សណ្ឋាគារ​ប្រណីត

សណ្ឋាគារ​លំដាប់​អន្តរជាតិ Courtyard Marriott នឹង​​បើក​ដំណើរការ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​នេះ


សណ្ឋាគារ​លំដាប់​ថ្នាក់​អន្ដរជាតិ​មួយ​ដែល​មាន​ឈ្មោះ​ថា Courtyard Marriott នឹង​ផុស​ឡើង​នៅ​ចំ​កណ្តាល​រាជ​ធានី​ភ្នំពេញ បន្ទាប់​ពី​បញ្ចប់​ការ​សាងសង់​នៅពាក់​កណ្តាល​ឆ្នាំ​២០១៨។ នេះ​បើ​តាម លោក សុ វណ្ណារ៉ា អ្នក​គ្រប់គ្រង​សណ្ឋាគារ​នេះ ដែល​បាន​ប្រាប់ ខេមបូណូមីស នៅថ្ងៃ​ទី​៧ ខែ​កុម្ភៈ។
សណ្ឋាគារ​ប្រណីត​លំដាប់​អន្តរជាតិ Courtyard Marriott គ្រោង​នឹង​បើក​ដំណើរការ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៨។ រូបភាព៖ ហេង ភារម្យ
ដោយ

លោក សុ វណ្ណារ៉ា បាន​​លម្អិត​​ថា សណ្ឋាគារ​​នេះ​បាន​សាងសង់​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ ហើយ​នឹង​ត្រូវ​បើក​សម្ពោធ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៨។ សណ្ឋាគារ​ដែល​មាន​កម្ពស់​១៨​ជាន់ មាន​ចំនួន ១៨៩​បន្ទប់ និង​វិនិយោគ​ក្នុង​ទឹក​ប្រាក់​ជាង ២០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​មួយ​នេះ គឺ​ជា​ម៉ាក​យីហោ​សណ្ឋាគារ​ប្រណីត​​របស់​ក្រុមហ៊ុន​​យក្ស Marriott International Inc ដែល​​មាន​​បទ​ពិសោធន៍​វិនិយោគ​វិស័យ​សណ្ឋាគារ​នៅ​ស្ទើរ​ទូទាំង​ពិភពលោក។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«សណ្ឋាគារ​នេះ នឹង​ដំណើរ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៨។ សណ្ឋាគារ​របស់​យើង មាន​នៅ​​អាស៊ី ដូចជា ថៃ វៀតណាម សិង្ហបុរី និយាយ​រួម​ស្ទើរ​គ្រប់​ប្រទេស​នៅ​អាស៊ី និង នៅ​អឺរ៉ុប​មាន​ជាង ៤០​ប្រទេស»។

សណ្ឋាគារ​ប្រណីត​លំដាប់​អន្តរជាតិ Courtyard Marriott គ្រោង​នឹង​បើក​ដំណើរការ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៨។ (ហេង ភារម្យ)

បច្ចុប្បន្ន សណ្ឋាគារ​លំដាប់​ថ្នាក់​អន្ដរជាតិ​មួយ​នេះ មាន​នៅ​កម្ពុជា​ចំនួន​ពីរ​សាខា គឺ​នៅ​ខេត្ត​សៀមរាប និង​រាជ​ធានី​ភ្នំពេញ ដែល​ស្ថិត​នៅ​ផ្លូវ​កែង​រវាង​វិថី​ត្រសក់​ផ្អែម និង​រុក្ខវិថី​សម្ដេច​ប៉ាន។ អ្នក​កាសែត ខេមបូណូមីស បាន​ចុះ​ដល់​ការដ្ឋាន​ផ្ទាល់ ដោយ​បាន​សង្កេត​ឃើញ​ថា សណ្ឋាគារ​នេះ​បាន​និង​កំពុង​សាងសង់​យ៉ាង​មមាញឹក ហើយ​អគារ​ខ្ពស់​នេះ បាន​សង់​រួច​ប្រហែល ៩០​ភាគរយ​ហើយ។ 

សូម​បញ្ជាក់​ថា បច្ចុប្បន្ន សណ្ឋាគារ​នៅ​កម្ពុជា​មាន​ចំនួន ៦៣០ ខណៈ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ មាន​ចំនួន​២៥ ដោយ​ក្នុង​នោះ ខេត្ត​សៀមរាប មាន​ចំនួន​២០ ភ្នំពេញ មាន​ចំនួន​៤ និង​ខេត្ត​ព្រះសីហនុ មាន​១​សណ្ឋាគារ។ នេះ​បើ​តាម​តួលេខ​របស់​លោក គឹម សេរីរដ្ឋ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សេវាកម្ម​ស្នាក់នៅ ទេសចរណ៍ និង​ម្ហូប​អាហារ​របស់​ក្រសួង​ទេសចរណ៍ ដែល​ផ្តល់​ជូន ខេមបូណូមីស នា​ពេល​កន្លង​មក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រេង​សាំង​នៅ​កម្ពុជា​ឡើងថ្លៃ​ឡើង​វិញ​ដោយ​ស្ងាត់ៗ

ព័ត៌មាន
ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ តម្លៃ​ប្រេង​សាំង​បាន​ហក់​ឡើង​ជា​បន្ត​បន្ទាប់ រហូត​ដល់​ក្រសួង​ពាណិជ្ជកម្ម​ដែល​ធ្លាប់​តែ​បញ្ចេញ​តម្លៃ​សាំង​ប្រភេទ…

ក្រុមហ៊ុន​ថៃ​មួយ​បោះទុន​១០០​លាន​ដុល្លារ ចម្រាញ់​ប្រេង​ពី​ដើម​ច័ន្ទ​ក្រឹស្នា​១​លាន​ដើម​នៅ​កម្ពុជា

ព័ត៌មាន
អាចថាជាដំណឹងល្អមួយសម្រាប់អ្នកដាំដើមច័ន្ទក្រឹស្នានៅកម្ពុជា ខណៈដែលមានក្រុមហ៊ុនថៃមួយប្រកាសវិនិយោគ១០០លាន លើការប្រើប្រាសបច្ចេកវិទ្យាថែទាំដើមច័…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ