យុវជននាំគ្នាបោះជំរំតាមអនឡាញ Korean Camp

បំបាត់​ការធុញថប់​ដោយសារកូវីដ-១៩ យុវជនជាច្រើនចូលរួម​​កម្មវិធី Online Korean Camp ដើម្បី​បាន​ចំណេះដឹងនិងបទពិសោធន៍ថ្មីៗ


ការឆ្លងរាលដាលនៃ​មេរោគកូវីដ១៩ នៅទូទាំង​សាកល​លោក​ បានធ្វើ​ឲ្យ​មនុស្ស​ម្នា​ប្ដូរទម្លាប់​ទៅរកការរស់នៅបែបគន្លងថ្មី និង​កាត់​បន្ថយ​ការជួបជុំគ្នា ជាដើម ។ល។ ដូច្នេះ ដើម្បី​បំបាត់​ភាពធុញថប់​ដែល​បណ្ដាល​មកពី​កូវីដ១៩នេះផង និង​បាន​រៀនសូត្រ​ចំណេះដឹង​ថ្មី និង​បទពិសោធន៍ថ្មីៗ ពីមិត្តភក្ដិ​ខ្មែរនិងកូរ៉េផង យុវជន​ជាច្រើន​រយនាក់​បាន​នាំគ្នា​ចូលរួម​កម្មវិធីបោះជំរំតាម​អនឡាញ​ឈ្មោះថា "Online Korean Camp" ។
បំបាត់​ការធុញថប់​ដោយសារកូវីដ-១៩ យុវជនជាច្រើនចូលរួម​​កម្មវិធី Online Korean Camp ដើម្បី​បាន​ចំណេះដឹងនិងបទពិសោធន៍ថ្មីៗ
ដោយ
អំពី Korean Camp

អង្គការសម្ព័ន្ធយុវជនអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ដែលហៅកាត់ថា «IYF» បានប្រារព្ធកម្មវិធី Online Korean Camp សម្រាប់លើកកម្ពស់ទំនាក់ទំនង និងការប្រាស្រ័យទាក់ទងជុំវិញពិភពលោក។ នេះគឺជាការតម្រង់ទិសដៅថ្មី ដើម្បីផ្តោះប្តូរវប្បធម៌ប្រទេសកូរ៉េ នៅក្នុងស្ថានភាពកូវីដ១៩ ដែលបានបានកំពុងកើតមានឡើងនៅពេលបច្ចុប្បន្ន ។ យុវជនកម្ពុជា ប្រមាណជា ៥០០ នាក់រាងរាល់រដូវកាលបានចូលរួមកម្មវិធីដោយជួបជុំគ្នា មកពីទូទាំងប្រទេស តាមប្រព័ន្ធអនឡាញ ផ្តោះប្តូរវប្បធម៌កូរ៉េ ជាមួយជនជាតិកូរ៉េ។

បន្ទាប់ពី​ជោគជ័យ​ក្នុងព្រឹត្តិការណ៍​ Korean Camp ជាច្រើន​លើក​រួចមកហើយ នៅថ្ងៃទី២៤-២៥ កញ្ញា​ ២០២១នេះ អង្គការ IYF នៅប្រទេសកម្ពុជា នឹងរៀបចំកម្មវិធីមួយទៀត គឺ Korean Camp Season 7 តាមរយៈប្រព័ន្ធអនឡាញ ។

នៅក្នុងកម្មវិធី Korean Camp នេះមានកម្មវិធីដូចជា៖ K-Vlog ទស្សនាទិដ្ឋភាពនានា និងទីកន្លែងផ្សេងៗនៃប្រទេសកូរ៉េ, K-Class ថ្នាក់រៀនភាសាកូរ៉េ, K-Pop រីករាយជាមួយចម្រៀងKPOP និងរៀនរាំK-Pop,  Academy រៀនជំនាញខ្លីៗ ងាយស្រួល និងមានអត្ថប្រយោជន៍, Group Mission រៀបចំ Mission ជាក្រុម បង្កើនទំនាក់ទំនង និងសាមគ្គីភាព, Mind Lecture  រៀនពីស្មារតីយកឈ្នះការលំបាក ការគិតវិជ្ជមាន និងមានចិត្តរឹងមាំ, K-Friend  ជួបសំណេះសំណាលផ្ទាល់ជាមួយជនជាតិកូរ៉េ និងបង្កើនមិត្តភាពថ្មីៗ។

លើសពីនេះទៅទៀតក្នុងកម្មវិធី Mind Lecture តាមរយៈថ្នាក់នេះ យុវជនបានរៀនពីស្មារតីនៃចិត្តក្នុងការជំនះការលំបាកមួយៗរបស់បុគ្គលល្បីៗ ហើយបានទទួលសេចក្តីសង្ឃឹម នឹង សុភមង្គលនៅក្នុងចិត្ត។ បន្ថែមពីលើនោះយុវជនបានក្លាយ ជាអ្នកដឹកនាំក្នុងសម័យទំនាក់ទំនងអន្តរជាតិនេះ តាមរយៈការផ្តោះប្តូរ ជាមួយយុវជនគ្រប់វ័យនៅប្រទេសកម្ពុជា។

កញ្ញា គុណ លក្ខណា ជានិស្សិតឆ្នាំទីមួយនៃសកលវិទ្យាល័យបៀលប្រាយ(BBU) ខេត្តស្ទឹងត្រែង បាននិយាយថា «កម្មវិធី Korean Camp នេះវាពិតជាល្អមែនទែន ដោយសារពេលនេះជាសម័យកូវីដម្នាក់ៗនៅតែផ្ទះធុញ ទំនេរមិនមានការងារធ្វើ ប៉ុន្តែខ្ញុំអាចចូលរួមកម្មវិធីនេះបាន ព្រោះកម្មវិធីនេះធ្វើតាមរយះប្រព័ន្ធOnline ខ្ញុំអាចរៀនជាមួយគ្នា លេងហ្គេមជាក្រុម សប្បាយជុំគ្នា ជាពិសេសតាមរយះកម្មវិធីនេះដែរ បានផ្តល់ឱកាសឲ្យខ្ញុំបានស្គាល់មិត្តភក្តិថ្មីៗ មកពីខេត្តផ្សេងៗគ្នា។ មួយវិញទៀតកម្មវិធីនេះក៏មានបង្រៀនវគ្គខ្លីៗដូចជា K-Class, K-Friend, ហើយនឹងការរៀនពី Mind Lecture ដែលបានជួយអប់រំចិត្តខ្ញុំឲ្យមានក្តីសង្ឃឹមឡើងវិញ។ ខ្ញុំចូលចិត្ត K-Friend ជាងគេដោយសារតែខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តគាំទ្រជនជាតិកូរ៉េនិងចង់ដឹងពីព័ត៌មានទាក់ទងនឹងជនជាតិកូរ៉េ។ដូចនេះម៉ោង K-Friend នឹងខ្ញុំអាចសួរពួកគាត់ដោយផ្ទាល់បាន។»

លោក ម៉ាត់ ណារ៉ា បាននិយាយថា «ពិភពលោកទាំងអស់ កំពុងស្ថិតក្នុងស្ថានភាព Covid-19 ប៉ុន្តែយើងនៅអាចជួបមនុស្សថ្មីៗជាច្រើន និងរៀនអ្វីថ្មីៗបាន។ ស្តាប់គ្រូបង្រៀនក្នុងកម្មវិធី Mind lecture ហើយ រៀនរាំ ហើយនិយាយជាមួយគ្រូជនជាតិកូរ៉េ និងចែករំលែកគ្នាទៅវិញទៅមក។ ខ្ញុំពិតជាថ្លែងអំណរគុណចំពោះអង្គការ IYF ដែលបានបង្កើតព្រឹត្តិការណ៍នេះណាស់។ លោកបានបង្ហាញចិត្ត ដែលអរគុណក្នុងការចូលរួមកម្មវិធីនេះ»។

ទន្ទឹមនឹងនេះ អង្គការ IYF បានជ្រើសរើសអ្នកស្ម័គ្រចិត្តបកប្រែភាសាកូរ៉េ និងអង់គ្លេស ដើម្បីសម្របសម្រួលក្នុងកម្មវិធី Korean Camp។ នៅក្នុងកម្មវិធីមានអ្នកស្ម័គ្រចិត្ត ជនជាតិប្រទេសកូរ៉េ សហរដ្ឋអាមេរិក និងប្រទេសកម្ពុជាជាច្រើននាក់។ លើសពីនេះទៀត អ្នកស្ម័គ្រចិត្តជាច្រើនបានស្ម័គ្រចិត្តក្នុងផ្នែករចនា ផ្នែកផ្សព្វផ្សាយតាម Social Media (SNS) និងក្រុមសារព័ត៌មានបានចូលរួមបំពេញការងារជាមួយជនជាតិកូរ៉េ រយៈពេល២សប្តាហ៍មុនកម្មវិធី Korean Camp។

កញ្ញា មោះ សាមី ចាន់កេសរ ជានិស្សិតឆ្នាំទី១ នៅសកលវិទ្យាល័យកម្ពុជា (UC) ជាអ្នកស្ម័គ្រចិត្តនៅផ្នែកDesign ក្នុងកម្មវិធី បាននិយាយថា «ខ្ញុំពិតជាទទួលបានបទពិសោធន៍ច្រើនណាស់ក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដ៌ទៃដែលធ្វើឱ្យចិត្តខ្ញុំមានការផ្លាស់ប្តូរជាច្រើនពីមនុស្សមិនសូវចេះនិយាយជាមួយអ្នកក្រៅ ក្លាយទៅជាមនុស្សដែលចូលចិត្តទំនាក់ទំនងជាមួយអ្នកក្រៅទៅវិញ ហើយខ្ញុំក៏បានរៀននូវភាពជាអ្នកដឹកនាំផងដែរ»។

កញ្ញា សូម៉ារីតា ជាអ្នកស្ម័គ្រចិត្តនៅផ្នែកផ្សព្វផ្សាយក្នុងកម្មវិធី បាននិយាយថា «ពួកយើងបានបំពេញការងារជាមួយជនជាតិកូរ៉េ ពេលពួកយើងជួបប្រទះនឹងបញ្ហាលំបាក ពួកគាត់បានបង្រៀនយើងពីរបៀបដោះស្រាយ។ តាមរយៈការងារស្ម័គ្រចិត្តនេះ ខ្ញុំមានអារម្មណ៍ថា មិនមែនទទួលត្រឹមតែវប្បធម៌កូរ៉េនោះទេ គឺពួកយើងបានទទួលស្មារតីនៃអ្នកជោគជ័យផងដែរ»។

អ្នកគ្រប់គ្រងរៀបចំកម្មវិធីនេះ បានប្រកាសជាផ្លូវការថា «កម្មវិធី Korean Camp នឹងរៀបចំឡើងជារៀងរាល់ខែ ហើយសង្ឃឹមថា អ្នកស្ម័គ្រចិត្តមិនមែនផ្តោតទៅលើតែ «ការងារ» នោះទេ គឺយកចិត្តទុកដាក់លើទំនាក់ទំនង និងការចេះរួបរួមជាមួយគ្នា។ អង្គការ IYF នៅប្រទេសកម្ពុជា នឹងរៀបចំកម្មវិធី Korean Camp Season 7 តាមរយៈប្រព័ន្ធអនឡាញ នៅថ្ងៃសៅរ៍ទី ២៤ ដល់ ២៥ ខែ កញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ៕




អត្ថបទបន្ទាប់


កូវីដ-១៩ នឹងទាញទម្លាក់វៀតណាមពីឱកាសវិនិយោគពីបរទេស ប្រសិនបើមិនអាចស្ដារសេដ្ឋកិច្ចឡើងវិញបានទាន់ពេល

ព័ត៌មាន
ក្រុមសភាពាណិជ្ជកម្មបរទេសនៅវៀតណាមបានចេញមកព្រមានថា ប្រទេសវៀតណាមអាចបាត់បង់ឱកាសប្រកួតប្រជែងលើការវិនិយោគ និងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ប្…

មានតែ $197 ក្នុងមួយខែអាចទិញរថយន្ត SUV ថ្មីបាន!

ព័ត៌មាន
តើលោកអ្នកកំពុងតែស្វែងរករថយន្តថ្មីដែលមានតម្លៃសមរម្យ និងងាយស្រួលក្នុងការបង់រំលស់មែនទេ? ប្រាកដណាស់ថ្ងៃនេះដែរយើងខ្ញុំសូមណែនាំរថយន្ត SUV ថ្មីម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ