រដ្ឋាភិបាលនានា​ដែល​គិតច្បាស់ថា​ពិតជាចង់រើ​ក្រុមហ៊ុន​ចេញពី​ប្រទេសចិន គេ​អាច​មើល​គំរូ​​របស់​​តៃវ៉ាន់។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ តៃវ៉ាន់​បាន​ធ្វើកិច្ចការនេះ​ដោយ​ជោគជ័យ។

គិតត្រឹមថ្ងៃទី៦ ខែមេសា ឆ្នាំ​២០២០ តៃវ៉ាន់​បាន​អនុម័ត​យល់​ព្រម​ដល់​ក្រុមហ៊ុនតៃវ៉ាន់ចំនួន ១៨០ ដោយ​វិនិយោគ​ទឹកប្រាក់ ២៥​ពាន់លានដុល្លារ​អាមេរិក ទៅលើ​ការ​នាំ​យក​រោងចក្រ​ផលិត​ពី​ប្រទេស​ចិន ត្រឡប់មក​កោះតៃវ៉ាន់​វិញ ដោយ​ចាប់ផ្ដើម​តាំងពីដើម​ឆ្នាំ​ទៅមិញ​។ 

ក្រុមហ៊ុនតៃវ៉ាន់ទាំងនេះ រងផលប៉ះពាល់ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក-ចិន និង​បាន​វិនិយោគ​នៅក្នុង​ប្រទេស​ចិន​លើស​ពី ២ឆ្នាំ នៅមុនពេលរើចេញ។ រដ្ឋាភិបាល​តៃវ៉ាន់​បាន​ជួយ​ដល់​ក្រុមហ៊ុនទាំងនេះ នៅក្នុង​ការ​ទិញដី ជួយ​លើ​ទឹក ភ្លើង កម្លាំងពលកម្ម ហិរញ្ញប្បទាន និង​ការលើកលែងពន្ធ ជាដើម ។ល៕




អត្ថបទបន្ទាប់


អាមេរិក៖ ការ​ពន្យារ​ពេល​កសាង​ទំនប់​វារី​អគ្គិសនី​របស់​កម្ពុជា​គឺ​ជា​សញ្ញា​គួរ​ជា​ទីលើក​ទឹកចិត្ត

ព័ត៌មាន
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក Patrick Murphy បាន​និយាយ​នៅ​សប្ដាហ៍​នេះ​ថា ការពន្យារ​ពេល​១០​ឆ្នាំ​របស់​រដ្ឋាភិបាល​ ក្នុង​ការ​កសាង​ទ…

អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩នៅត្រឹម០៥នាក់ទៀតទេ និងគ្មានករណីឆ្លងថ្មីទេថ្ងៃនេះ

ព័ត៌មាន
គិតត្រឹមថ្ងៃទី២៥ ខែមេសានេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលចំនួនត្រឹមតែ ០៥នាក់ទៀតប៉ុណ្ណោះ ដោយមានអ្នកជំងឺជាសះស្បើយថ្មី០៧ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ