លំនៅឋានតម្លៃសមរម្យ

ក្រុមហ៊ុន Worldbridge Homes នឹងអភិវឌ្ឍលំនៅដ្ឋានប្រភេទផ្ទះអាជីវកម្មបន្ថែម ក្នុងគម្រោងទីក្រុងរណបសិរីមង្គល


គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ របស់ក្រុមហ៊ុន WorldBridge Homes ដែលត្រូវបានគេមើលឃើញថា គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យធំជាងគេនិងដំបូងគេមួយនៅកម្ពុជា មានគម្រោងនឹងសាងសង់ហ្សបហោសន៍(ផ្ទះអាជីវកម្ម)នៅក្នុងទីក្រុងរណបសិរីមង្គលនាពេលឆាប់ៗនេះ បន្ទាប់ពីបានប្រគល់លំឋានជិត៧០០ខ្នង ក្នុងជំហានទី១ ដំណាក់កាលទី១ ដល់អតិថិជន កាលពីមេសា កន្លងទៅ។
ក្រុមហ៊ុន Worldbridge Homes នឹងអភិវឌ្ឍលំនៅដ្ឋានប្រភេទផ្ទះអាជីវកម្មបន្ថែម ក្នុងគម្រោងទីក្រុងរណបសិរីមង្គល

នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន WorldBridge Homes លោក យក់ សុធី​រិ​ទ្ធ បាន​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា នៅ​មិនយូរ​ទៀត ក្នុង​ទីក្រុង​រណប​សិរី​មង្គល​នឹង​មាន​ហ្ស​ប​ហោ​សន៍​(​ផ្ទះ​អាជីវកម្ម​)​ប្រមាណ​ជិត​១០០​ខ្នង ដើម្បី​ធ្វើ​ឲ្យ​ទីក្រុង​រណប​មួយ​នេះ​កាន់តែ​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការ​បំពេញតម្រូវការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នេះ​។

លោក យក់ សុធី​រិ​ទ្ធ បាន​ប្រាប់​ថា « កន្លែង​របស់​យើង​នេះ ជា​ក្រុង​រណប​សិរី​មង្គល អ​ញ្ចឹ​ង​ជា​តំបន់​មួយ​ដែល​យើង​ផ្តល់​ភាព​ងាយស្រួល​ដល់​ការ​រស់នៅ​របស់​ពួក​គាត់ អ​ញ្ចឹ​ង​យើង​អត់​អាច​មាន​តែ​ផ្ទះ ដែល​គាត់​រស់​នៅទេ គឺ​ត្រូវ​មានផ្ទះ​ដែល​គាត់​អាច​ប្រកប​របរ​អាជីវកម្ម​បាន ហើយនឹង​ផ្សារ​សហគមន៍ ក៏​ដូច​ជា​សា​លាម​តេ​យ្យ អាហ្នឹង​គឺ​នៅ​ក្នុង​គម្រោង​យើង​ទាំងអស់​»​។

លោក យក់ សុធី​រិ​ទ្ធ បាន​បន្ត​ថា «​គម្រោង​របស់​យើង យើង​មាន​ចំនួន​៨៨​ផ្ទះ​អាជីវកម្ម គឺ​ធ្វើ​នៅ​ជិត​ផ្សារ​សហគមន៍​តែ​ម្តង ដោយ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ក្នុងឆ្នាំនេះ​»​។ បែប​នេះ​ក្តី លោក​បាន​បន្ថែម​ថា គម្រោង​ហ្ស​ប​ហោ​សន៍​(​ផ្ទះ​អាជីវកម្ម​) បាន​ចាបផ្តើម​ទទួល​បានការ​កក់​បិទ​ទីតាំង​ជា​បណ្តើរ​ៗ​ហើយ ចាប់តាំងពី​ដើមខែ​មិថុនា​មក ។

បើ​តាម​លោកនាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន WorldBridge Group  នៅ​ពេល​ដែល​ជំងឺ​កូ​វី​ដ​-១៩ បាន​ធូរស្រាល​បន្តិច ក្រុមហ៊ុន​នឹង​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​តំបន់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម ដែល​នៅ​ជាប់​នឹង​ក្រុង​រណប​សិរី​មង្គល​តែ​ម្តង ដើម្បី​អាច​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នេះ​។

គូសបញ្ជាក់​ថា គម្រោង​ទីក្រុង​រណប​សិរី​មង្គល ជា​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ​ធំ​ជាងគេ​និង​ទី​មួយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ទទួល​ការ​គាំទ្រ​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។

គម្រោង​នេះ មាន​លំនៅ​ឋាន​សរុប​ចំនួន  ២.៤៥៧​ផ្ទះ សាងសង់​នៅ​លើ​ផ្ទៃដី ២៣​ហិតា ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ ២១ ក្នុង​សង្កាត់​កោះគរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ នៅ​ក្នុង​គម្រោង​នេះ មាន​ផ្សារ​ឯកជន សាលារៀន​ឯកជន ផ្ទះល្វែង​អាជីវកម្ម សួនច្បារ​ធំ​ៗ ចំណត​ឡាន​សាធារណ​: ដែល​ជា​សហគមន៍​ធំ​មួយ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង​១០.០០០​នាក់​។ 

លំនៅ​ឋាន​តម្លៃ​សមរម្យ​ក្នុងទីក្រុង​រណប​សិរី​មង្គល

បើ​តាម​បុគ្គលិក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន Worldbridge Homes លំនៅ​ឋាន​ទីក្រុង​រណប​សិរី​មង្គល នៅ​តែ​បន្ត​ការ​លក់​ដោយ​ផ្តល់​ជូន​នូវ​លក្ខខណ្ឌ​បង់​រំលស់​សុទ្ធ គ្មាន​ប្រាក់​កក់​មុន គ្មាន​ការ​ប្រាក់​២៤​ខែ ព្រមទាំង​មាន​ដៃគូ​ធនាគារ​ផ្តល់​កម្ចី​រហូត​ដល់​៩០%​និង​រយ​:​ពេល​២០​ឆ្នាំ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពលរដ្ឋរស់នៅក្នុងទីក្រុងរណបសិរីមង្គល ទទួលបានសម្ភារការពារខ្លួនពីជំងឺកូវី-១៩

ព័ត៌មាន
នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុន Worldbridge Homes របស់លោកឧកញ៉ា សៀ ឬទ្ធី បានចែកសម្ភារការពារខ្លួនពីជំងឺកូវីដ-១៩ដល់ពលរដ្ឋទាំងអ…

ថៃព្យាករថា នៅឆ្នាំ២០២៣ ទើបភ្ញៀវទេសចរអន្តរជាតិមានសន្ទុះងើបឡើង និងមានប្រាក់ចំណូលខ្ពស់ឡើងវិញ

ព័ត៌មាន
ព្យុះភ្លៀងនៃវិបត្តិកូវីដ-១៩ ទំនងជាមិនអាចធ្វើឲ្យវិស័យទេសចរណ៍របស់ថៃ អាចស្ទុះងើបឡើងវិញបានលឿនទេ ខណៈដែលវិស័យនេះ ត្រូវបានរងគ្រោះយ៉ាងដំណំ ព្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ