ប្រទេសចិន

លោកស៊ី ជីនពីង ប្រាប់ឲ្យក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក “ត្រូវឈររឹងមាំបានដោយខ្លួនឯង” ដើម្បីក្លាយជាមហាអំណាចបច្ចេកវិទ្យាពិភពលោក


នៅចំពេលដែលជម្លោះភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងសង្គ្រាមបច្ចេកវិទ្យារវាងអាមេរិក និងចិនកំពុងបន្ដឆេះឆួលរកថ្ងៃរលត់មិនឃើញនោះ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានថ្លែងប្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅក្នុងស្រុករបស់ខ្លួនថា ត្រូវតែពឹងផ្អែកលើខ្លួនឯង ឬខ្លួនទីពឹងខ្លួន ដើម្បីឈានទៅក្លាយជាមហាអំណាចបច្ចេកវិទ្យានាពេលខាងមុខ។
លោកស៊ី ជីនពីង ប្រាប់ឲ្យក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក “ត្រូវឈររឹងមាំបានដោយខ្លួនឯង” ដើម្បីក្លាយជាមហាអំណាចបច្ចេកវិទ្យាពិភពលោក

លោកស៊ី ជីនពីងបានថ្លែងយ៉ាងដូច្នេះ កាលពីថ្ងៃទី២១ ខែកុម្ភៈ នៅអំឡុងកិច្ចប្រជុំការិយាល័យនយោបាយ ដែលមានសមាជិកសំខាន់ៗចំនួន២៤នាក់ចូលរួម។ ការិយាល័យនយោបាយនេះ គឺជាស្ថាប័នធ្វើការសម្រេចចិត្តកំពូលមួយ របស់បក្សកុម្មុយនិស្ដចិន ដែលកំពុងកាន់អំណាចបច្ចុប្បន្ន។

ត្រូវបានស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua លោក ស៊ី ជីនពីង បាននិយាយថា «ដើម្បីទប់ទល់នឹងការប្រកួតប្រជែងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអន្តរជាតិ ការសម្រេចបាននូវសមត្ថភាពរឹងមាំឈរបានដោយខ្លួន មិនពឹងផ្អែកអ្នកដទៃ និងការកែលម្អខ្លួនឲ្យកាន់តែប្រសើរឡើង គឺជាអ្វីដែលប្រទេសចិនត្រូវការជាបន្ទាន់ ដើម្បីពង្រឹងការស្រាវជ្រាវជាមូលដ្ឋាន និងដោះស្រាយបច្ចេកវិទ្យាសំខាន់ៗ។»

ការអំពាវនាវរបស់បុរសខ្លាំងរដ្ឋចិនរូបនេះ ធ្វើឡើងនៅគ្រាដែលប្រទេសចិនប្រឈមមុខនឹងការកើនឡើងផលះពាល់កាន់តែខ្លាំងនៅក្នុងទំនាក់ទំនងដ៏ប្រេះឆារវាងខ្លួន និងអាមេរិក និងសម្ព័ន្ធមិត្តអាមេរិកផ្សេងទៀត។។

ជាក់ស្ដែង កាលពីខែមករា ប្រទេសជប៉ុន និងហូឡង់ បានព្រមព្រៀងគ្នាអនុវត្តការរឹតត្បិតការនាំចេញឧបករណ៍សម្រាប់ការផលិតបន្ទះឈីប ទៅកាន់ប្រទេសចិន ខណៈសហរដ្ឋអាមេរិកបានប្រកាសការរឹតត្បិតដូចគ្នានេះដែរ តាំងពីខែតុលាឆ្នាំមុនមកម្ល៉េះ។

យ៉ាងណាក៏ដោយចុះ បើតាមការអះអាងរបស់ លោក ស៊ី ជីនពីង ប្រទេសចិនចាំបាច់ត្រូវបង្កើនការអភិវឌ្ឍសមត្ថភាពទេពកោសល្យបច្ចេកវិទ្យាកំពូលរបស់ខ្លួនបន្ថែមទៀត ខណៈទីក្រុងប៉េកាំងធ្លាប់មានលើកឡើងពីមហិច្ឆតា នៅឆ្នាំ២០៣៥ ក្នុងការក្លាយជាប្រទេសឈានមុខគេមួយក្នុងពិភពលោកទាក់ទងនឹងអំណាចយុទ្ធសាស្ត្រ និងបច្ចេកវិទ្យា និងកងទ័ពដែលពោរពេញដោយគុណភាពទេពកោសល៕




អត្ថបទបន្ទាប់


សេដ្ឋកិច្ចរុស្ស៊ីធ្លាក់ចុះក្នុងរង្វង់២%ក្នុងឆ្នាំ២០២២ ទាបជាងការរំពឹងទុក ទោះត្រូវរងសម្ពាធខ្លាំងពីទណ្ឌកម្មលោកខាងលិច

ព័ត៌មាន
យោងតាមស្ថិតិនៃរដ្ឋសហព័ន្ធរុស្ស៊ី ហៅកាត់ថា Rossat កាលពីថ្ងៃទី ២០ ខែកុម្ភៈ បានបង្ហាញឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីបានធ្លាក់ត្រឹមតែ ២,១…

ចិនមើលឃើញពីលំហូរមូលធនសុទ្ធចេញទៅក្រៅប្រទេសជាលើកដំបូង ក្នុងពេលជាង២ឆ្នាំចុងក្រោយ

ព័ត៌មាន
គិតចាប់ពីខែតុលាដល់ខែធ្នូឆ្នាំ២០២២ ចិនបានមើលឃើញពីលំហូរមូលធនសុទ្ធចេញទៅក្រៅប្រទេសជាលើកដំបូងក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយ ក្នុងទឹកប្រាក់ប្រម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ