វិស័យការងារ

អ្នកឧកញ៉ា សៀ ឫទ្ធី និង ឯកឧត្តម ហ៊ុន ម៉ានី បានចុះហត្ថលេខាផ្តល់ឱកាសការងារ និងបណ្តុះបណ្តាលយុវជន


នៅទីបំផុត អ្នកឧកញ៉ា សៀ ឫទ្ធី និងឯកឧត្តម ហ៊ុន ម៉ានី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសហភាពសហព័ន្ធយុវជនកម្ពុជា និង ក្រុមហ៊ុនវើលប្រ៊ីដគ្រុប (World Bridge Group) ក្នុងគោលបំណងដើម្បីអនុញ្ញាតឱ្យស្ថាប័នទាំងពីរ សហការគ្នាក្នុងការផ្តល់ឱកាសការងារ និង ការបណ្តុះបណ្តាលជំនាញនានាដល់យុវជន ដើម្បីឈានឆ្ពោះទៅកាន់អាជីពការងារជាក់លាក់មួយ។
អ្នកឧកញ៉ា សៀ ឫទ្ធី និង ឯកឧត្តម ហ៊ុន ម៉ានី បានចុះហត្ថលេខាផ្តល់ឱកាសការងារ និងបណ្តុះបណ្តាលយុវជន
ដោយ

ការចុះអនុស្សរណៈ នេះនឹងដើរតួនាទី​ដ៏សំខាន់​ក្នុងការចូល​រួមចំណែក​របស់​យុវជន​ជំរុញការអភិវឌ្ឍ​សង្គមជាតិ និង ផ្ដល់​ការចែករំលែក​បទពិសោធន៍ ចំណេះដឹងល្អៗ ដើម្បីជា​ការបំផុស​គំនិត​ដល់យុវជន​ក្នុងការ​អភិវឌ្ឍខ្លួន និងជាជំនួយ​ស្មារតី​សម្រាប់​ការត្រៀមខ្លួន​ក្នុងការអនុវត្ត​ការងារ​ជាក់ស្ដែង។

ក្រុមហ៊ុនវើលប្រ៊ីដគ្រុប គឺជាក្រុមហ៊ុន​ក្នុងស្រុក​ដ៏ធំល្បីល្បាញ​មួយ​នៅកម្ពុជា បាននិងកំពុង​ធ្វើការវិនិយោគ​ពហុវិស័យ​សក្តានុពល រូមមាន វិស័យ ដឹកជញ្ជូន និង ឡូជីកស្ទីក វិស័យសំណង់​ និង អចលនទ្រព្យ ធនាគារ និង ហិរញ្ញវត្ថុ ម្ហូបអាហារ និង ភេសជ្ជៈ សេវាបញ្ចាំ សេវា Outsourcing និង e-commerce។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានមាន​ប្រសាសន៍ថា នេះគឺជាផ្នែកមួយ​នៃបេសកកម្ម​របស់ ស.ស.យ.ក.ដើម្បីចូលរួម​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅកម្ពុជា ពិសេស​យុវជន ហើយ​ការកសាង​ធនធាន​យុវជននេះ ចាំបាច់​ណាស់​ត្រូវតែទាមទារ​ឲ្យមានការអនុវត្ត​ផ្ទាល់ ដែលតម្រូវឲ្យ​មានការផ្សា​ភ្ជាប់គ្នា​គ្រប់ទិដ្ឋភាព​ការងារ រួមទាំង​វិស័យឯកជន​ផងដែរ។ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់​ទៀតថា អនុស្សរណៈនេះ នឹងក្លាយទៅ​ជាច្រក​មួយសម្រាប់​យុវជន​ដែលត្រូវការ​ការងារ ក៏ដូចជា​យុវជន ដែលត្រូវការ​ការសិក្សា​រៀនសូត្រ​បន្ថែមសម្រាប់​តម្រូវការ​ជាក់ស្តែង នៃសង្គម​បច្ចុប្បន្ន និងទៅថ្ងៃ​អនាគត ទាំងកិច្ចការ​សង្គម មនុស្សធម៌ផង និងកិច្ចការ​អាជីវកម្ម​សម្រាប់​អាជីព​ការងារ​ទៅថ្ងៃ​អនាគតផង។

អ្នកឧកញ៉ា សៀ ឫទ្ធី និង ឯកឧត្តម ហ៊ុន ម៉ានី បានចុះហត្ថលេខាផ្តល់ឱកាសការងារ និងបណ្តុះបណ្តាលយុវជន

ចំណែកឯ​អ្នកវិនិយោគ​ដ៏ល្បីល្បាញ​នៅកម្ពុជា អ្នកឧកញ៉ា សៀ ឫទ្ធីប្រធាន​ក្រុមប្រឹក្សា​ភិបាលក្រុមហ៊ុន​វើលប្រ៊ីដគ្រុប បានបញ្ជាក់​អះអាង​យ៉ាងដូច្នេះ​ថា៖ "យើងបានមើល​ឃើញ​សក្តានុពល​របស់​ស.ស.យ.ក. ហើយសួរ​ជាសំណួរ​ថា អ្វីទៅជា Synergy ដែលឈាន​ទៅ រកផ្លូវ​ដែលអាចធ្វើការ​ជាមួយគ្នា​បាន​ជាមួយ ស.ស.យ.ក.។ ស.ស.យ.ក. មាន​សក្តានុពល តែ​យុវជន​មិនងាយចេះតែ​មាន​ឱកាស​ហើយ​ពិបាកស្វែង​រកឱកាស ដូច្នេះយើង​មកទីនេះ​ដើម្បី​បង្កើត​ឱកាសសម្រាប់​យុវជន។ គោលដៅ​ចម្បង​របស់​យើងគឺ ដើម្បីពង្រឹង និងពង្រីក​សមត្ថភាព និងបង្កើតមុខរបរ​សម្រាប់យុវជន"។ 

អ្នកឧកញ៉ា សៀ ឫទ្ធី និង ឯកឧត្តម ហ៊ុន ម៉ានី បានចុះហត្ថលេខាផ្តល់ឱកាសការងារ និងបណ្តុះបណ្តាលយុវជន

ការចុះ​អនុស្សរណៈនេះ ភាគីទាំង​សង្ខាង​សុទ្ធតែ បានជឿជាក់ថា នេះមិនមែន​ត្រឹមតែ​បានផ្ដល់ឱកាស​ដល់​យុវជន​កម្ពុជា ក្នុងការ​ស្វែង​រក​បទពិសោធន៍​ការងារ ផ្សេងៗ​នោះទេ ប៉ុន្តែ​ក៏នឹងជំរុញ​ដល់​ទំនាក់ទំនង រវាង​ស្ថាប័នទាំងពីរ​ឱ្យកាន់តែ​មានភាព​ស្អិតល្មួត និងរឹងមាំ​ផងដែរ ។

សូមជម្រាបថា កន្លងមក​ក្រុមហ៊ុន​វើលប្រ៊ីដគ្រុប ធ្លាប់បាន​បើក​ឱកាស​ដល់​យុវជន យុវនារី ឱ្យចូលរួមក្នុង​កម្មវិធី​ហ្វឹកហាត់ ការងារ ពិសេស មួយ(Management Trainee Program) ដែលមាន រយៈពេល២ឆ្នាំ​សម្រាប់​សិក្ខាកាម អភិវឌ្ឍ​ចំណេះដឹង​ជំនាញ​របស់​ខ្លួន​តាមរយៈ​ការហ្វឹកហាត់ ការងារពេញ ម៉ោង​រយៈពេល២ឆ្នាំ​ដើម្បី​ក្លាយ​ជា​អនាគត អ្នកដឹកនាំ៕

អ្នកឧកញ៉ា សៀ ឫទ្ធី និង ឯកឧត្តម ហ៊ុន ម៉ានី បានចុះហត្ថលេខាផ្តល់ឱកាសការងារ និងបណ្តុះបណ្តាលយុវជន
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បេក្ខនារីវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart៖ កុមារគ្រប់រូបមានសិទ្ធិស្មើគ្នាក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព

ព័ត៌មាន
ការជួយសិស្សក្រីក្រឱ្យទទួលបានការអប់រំដោយឥតគិតថ្លៃ គឺជាអំពើល្អមួយដែលជួយឱ្យអ្នកគ្រូ ឯក ចិន្តាមុនី ដែលជាស្ថាបនិកសាលាឯកជនមួយនៅរាជធានីភ្នំពេញ …

ក្រុមហ៊ុន​អាកាសចរណ៍​ AirAsia គ្រោង​ផ្ដល់​សេវា​​"យន្តហោះតាក់ស៊ី" និង​​ដឹក​ជញ្ជូន​ទំនិញ​តាមដ្រូន

ព័ត៌មាន
ជាកិច្ចប្រឹងប្រែង​ដើម្បី​ធ្វើ​ពិពិធកម្ម​មុខជំនួញរបស់ខ្លួន ក្រុមហ៊ុន​អាកាសចរណ៍ AirAsia ដែលល្បីល្បាញ​ខាង​លក់​សំបុត្រ​យន្តហោះ​ថោកជាងគេ មាន​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ