ទស្សនកិច្ច​របស់សម្ដេចហ៊ុន សែន នៅប៉េកាំង ចំពេល​ការផ្ទុះឡើងនៃវីរុស​កូរ៉ូណា

លោក ស៊ី ជីនពីង អះអាងប្រាប់សម្តេច ហ៊ុន សែន ថា «និស្សិតខ្មែរនៅវូហាន នឹងត្រូវបានមើលថែយ៉ាងល្អ»


ប្រធានាធិបតីចិន នៅក្នុងជំនួបជាមួយនឹងសម្ដេច ហ៊ុន សែន នៅទីក្រុងប៉េងកាំង នាថ្ងៃទី ០៥ កុម្ភៈ ឆ្នាំ២០២០នេះ បានអះអាងថា រដ្ឋាភិបាលចិន នឹងមើលថែនិស្សិតខ្មែរនៅវូហានឲ្យបានល្អបំផុត ហើយលោកបានប្រាប់ទៀតថា ចិន គឺមានជំនឿចិត្តនឹងអាចទប់ទល់វីរុសកូរ៉ូណានេះ បានដោយជោគជ័យ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
សម្ដេច ហ៊ុន សែន (ឆ្វេង) និងកូនប្រុស គឺឯកឧត្តម ហ៊ុន ម៉ាណែត (កណ្ដាល) ក្នុងជំនួប​ជាមួយ​នឹងលោក​ ស៊ី ជីនពីង (ស្ដាំ) នៅទីក្រុងប៉េកាំងប្រទេសចិន (រូបភាព៖ ហ្វេសប៊ុក​ឯកឧត្តម ហ៊ុន ម៉ាណែត)

នេះគឺជាលើកទីមួយហើយ ដែលប្រធានាធិបតីចិន លោកស៊ី ជីនពីង បាន​បង្ហាញមុខជាសាធារណៈ​ តាំងពីថ្ងៃទី ២៨ មករាមក បន្ទាប់ពីមាន​ការផ្ទុះឡើង​នៃវីរុសកូរ៉ូណា។ លោក ស៊ី ជីនពីង បាន​បញ្ជាក់ប្រាប់នាយករដ្ឋមន្ត្រីកម្ពុជាថា វិធានការ​ដើម្បីគ្រប់គ្រង​ការផ្ទុះរាលដាល​នៃវីរុសកូរ៉ូណា​គឺកំពុងដំណើរការ។

ជាមួយគ្នានេះដែរ វត្តមានរបស់​សម្តេច ហ៊ុន សែន​ នៅលើទឹកដី​ចិន នៅគ្រាវីរុសកូរ៉ូណាកំពុងរាលដាលនេះ ត្រូវបានគេមើលឃើញថា សម្តេច ហ៊ុន សែន គឺជា​មេដឹកនាំ​បរទេស ដំបូងគេ​ ដែលបាន​ទៅជាន់ទឹកដី​ចិន តាំងពីមាន​ការប្រកាសវិធានការ​អាសន្ន​ទប់ទល់នឹង​ការផ្ទុះឡើង​នៃវីរុស​កូរ៉ូណា​នៅក្នុងប្រទេសចិន ដែលបាន​ចាប់ផ្ដើមផ្ទុះឡើង​ដំបូង​នៅក្នុងខែចុង​ធ្នូឆ្នាំ២០១៩ ក្នុងទីក្រុងវូហាន នៃខេត្តហូប៉េ។ 

តាមរយៈការផ្សាយ​ដោយបណ្ដាញ​ទូរទស្សន៍ចិន CCTV លោក ស៊ី ជីនពីង បាន​និយាយថា «ប្រទេសចិន គឺមានជំនឿចិត្ត ហើយ​ក៏មានសមត្ថភាព​ដើម្បី​ទប់ទល់​នឹង​ការផ្ទុះឡើងនៃវីរុសកូរ៉ូណា»។ លោក បន្ថែមទៀតថា «និស្សិត​កម្ពុជា​ ដែលជាប់នៅក្នុងទីក្រុងវូហាន នឹងត្រូវបានទទួលការ​មើលថែទាំ​យ៉ាងល្អបំផុត»។

ការទស្សនកិច្ច​របស់សម្តេច ហ៊ុន សែន គឺបានធ្វើឡើង​ភ្លាមៗ បន្ទាប់ពីសម្ដេច បាន​ស្នើទៅភាគីចិន ដើម្បី​ធ្វើដំណើរ​ទៅកាន់ទីក្រុង​វូហាន ដើម្បីចុះសួរសុខទុក្ខ​ក្រុមនិស្សិត​ដែលជាប់នៅទីនោះ។ ប៉ុន្ដែ នៅថ្ងៃទី ០៤ កុម្ភៈ ឆ្នាំ២០២០ ខាង​ភាគីចិន​បាន​បដិសេធសំណើនេះ ក្រោមហេតុផលថា នៅទីនោះ​កំពុងរីករាលដាល​ខ្លាំងបំផុត​នៃមេរោគកូរ៉ូណា។

ទោះយ៉ាងណា ក៏មានមតិ​រិះគន់​ផងដែរពីសំណាក់​អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មិន​បាន​ធ្វើមាតុភូមិនិវត្តន៍​និស្សិតខ្មែរ​ដែលកំពុង​ជាប់នៅក្នុងទីក្រុងវូហាន​ប្រទេសចិននោះ ដោយរាជរដ្ឋាភិបាល​កម្ពុជា​មានហេតុផលថា ក្នុងកាលៈទេសៈនេះ កម្ពុជា​ត្រូវការ​រួមសុខរួមទុក្ខ​ជាមួយចិន។

ទោះជាយ៉ាងនេះក្ដី នៅក្នុងដំណើរ​ទស្សនកិច្ចនៅក្នុងទីក្រុង​ប៉េកាំងលើកនេះ របស់សម្តេច​ហ៊ុន សែន ក៏ត្រូវបានគេមើលឃើញថា ទទួលបាន​ការកោតសរសើរ តែទន្ទឹមនឹងនោះ​ក៏មានការរិះគន់​ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មានទាំង​ការសរសើរ ទាំង​ការរិះគន់ ខណៈ​នាយករដ្ឋមន្រ្តី​កម្ពុជា​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង

ព័ត៌មាន
នាយករដ្ឋមន្រ្តី​កម្ពុជា សម្តេចតេជោ ហ៊ុន សែន បាន​ប្រកាស​នៅ​ថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ២០២០​នេះ ថា សម្ដេច​​អញ្ជើញ​​ទៅ​ទស្សនកិច្ច​ទីក្រុង​ប៉េកាំ…

អេស៊ីលីដាទាន់ចិត្តបន្ថែមមុខងារថ្មី បង់ប្រាក់ថ្លៃសំរាម និងសំណល់រឹង ក្នុងរាជធានីភ្នំពេញ

ព័ត៌មាន
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិទីផ្សារនៃធនាគារ​អេស៊ីលីដា បានប្រាប់អ្នកសារព័ត៌មាន​ឲ្យដឹងនាពេលថ្មីៗនេះថា អេស៊ីលីដាទាន់ចិត្ត មានមុខងារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ