ឧស្សាហកម្មទេសចរណ៍ពិភពលោក

ឧស្សាហកម្មទេសចរណ៍ពិភពលោក ខាតបង់ចំណូលជាង ១,៣ ទ្រីលានដុល្លារ នៅឆ្នាំ២០២០


វិស័យទេសចរណ៍ពិភពលោកនៅឆ្នាំ ២០២០ ត្រូវបានប៉ាន់ប្រមាណថា ខាតបង់ចំណូល ១,៣ ទ្រីលានដុល្លារអាមេរិក ដោយសារតែវិបត្តិកូវីដ-១៩ ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរជាអន្តរជាតិ ហើយការធ្លាក់ចុះនេះ គឺមានខ្លាំងជាងដល់ទៅ ១១ដង ធៀបនឹងអំឡុងពេលវិបត្តិសេដ្ឋកិច្ចសកលកាលពីឆ្នាំ២០០៩ទៅទៀត។ នេះបើយោងតាមរបាយការណ៍ពីអង្គការទេសចរណ៍ពិភពលោក។
អ្នកលក់វត្ថុអនុស្សាវរីយ៍ជួបបញ្ហា ក្រោយកូវីដ១៩បង្អាក់វិស័យទេសចរណ័យ៉ាងធ្ងន់ធ្ងរ
ដោយ

បើតាម​របាយការណ៍​ដដែលនេះ បាន​ឲ្យដឹងទៀតថា វិស័យទេសចរណ៍​សកលលោក​មានការ​ធ្លាក់ចុះ​ការធ្វើដំណើរ​ដល់ទៅ ៧៤% នៅឆ្នាំ២០២០។ ជាមួយគ្នានេះ វិបត្តិមេរោគឆ្លង​ជាសកលកូវីដ-១៩ បានធ្វើឲ្យ​ការងារ​ផ្ទាល់​នៅក្នុងវិស័យ​ទេសចរណ៍​ចន្លោះពី ១០០ ទៅ១២០លាន​ការងារ​ស្ថិត​នៅក្នុងហានិភ័យ​ ហើយភាគច្រើន​នៃពួកគេ​គឺស្ថិតក្នុង​វិស័យ​សហគ្រាសខ្នាតតូច និងមធ្យម។​

របាយការណ៍​អង្គការ​ទេសចរណ៍ពិភពលោក​បានគូសបញ្ជាក់​ពីចក្ខុវិស័យ​ឧស្សាហកម្ម​ទេសចរណ៍​ថា នឹងត្រូវ​ទាមទារពេលវេលាយូរទៀត ដើម្បី​អាច​​ងើបឡើងមកដូចពេល​ធម្មតាវិញ។ 

ក្រុមអ្នកជំនាញ​ទេសចរណ៍ ហាក់មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ការផ្ដល់​នូវ​ទស្សនវិស័យ​របស់ពួកគេ​ជុំវិញ​ការងើបឡើងវិញ​នៃវិស័យ​ទេសចរណ៍​ពិភពលោក ដោយ​ភាគច្រើន​ពួកគេ​មិន​រំពឹងថា វិស័យទេសចរណ៍​អាចនឹង​វិលមកធម្មតាវិញ​នៅមុនឆ្នាំ២០២៣​នោះទេ។

តាមរបាយការណ៍​របស់​អង្គការ​ទេសចរណ៍​ពិភពលោក វិស័យទេសចរណ៍​នៅក្នុង​តំបន់អាស៊ី និងប៉ាស៊ីហ្វិក​មានការ​ធ្លាក់ចុះខ្លាំងជាងគេ​ នៅឆ្នាំ២០២០ ដោយមានអត្រា​ធ្លាក់ចុះ ៨៤% , ​នៅមជ្ឈិមបូព៌ា​ និងអាហ្វ្រិក​ធ្លាក់ចុះ ៧៥% ដូចគ្នា ​ខណៈដែល​នៅអឺរ៉ុប​ធ្លាក់ចុះ ៧០% និងអាមេរិកធ្លាក់ចុះ ៦៩%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Thai Airways បញ្ឈប់នាយកប្រតិបត្តិ ២៤០នាក់ក្រោមផែនការស្តារអាជីវកម្មឡើងវិញ

ព័ត៌មាន
ក្រុមហ៊ុន Thai Airways បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួនបានបញ្ឈប់បុគ្គលិក ដែលមានតំណែងជានាយកប្រតិបត្តិចំនួន ២៤០នាក់ហើយ ក្រោមផែនការស្តារ…

រដ្ឋការលោកចូបៃឌិនបន្តប្រើរនាំងពន្ធគយជាមួយចិនដូចជំនាន់លោកត្រាំដដែល

ព័ត៌មាន
សហរដ្ឋអាមេរិកនឹងរក្សាពន្ធគយលើទំនិញ ដែលនាំចូលពីប្រទេសចិនឲ្យនៅដដែល ដូចកាលពីអតីតរដ្ឋបាលលោក Trump ធ្លាប់បានធ្វើកន្លងមក។ នេះបើតាមការអះអាង …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ