សហគ្រិន​វ័យ​ក្មេង

ឧកញ៉ាក្មេង ចិត្រ សិរីសុភ័ក្ត្រ៖ មុន​ទិញ Franchise ត្រូវ​គិត​លើ​៥​ចំណុច


លោក​ឧកញ៉ា​វ័យ​ក្មេង ចិត្រ សិរីសុភ័ក្ត្រ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន Luxury Smile & MONSNE កាហ្វេ ក្រុមហ៊ុន​អចលនទ្រព្យ​និង​កាន់​កាប់​ក្រុមហ៊ុន​ជា​ច្រើន បាន​ថ្លែង​ថា មុន​នឹង​ទិញ Franchise មក​លក់​បន្ត ម្ចាស់​អាជីវកម្ម​គួរតែ​ពិនិត្យ​និង​ថ្លឹងថ្លែង​លើ​៥​ចំណុច ដើម្បី​ជៀសវាង​ការ​ធ្វេស​ប្រហែស ដែល​អាច​បណ្តាល​ឲ្យ​អាជីវកម្ម​ប្រឈម​នឹង​ការ​បិទ​ទ្វារ។
លោក​ឧកញ៉ា​ក្មេង ចិត្រ សិរីសុភ័ក្ត្រ ​ម្ចាស់​ក្រុមហ៊ុន Luxury Smile & MONSNE កាហ្វេ។
ដោយ

ជាបឋម លោក​ឧកញ៉ា​វ័យ​២៨​ឆ្នាំ​រូប​នេះ ផ្តល់​យោបល់​ថា មុន​ក្លាយ​ជា​ម្ចាស់​អាជីវកម្ម​ដែល​ទិញ Franchise គួរ​វិនិយោគ​លើ​ខ្លួន​ឯង​ជា​មុន​សិន ពោល៖ 

  1. ​​ត្រូវ​រៀន​សូត្រ​ពី​អ្នក​ដទៃ​ដើម្បី​​ដក​ស្រង់​បទ​ពិសោធន៍​ ​និង​ចំណេះដឹង​ថ្មីៗ។
  2. អ្នក​គួរ​តែ​​ស្ទង់​កម្លាំង​របស់​ខ្លួន​ថា តើ​អ្នក​មាន​សមត្ថភាព​ដំណើរការ​អាជីវកម្ម​មួយ​នេះ​បាន​ដែរ​ទេ?។ 
  3. ការ​​ស្ទង់​​លើ​ការ​ជំរុញ​ទឹក​ចិត្ត ឆន្ទៈ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន។ 
  4. ស្ទង់​លើ​ថវិកា ដែល​ជា​ដើម​ទុន​ដ៏​ចាំបាច់ ដើម្បី​ប្រើប្រាស់​ទប់ទល់​នឹង​ហានិភ័យ ដែល​អាច​កើត​ឡើង​គ្រប់​ពេល​វេលា។ លោកឧកញ៉ា​មាន​ប្រសាសន៍​ថា គ្មាន​អាជីវកម្ម​ណា​មួយ​ដែល​គ្មាន​ហានិភ័យ​នោះ​ទេ។ ហេតុនេះ ម្ចាស់​អាជីវកម្ម​គួរតែ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ។
  5. ការប្រមូល​ធនធាន​មនុស្ស​ដែល​ជា​ក្រុម​មួយ​ដ៏​រឹង​មាំ មាន​ស្មារតី​ជំរុញ​អាជីវកម្ម​ឲ្យ​ជោគជ័យ។

លោក ចិត្រ សិរីសុភ័ក្ត្រ មាន​ប្រសាសន៍​ថា៖ «បើ​មាន​តែ​លុយ​ទិញ Franchise គេ តើ​ជោគជ័យ​ទេ? ចុះ​បើ​មាន​ទុន កម្លាំង ធនធាន​មនុស្ស... តែ​គ្មាន​បទ​ពិសោធន៍​ក្នុង​ការ​គ្រប់គ្រង តើ​ជោគជ័យ​ទេ? ការ​ទិញ Franchise ពី​គេ គឺ​គេ​ដើរ​មួយ​ជំហាន​ទៅ​ហើយ តើ​បង​ប្អូន​អាច​ធ្វើ​ឲ្យ Franchise នោះ​ដើរ​បាន​ពីរ​ជំហាន​ឬ​ទេ? ដូច្នេះ គួរ​ដឹង​ពី​ខ្លួន​ឯង​ឲ្យ​ច្បាស់​លាស់»។

តើ​អ្នក​បង្កើត​អាជីវកម្ម​ថ្មីថ្មោង គួរ​តែ​ទិញ Franchise ឬ​បង្កើត Franchise ដោយ​ខ្លួន​ឯង?

លោក​ឧកញ៉ា ចិត្រ សិរីសុភ័ក្ត្រ បាន​ឲ្យ​យោបល់​ថា ប្រសិន​បើ​អ្នក​មិន​ទាន់​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង គឺ​គួរ​តែ​ទិញ Franchise ពីគេ ប៉ុន្តែ ប្រសិន​បើ​អ្នក​មាន​ទំនុក​ចិត្ត ឆន្ទៈ ទុន ធនធាន​មនុស្ស និង​បទ​ពិសោធន៍ ព្រមទាំង​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង នោះ​គួរតែ​បង្កើត Franchise ដោយ​ខ្លួន​ឯង  ទើប​ជា​ការ​ល្អ​ជាង។

លោក​ឧកញ៉ា​បាន​បន្ថែម​ថា ម្ចាស់​អាជីវកម្ម​ថ្មី​ថ្មោង​ដែល​ចង់​បង្កើត Franchise ខ្លួន​ឯង គួរតែ​លះ​បង់​ខ្ពស់​ ចេះ​ប្រើ​លុយ​បង្កើត​លុយ និង​ប៉ិន​ប្រសប់​ក្នុង​ការ​ប្រើប្រាស់​ធនធាន​មនុស្ស ប្រកប​ដោយ​ប្រសិទ្ធ​ភាព៕


អានបន្ថែម​អំពី​ប្រធានបទ Franchise៖ 

១) Franchise ជា​កាំបិត​មុខ​ពីរ​សម្រាប់​ទីផ្សារ​កម្ពុជា (ភាគ១)

២) Franchise ជា​កាំបិត​មុខ​ពីរ​សម្រាប់​ទីផ្សារ​កម្ពុជា (ភាគ២)

៣) គន្លឹះ​សំខាន់ៗ​មួយ​ចំនួន​សម្រាប់​​ការ​បង្កើត Franchise


© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទេសាភិបាលរង​ធនាគាររដ្ឋ​វៀតណាមជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ៤០០លាន​ដុល្លារ?

ព័ត៌មាន
ថ្មីៗ​នេះ ករណី​ពុករលួយ​បាត់​ប្រាក់​ដល់​ទៅ​ ៤០០លានដុល្លារ បាន​ធ្វើ​ឲ្យ​រង្គោះ​រង្គើដល់​វិស័យ​ធនាគារ​នៅ​ក្នុង​ប្រទេស​វៀតណាម ហើយ​មនុស្ស​ជ…

ព្យុះ​សង្ឃរា​ទាំង​១០ ដែល​ធ្វើ​ឲ្យ​អាមេរិក​ខាតបង់​លុយអស់​​ច្រើន​បំផុត

ព័ត៌មាន
ទើប​តែ​ពីរ​សប្ដាហ៍​បន្ទាប់​ពី​ព្យុះ​ Harvey បាន​បំផ្លិច​បំផ្លាញ​រដ្ឋ​តិចសាស់ និង​រដ្ឋ​ផ្សេងៗ​ទៀត​​របស់​សហរដ្ឋ​អាមេរិក យ៉ាង​ធ្ងន់ធ្ងរ​រួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ